ថ្ងៃ ១១ កើត ខែជេស្ឋ ព.ស.២៥៥៧ ឆ្នាំម្សាញ់ បញ្ចស័ក

ស្រវឹង​​​បោះពួយ​រថយន្ត​​​លឿន​​​ហោះ​ចូល​​​​ប្រឡាយ​ក្រឡាប់​ផ្ងារ​ពោះ​

  • Text Size

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ថ្ងៃសៅរ៏ ទី១៨ ខែសីហា ឆ្នាំ២០១២ ម៉ោង ១៣:៤៥

ទិដ្ឋភាពកន្លែង​កើតហេតុ ទិដ្ឋភាពកន្លែង​កើតហេតុ

កោះសន្តិភាព

ទិដ្ឋភាពកន្លែង​កើតហេតុ

​ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​រថយន្ត​កាម​រី​​​​ស៊េរី​ ៩៥ ពណ៌​​​ស​ម្បក​​​ឪឡឹក​​មួយ​គ្រឿង​​​​​បើក​ដោយ​​បុរ​ស​​​​៣នាក់​​​​​ ​​ចេញ​​​​​ពី​ផឹក​សីុ​​​ស្រវឹង​​​​​​ធ្លាក់​ភ្នែក​​ក្នុង​​ល្បឿន​​លឿន​​​​​​ក៏​ហោះ​​​​​ចូល​ប្រឡាយ​​​​​​​ក្បែរ​ផ្លូវ​ក្រឡាប់​ផ្ងារ​ជើង​​​​ឡើង​លើ​​​ តែ​មិន​​​​បង្ក​ឱ្យ​​​មនុស្ស​​​​​​​​​គ្រោះ​ថ្នាក់​​​​​ឡើយ​​ ​។ ហេតុ​ការ​​ណ៍​នេះ​​កើត​ឡើ​ង​​តាម​បណ្តោយ​​​​ផ្លូវ​​​​ជាតិ​លេខ​​​១៦៩​​​ ចំណុច​​​​​ភូមិ​គោក​អំពិល​​ ឃុំ​អូរ​​​ប្រាសាទ​​ ស្រុក​មង្គល​បុរី​​​ ​​វេលា​ម៉ោង​​​​​៩និង​៣០​នាទី​យប់​​ថ្ងៃ​ទី​​១៦​ សីហា ​​ ។​ ​

លោក​​​ហ៊ីង​​ ​ហាន​​ នាយ​ផ្នែក​​ចរាចរណ៍​​​ស្រុក​មង្គល​បូរី​​​ ឱ្យ​ដឹង​ថា ​​​​​នៅ​ពេល​​​ទទួល​ព័ត៌​មាន​​​​​ពី​ប៉ូលិស​​ប៉ុស្តិ៍​​​​​ឃុំ​អូរ​ប្រាសាទ​​​​ ប៉ូលិស​​ជំ​នាញ​​​បាន​ចុះ​​​​ទៅ​ពិនិត្យ​​​​​​ឃើញ​​​តែ​រថយន្ត​​ធ្លាក់​ក្នុង​ទឹក​​​​ប្រឡាយ​​​​ផ្ងារ​​ជើង​ទ្រ​មេឃ​​ ​តែមិន​បង្ក​ឱ្យ​​​មនុស្ស​​​​ណា​ម្នាក់​រង​​របួស​ឡើយ​​​​ ​។​ រ​ថយន្ត​ខាង​លើ​ម​៉ាក​កាម​រី​​​​ចង្កូត​​​ឆ្វេង​​​ សេ៊រ​ី​១៩៩៥​ ​ពណ៌សម្បក​​ឪឡឹក​​​​ បើក​​បរ​ដោយ​​បុរ​សម្នាក់​​​​ឈ្មោះ​តូច​ ​ថា ​អាយុ​​២៨​ឆ្នាំ​​ រស់នៅ​​ភូមិ​​​ប្រឡាយ​​​​​ចារ​ ឃុំ​​​​ចមណោម​​ ស្រុក​មង្គល​បូរី​​ និង​មាន​​​បុរ​ស​​​២​នាក់​ទៀត​​​​រួម​ដំណើរ​​​ជា​មួយ​​ ។​ ​លោក​​ហ៊ីង​ ​ហាន ​បាន​បន្ត​ថា ​​តាម​សម្តី​​​​ម្ចាស់​រថយន្ត​​​​ ​​​បាន​ប្រាប់​​ថា មុន​ពេល​​កើត​​ហេតុ គេ​​ជិះ​​​រថយន្ត​​​​​មាន​គ្នា​​​៣​នាក់​​​ចេញ​ពី​ផឹក​ស៊ីបំណង​ត្រឡប់​​​​​​ទៅ​ផ្ទះ​វិញ​ ខណៈ​​មេឃ​​កំពុង​​​​​ធ្លាក់​ភ្លៀង​​​​ ពេលបើក​​មក​​ដល់ចំណុច​​​​កើត​ហេតុ​​​​ស្រាប់​តែ​​​​​​​រថយន្ត​បែក​កង​់​​​ខាង​ឆ្វេង​​​​​​ក៏​រេ​ចង្កូត​​​​រអិល​​​ធ្លាក់​ចូល​​​​​ប្រឡាយ​​​​ក្រឡាប់​ផ្ងារ​ជើង​​​​​​ទ្រមេឃ​តែម្តង ។​

លោក​​ហ៊ីង​ ​ហាន​​ បញ្ជាក់​ថា ​​ក្រោយ​ពេល​​​​វាស់​​វែង​​​​​រួច​​សមត្ថ​កិច្ច​​​​ស្ទូច​​​​រថយន្ត​​​​​​យក​ទៅ​រក្សា​ទុក​នៅ​​អធិការ​ដ្ឋាន​​នគរ​បាល​​​ស្រុក​ ដើម្បី​ដោះ​ស្រាយ​​​​​​​​​​​​​​ ព្រោះ​​អ្នក​​​​បើក​បរ​​​​មា​ន​ជាតិ​​​​ស្រវឹង​​​​ និង​បើក​​បរ​​ក្នុង​ល្បឿន​លឿន​​​​ខុស​ច្បាប់​ចរាចរណ៍ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ


អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 14-06-2013 ម៉ោង 07:30 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0784,085
បាត ថៃឡង់ (1USD)30.7530.85
ដុង វៀតណាម (1USD)21,23021,300
យ៉េន ជប៉ុន (10.000JPY)104104.5
ដុល្លារ សិង្ហបូរី (100SGD)79.880.3
ដុល្លារ ហុងកុង (100HKD)12.8412.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)31.832
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)133133.5
ផោន អង់គ្លេស (100GBP)156.3156.7
ដុល្លារ អូស្ត្រាលី (100AUD)95.295.7
ដុល្លារ កាណាដា (100CAD)97.898.3
ហ្វ្រង់ ស្វ៊ីស (100CHF)107.8108.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,6751,685