ស្រវឹងបើកម៉ូតូទៅបុកម៉ូតូប៉ូលិសពីក្រោយរបួសធ្ងន់និងស្រាល3នាក់
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ថ្ងៃសៅរ៏ ទី១១ ខែសីហា ឆ្នាំ២០១២ ម៉ោង ១៥:០០
កោះសន្តិភាព
ទិដ្ឋភាពនៅកន្លែងកើតហេតុ
Update Required
To play the media you will need to either update your browser to a recent version or update your
Flash plugin.
រាជធានីភ្នំពេញ ៖ បុរសស្រវឹងជោកម្នាក់បានបើកម៉ូតូស្មាសពណ៌ខ្មៅមួយគ្រឿងយ៉ាងលឿននិងរេចង្កូតពេញផ្លូវ ហើយព្យាយាមបើកវ៉ាម៉ូតូមួយគ្រឿងទៀតនៅពីមុខក៏ជ្រុលចង្កូតទៅបុកម៉ូតូណៃហត ពណ៌ខ្មៅ ជិះដោយមន្ត្រីប៉ូលិស២នាក់កំពុងល្បាតពេលយប់ចំពីក្រោយពេញទំហឹង កាលពីវេលាម៉ោង៣និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ សីហា តាមបណ្តោយផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក បណ្តាលឱ្យប៉ូលិសម្នាក់ដែលអង្គុយខាងក្រោយរបួសធ្ងន់ត្រូវបានដឹកតាមម៉ូតូយកទៅមន្ទីរពេទ្យ ឯប៉ូលិសម្នាក់ទៀតជាអ្នកបើកម៉ូតូរបួសស្រាល ។
ដោយឡែកបុរសស្រវឹងដែលបើកម៉ូតូស្មាសរបួសស្រាលដែរដោយគ្រាន់តែរលាត់ដៃជើង និងបែកមុខតិចតួច ។ បុរសស្រវឹងបើកម៉ូតូស្មាសពណ៌ខ្មៅឈ្មោះពៅ អៀង អាយុ៣០ឆ្នាំ ស្នាក់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ឯប៉ូលិសទាំង២នាក់ជិះម៉ូតូណៃហតពណ៌ខ្មៅ អ្នកបើកឈ្មោះហេង ពុទ្ធី របួសស្រាលនិងអ្នកជីះពីក្រោយ ដែលរបួសធ្ងន់ឈ្មោះប៉ន វិបុល ទាំង២នាក់ជាប៉ូលិសនៅអគ្គស្នងការនគរដ្ឋានបាលជាតិ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូស្មាសពណ៌ខ្មៅមួយគ្រឿងបើកបរដោយបុរសស្រវឹងជោកម្នាក់បានបើកយ៉ាងលឿនតាមផ្លូវលេខ២៧១ ក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែមកដល់កន្លែងកើតហេតុក៏ព្យាយាមបើកវ៉ាម៉ូតូមួយគ្រឿងនៅពីមុខក៏ជ្រុលចង្កូត ទៅបុកម៉ូតូណៃហត បើកស្របទិសគ្នាខាងមុខជិះដោយប៉ូលិស២នាក់កំពុងល្បាតពេលយប់ចំពីក្រោយពេញទំហឹងបណ្តាលឱ្យម៉ូតូទាំង២គ្រឿងដួលប្រាវទៅនឹងថ្នល់និងធ្វើឱ្យប៉ូលិសម្នាក់ជិះពីក្រោយរងរបួសធ្ងន់ ត្រូវបានដឹកតាមម៉ូតូយកទៅមន្ទីរពេទ្យ ឯអ្នកបើកគ្រាន់តែរលាត់ដៃជើងបន្តិចប៉ុណ្ណោះ ។ ចំណែកបុរសស្រវឹងនោះវិញក៏រងរបួសស្រាលផងដែរដោយគ្រាន់តែរលាត់ដៃជើងនិងបែកមុខតិចតួច ។
ប្រភពបន្តថា ក្រោយពេលកើតហេតុប៉ូលិសទាំង២នាក់បានទូរស័ព្ទហៅប៉ូលិស២នាក់ទៀតជិះម៉ូតូណៃហតដូចគ្នាមកយកបុរសស្រវឹងយកទៅដោះស្រាយគ្នានៅអគ្គស្នងការនគរបាលជាតិ ៕