ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិញ​ស្នេហ៍​មិន​ឱ្យ​លុយ​នាង​ឡើង​ឋាន​សួគ៌​រួច​ចុះ​នរក​

11 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ បុរស​​​ម្នាក់​​ត្រូវ​​​នគរបាល​​​​​ក្រុង​ព្រៃវែង ​ឃាត់ខ្លួន​​​កាលពី​​ថ្ងៃទី​១៤ ​សីហា ​​បញ្ជូនទៅ​​​ការិយាល័យ​ជំនាញ​ បន្ទាប់​ពី​សាក​សួរ​​ និង​បញ្ជូន​​បន្ត​ទៅ​​​សាលា​ដំបូង​​ខេត្ត ​កាលពី​​ព្រឹក​ថ្ងៃទី​១៥ ​សីហា ។

ខេត្តព្រៃវែង ៖ បុរស​​​ម្នាក់​​ត្រូវ​​​នគរបាល​​​​​ក្រុង​ព្រៃវែង ​ឃាត់ខ្លួន​​​កាលពី​​ថ្ងៃទី​១៤ ​សីហា ​​បញ្ជូនទៅ​​​ការិយាល័យ​ជំនាញ​ បន្ទាប់​ពី​សាក​សួរ​​ និង​បញ្ជូន​​បន្ត​ទៅ​​​សាលា​ដំបូង​​ខេត្ត ​កាលពី​​ព្រឹក​ថ្ងៃទី​១៥ ​សីហា ។

​លោក​វរ​សេនីយ៍​ត្រី ចាន់​​ ​ណារិទ្ធ​​​ អធិ​ការ​​​នគរ​​បាល​​ក្រុង​ព្រៃ​វែង ​​បាន​ឱ្យ​ដឹងថា  ​ការ​ឃាត់​ខ្លួន​​បុរស​​ឈ្មោះ ​​ណី ​កុសល ​អាយុ​​​​​២៦​ឆ្នាំ ​មាន​ទីលំនៅ​​​ភូមិ​ព្រៃ​​ស្វាយ​ ឃុំ​ចុង​​អំពិល​ ​ស្រុក​កញ្ជ្រៀច ​​ខេត្ត​ព្រៃ​វែង ​ធ្វើ​ឡើង​តាម​​បណ្តឹង​​​​របស់​​នារី​រងគ្រោះ​ ​អាយុ​​២០ឆ្នាំ  នៅ​​ឃុំ​ព្រែកដាច់​ ​​ស្រុក​​​​លើ​ក​ដែក​​ ខេត្ត​កណ្តាល​ ​​អ្នក​លក់​​ស្រា​បៀរ​​​​នៅ​ហាង​​មួយក្នុង​ភូមិ៦ ​សង្កាត់​​កំពង់​លាវ​ ក្រុង​​​ព្រៃ​វែង បាន​​ប្តឹង​ថា​ ​កាលពីល្ងាច​​ថ្ងៃទី​​​​២​ សីហា ​​​ឈ្មោះ ណី​ កុសល ​​និង​មិត្តភក្តិ២នាក់​ទៀត ​​​​បាន​ជិះ​ម៉ូតូ​​១គ្រឿង​​​​​មក​​ផឹក​ស៊ី​​​នៅ​ហាង​នាង​ពួន  ​​។ ​ពេល​​​​ផឹក​ស៊ី​​បាន​បន្តិច​​​ឈ្មោះ ​ណី កុសល​ បាន​​បបួល​​​នាង​ទៅ​រួម​​រ័ក​​​​​​​នៅផ្ទះ​សំណាក់​​​​​​​ក្នុង​​​តម្លៃ​​​ ៥០.០០០រៀល ។ ​​ពេល​​ត្រូវ​រ៉ូវ​គ្នា​ហើយ​​ ​ឈ្មោះ ​ណី កុសល​ ​ក៏​ដឹក​​​នាង​​​​ទៅ​​ផ្ទះ​សំណាក់​​​​​​ចុង​ប៉ម  ​ដោយទុក​​មិត្ត​ភក្តិ​​​​​២នាក់​ទៀត ​​​អង្គុយ​ចាំ​​ខ្លួន​នៅ​ក្នុង​ហាង​ ។ ​ពេល​នាំ​គ្នា​ទៅឡើង​​ឋាន​សួគ៌​​​រួច​ហើយ ​ជន​ជាប់​ចោទ​​​​បែរ​​​ជា​យក​លុ​យ​ពី​ហោប៉ៅ​​ស្ត្រី​​រូប​នេះ​​ចំនួន​​​ ៥០.០០០​រៀល ​​រួម​ជាមួ​យ​ទូរស័ព្ទ​​​​​​​១គ្រឿងទៀតម៉ាក​ NOKIA ហើយ​ឡើង​​ជិះ​ម៉ូតូ​មក​មុន​បាត់​ ដោយ​ទុក​នាង​​ចោ​ល​នៅ​ផ្ទះសំណាក់​ ហើយ​ឌុប​មិត្ត​ភក្តិ​របស់​ខ្លួន​​​​គេ​ច​ចេញពី​​ហាង​ទៅ​បាត់​ ។​​

នៅ​ចំពោះ​មុខ ឈ្មោះ​ណី កុសល ​​និយាយ​ថា ​​​ក្នុង​​​ខែ​សីហា ២០១២ វេលាម៉ោង​​​​ ៦ល្ងាច​​​​ខ្លួន​និង​មិត្ត​ភក្តិ​​២នាក់​​ទៀត ​ជិះ​ម៉ូតូ​​ឌុប​គ្នា​មក​ផឹក​ស៊ី​​នៅហាង​​នាង​ពួន​​​ ​និង​​មាន​នារី​កំដរ​​ម្នាក់​​មិន​ស្គាល់​​​ឈ្មោះបាន​​មកបបួល​​​​​ខ្លួន​ទៅ​រួម​រ័ក​​ក្នុង​​តម្លែ​​ ៥០.០០០រៀល ​។ ដោយ​​ការ​រួម​​រ័ក​នោះ​មាន​រយៈ​​ពេល​យូរ​​ពេក​ស្ត្រី​នោះក៏​​រើ​បម្រះ​ ហើយ​​ធាក់​​ខ្លួន​១ជើង​​ ធ្លាក់​ពី​លើ​​គ្រែ​ ​ខ្លួន​​ងើប​​​ឡើង​គំរាម​​​រក​វាយ​​ រួច​ក៏​​យក​លុយ​​ ៥០.០០០​រៀល ​និងទូរស័ព្ទ​​​​​​​​​១គ្រឿង​​​ពីនាង​​​ឡើង​ជិះ​​ម៉ូតូ​​​មក​ចោល ។​

មន្ត្រី​​ប៉ូលិស​​​និយាយ​ថា បុរសនេះ​​​ចេះ​ខិល​ខូច​​​ តែ​ខ្វះ​​​​ភាព​ថ្លៃ​ថ្នូរ​មិន​គិត​​ពី​ប្រយោជន៍​​អ្នក​ដទៃ​ ដូច្នេះ​ត្រូវ​​​​តែ​មាន​​ទោសពីបទ​ឆ​បោក​​​​រួម​រ័ក​​​​​មិ​ន​ឱ្យ​លុយ ៕