ថ្ងៃ ២ រោច ខែវិសាខ ព.ស.២៥៥៧ ឆ្នាំម្សាញ់ បញ្ចស័ក

លោក​យាយ​អាយុ​៧៦​ឆ្នាំ ម៉ូតូ​បុក​ពី​ក្រោយ​​បាក់​ជើង​បែក​ក្បាល​

  • Text Size

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ថ្ងៃអាទិត្យ ទី១២ ខែសីហា ឆ្នាំ២០១២ ម៉ោង ០៩:៣២

លោក​យាយ​សម្រាក​ព្យា​​បាល​នៅ​មន្ទីរ​ពេទ្យ​

កោះសន្តិភាព

លោក​យាយ​សម្រាក​ព្យា​​បាល​នៅ​មន្ទីរ​ពេទ្យ​

ខេត្ត​ស្វាយរៀង​ ៖ ​មាន​ការ​ភ្ញាក់​​ផ្អើល​​មួយ​ទាំង​ព្រឹក​ព្រលឹម​​​ដោយ​ពួក​ក្មេង​ទំនើង​ជិះ​ម៉ូតូ​វ៉ា​​គ្នា​តាម​ផ្លូវ​លំ​តូច​ចង្អៀត​​ជ្រុល​ទៅ​បុក​លោក​យាយ​អាយុ​៧៦​ឆ្នាំ ម្នាក់​ដែល​កំពុង​​ដើរ​តាម​ផ្លូវ​ខ្ទាត​​ចម្ងាយ​៥​ម៉ែត្រ​ បណ្តាល​ឱ្យ​បាក់​ជើង​ខាង​ស្តាំ​​រយះ​ម​ុខ​ដួល​​សន្លប់​​​​នៅ​នឹង​កន្លែង ​កាល​ពី​ថ្ងៃទី​១០ សីហា ​២០១២ ​​វេលា​ម៉ោង​៥​ព្រឹក​ ស្ថិត​ក្នុង​ភូមិ​សេក​យំ ឃុំ​ពង​ទឹក ស្រុក​រំដួល ។

បើ​តាម​​ចៅៗ​​លោក​យាយ​ប្រាប់​ឱ្យ​ដឹង​ថា ​លោក​យាយ​រង​គ្រោះ​ឈ្មោះ​​កឹម ង៉ែន ​អាយុ​៧៦​ឆ្នាំ រស់​នៅភូមិ​កើត​ហេតុ​​ខាង​លើ ។ មុន​ពេល​កើត​ហេតុ​​គាត់​​បាន​ដើរ​ចេញពី​ផ្ទះ​តាម​ផ្លូវ​លំ បំណង​ទៅ​រើស​​ផ្លែ​ត្នោត​​ទុំ​ជ្រុះ​នៅវាល​ស្រែ​ លុះ​ដើរ​បាន​ចម្ងាយ​ប្រមាណ​​៤០​ម៉ែត្រ​ ស្រាប់តែ​មាន​ម៉ូតូ​​ក្រុម​ក្មេង​ទំនើង​៣​ទៅ​៤​​គ្រឿង​ ជិះ​ប្រដេញ​គ្នា​​ ពេល​នោះ​មាន​ម៉ូតូ​១​គ្រឿង​បើក​​​វ៉ា​ម៉ូតូ​៣​គ្រឿង ដោយ​ផ្លូវ​តូច​ចង្អៀត​​ក៏​ជ្រុល​ទៅ​បុក​លោក​យាយ​ពី​ក្រោយ​ពេញ​ទំហឹង បណ្តាល​ឱ្យ​​​ប៉ើង​​ទៅ​មុខ​ចម្ងាយ​ប្រហែល​៥​ម៉ែត្រ​ បាក់​ជើង​ខាង​ស្តាំ​​រយះ​មុខ​បែក​ក្បាល​សន្លប់​​នៅ​នឹង​កន្លែង ។​ ចំណែក​ម៉ូតូ​​បង្ក​ដួល​ចូល​ទៅ​​ក្នុង​ស្រែ​ក្រោយ​​មក​ក្មេង​​ទំនើង​នោះ​ក៏​លើក​ម៉ូតូ​ឡើង​ជិះ​គេច​ខ្លួន​បាត់ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ


អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 23-05-2013 ម៉ោង 07:30 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0904,097
បាត ថៃឡង់ (1USD)29.7729.85
ដុង វៀតណាម (1USD)21,23021,330
យ៉េន ជប៉ុន (10.000JPY)9898.5
ដុល្លារ សិង្ហបូរី (100SGD)79.379.8
ដុល្លារ ហុងកុង (100HKD)12.8412.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.532.7
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)128128.5
ផោន អង់គ្លេស (100GBP)150150.7
ដុល្លារ អូស្ត្រាលី (100AUD)9696.5
ដុល្លារ កាណាដា (100CAD)9696.5
ហ្វ្រង់ ស្វ៊ីស (100CHF)102.5103
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,6801,690