ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

កំ​ដៅ​កាន់តែ​ពិបាក​ទ្រាំ កំ​ដៅ​ព្រះអាទិត្យ​កាន់តែ​ក្ដៅ​បាន​បង្ហាញ​ពី​ការ​ប្រែប្រួល​អាកាសធាតុ

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០១០ ម៉ោង ០៨:៤៨

រាជធានី​ភ្នំពេញ ៖ កំ​ដៅ​ព្រះអាទិត្យ ដែល​កាន់តែ​ក្ដៅ​ខ្លាំង ស្ទើរតែ​ទ្រាំ​មិន​បាន កំពុង​ធ្វើ​ឱ្យ​មានការ​កត់សំគាល់​ជា​ទូទៅ ហើយ​បញ្ហា​នេះ​ក៏​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា អាកាសធាតុ​នៅ​កម្ពុជា ហាក់​កំពុង​ទទួល​នូវការ​ប្រែប្រួល​នៃ​កំ​ដៅ​ផែនដី ដែល​ជា​បាតុភូតធម្មជាតិ​សាកល ។ ទោះបីជា​បែប​ណា ការ​រងគ្រោះ​ដោយ​ខ្យល់ព្យុះ​កេ​ត​សា​ណា បានបង្ហាញ​ថា កម្ពុជា​កំពុង​ចាប់ផ្ដើម​ប្រឈមហើយ និង​នៅ​ពេល​នេះ​ទៀត បញ្ហា​កំ​ដៅ កំពុង​តែ​បង្ក​ឱ្យ​មានការ​បារម្ភ។ នៅ​តាម​ទីជនបទ​រលក​កំ​ដៅ​បាន​យាយី​ប្រជា​កសិករ ស្ទើរតែ​មិន​ហ៊ាន​ចេញ​ទៅ​វាលស្រែ ។ ឯ​ខ្យល់ដែល​បោកបក់​មាន​តែ​រលក​កំ​ដៅ​ប៉ុណ្ណោះ សូ​ម្បី​ជ្រក​ក្រោម​ដើមឈើ​ក៏​ទទួល​អារម្មណ៍ថា មាន​តែ​ខ្យល់​ក្ដៅ​ដែរ ។
យោង​តាម​ការ​ព្យាករណ៍​អាកាសធាតុ​ថ្ងៃ ទី​១០ ឧសភា របស់​នាយកដ្ឋាន​ឧតុនិយម​បាន ឱ្យ​ដឹង​ថា សំរាប់​វាលទំនាប សីតុណ្ហភាព​មាន ពី​២៥​ទៅ​៤០​អង្សារ ខណៈ​តំបន់​ខ្ពង់រាប​មាន សីតុណ្ហភាព​ពី​២៦​ទៅ​៣៨​អង្សារ និង​តំបន់មាត់​ស​មុ​ត្រ​មាន​សីតុណ្ហភាព​ពី​២២ ​ទៅ​៣៦ អង្សារ ។

សំរាប់​ការ​ព្យាករណ៍​របស់​វ៉េ​បសាយ www.underground.com បាន​បង្ហាញថា ទីក្រុង​ភ្នំពេញ​មាន​កំរិត​សីតុណ្ហភាព​៣៨ អង្សារ តែ​កំរិត​កំ​ដៅ​មាន​រហូត​ដល់​៤០ អង្សារ ស្ទើរតែ​ប្រហែល​គ្នា​នឹង​ក្រុង​ហូ​ជី​មិ​ញ ដែល​មាន​សីតុណ្ហភាព​៣៦​អង្សារ និង​កំរិតកំ​ដៅ​៤០​អង្សារ​។ ចំណែក​ក្រុង​បាងកក ក្ដៅខ្លាំង​ជាង​ក្រុងភ្នំពេញ​ដែល​មាន​សីតុណ្ហភាព ៣៨​អង្សារ និង​កំរិត​កំ​ដៅ​៤១​អង្សារ​។ ក្រៅពី​នេះ​ដូច​ជា​ក្រុង​ម៉ានីល ប្រទេស​ហ្វ៉ី​លី​ពី​ន ៣៦​ទៅ​ ៤៤​អង្សារ ក្រុង​ហ្សា​ការ​តា ប្រទេសឥណ្ឌូ​ណេ​ស៊ី ៣៥​ទៅ​៤៤​អង្សារ ក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ ៣៧​ទៅ​៤៣​អង្សារ ក្រុង​កូ​ឡាឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី ៣១​ទៅ​៤២ អង្សារ ​។​ល​។ ឯការ​ព្យាករណ៍​របស់​នាយកដ្ឋាន ឧតុនិយម​សំរាប់​ថ្ងៃស្អែក​ដល់​ថ្ងៃ​ទី​១៣ ឧសភា សូម​អាន​នៅ​ទំព័រ​ទី​៧ របស់​កោះ​សន្ដិភាព​ក្នុង​លេខ​នេះ ។ជិត​ដាច់​ខែ​ពិសាខ ដើមឆ្នាំ​នេះ វា​គួរតែធាតុអាកាស​ផ្លាស់​ប្ដូរ​ពី​ក្ដៅ​មក​ត្រជាក់​ខ្លះហើយ ប៉ុន្ដែ​គេ​សង្កេត​ឃើញ​ថា នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បែរជា​មាន​តំបន់​ខ្លះ​មានភ្លៀង​ធ្លាក់ និង​តំបន់​ខ្លះ​ទៀត​មិន​ទាន់​មានភ្លៀង​ធ្លាក់​នៅឡើយ ។

ទោះបីជា​តាម​ការព្យាករណ៍​ថា ភ្លៀង​នឹង​ធ្លាក់​រាយ​ប៉ាយ​ក្នុង​រដូវវស្សា​នេះ និង​គ្មាន​កូន​រដូវប្រាំង​ទៀត​ក៏​ដោយ ទាំងនេះ​បើ​យោង​តាម​ការ​ប្រកាស​របស់ក្រសួង​ធនធានទឹក និង​ឧតុនិយម ។ បញ្ហាកំ​ដៅ​បច្ចុប្បន្ន​គឺ​ក្ដៅ​ខ្លាំង​ដែល​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ពិបាក​ទ្រាំ​ទៅ​នឹង​អាកាសធាតុ​ក្ដៅ ដែល​មិន​ធ្លាប់​ជួប​ប្រទះ​នេះ​។ទាក់ទិន​ទៅ​នឹង​អាកាសធាតុ​ក្ដៅ​នេះ ត្រូវបាន​មន្ដ្រី​នាយកដ្ឋាន​ឧតុនិយម​ប្រាប់​ឱ្យ​ដឹង​ថា អាកាសធាតុ​ក្ដៅ​បែប​នេះ គឺ​ដោយសារ​តែគ្មាន​ភ្លៀង​ធ្លាក់ ប្រសិនបើ​មាន​ភ្លៀង​កំ​ដៅ និង​ត្រូវ​ថយ​ចុះ​ជា​មិន​ខាន ។ លោក​អ៊ុំ រី​ណា អនុប្រធាន​ក្ដាប់​រួម​នាយកដ្ឋាន​ឧតុនិយម បានប្រាប់​កោះសន្ដិភាព​តាម​ទូរស័ព្ទ​ឱ្យ​ដឹង​ថា កាលពី​អំឡុង​ខែមេសា កន្លង​មកនេះ មានតំបន់​ខ្លះ​កំ​ដៅ​ឡើង​ដល់​៤១​អង្សារ ដូច​ជានៅ​ខេត្ដសៀមរាប​ជាដើម ជា​ពិសេស​តំបន់ពាយព្យ​ប្រទេស ។

ក្រៅពី​នេះ​តំបន់​ខ្លះ​មាន សីតុណ្ហភាព​៣៨​អង្សារ ឬ​៤០​អង្សារ​ទៅ​៣៩ អង្សារ ប៉ុន្ដែ​ក្រោយមក​ចុះ​ទៅ​វិញ ដោយសារ​មាន​ភ្លៀង​ធ្លាក់​ជា​បន្ដបន្ទាប់ ។ លោក​អ៊ុំ រី​ណា បាន​បញ្ជាក់​ទៀត​ថា ដោយឡែក​ពេលនេះ​កំ​ដៅ​ក៏​នៅ​តែ​ក្ដៅ សំរាប់​តំបន់​ភាគ ពាយព្យ​ប្រទេស គឺ​៤០​អង្សារ ហើយ​នៅភ្នំពេញ ខេត្ដកណ្ដាល ខេត្ដស្វាយរៀង ខេត្ដកំពង់ចាម និង​ខេត្ដ​-​ក្រុង​មួយ​ចំនួន​ទៀត កំ​ដៅ​ត្រឹមតែ​៣៧ ឬ​៣៩​អង្សារ ។ មន្ដ្រី​រូប​នោះ​បាន​បន្ដ​ថា កំ​ដៅ​អាច​អូសបន្លាយពេល​ដល់​ថ្ងៃ​ទី​១៤ ឬ​១៥ ឧសភា ទើបត្រូវ​ថយ​ចុះ​វិញ ព្រោះ​នៅ​តំបន់​មួយ​ចំនួន កំពុង​មាន​ភ្លៀង​ចាប់ផ្ដើម​ធ្លាក់​ហើយ​។ ដោយឡែក​នៅ​ភ្នំពេញ និង​តំបន់​មួយ​ចំនួន​ទៀត នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រយៈពេល​ប៉ុន្មាន​ថ្ងៃទៀត ហើយ​កំ​ដៅ​ក៏​ថយ​ចុះ​ទៅ​តាម​នោះដែរ ។ នេះ​ជា​បញ្ហា​អាកាសធាតុ​ដែល​កំពុងប្រែប្រួល ។

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 07-02-2012 ម៉ោង 08:17 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0404,050
បាត ថៃឡង់ (1USD)30.9531.03
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)129.7130.3
ដុល្លារ សិង្ហបូរី (100SGD)8080.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.5107.3
ដុល្លារ កាណាដា (100CAD)99.7100.5
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0752,085
 

qbmore - Cambodia Advance Communication Ltd