ក្រុមប្រឹក្សាឃុំ និងសមត្ថកិច្ចវរការពារព្រំដែនចុះបង្ហាញទីតាំងតម្រុយបង្គោលព្រំដែនលេខ១៨៥
បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ថ្ងៃព្រហស្បត្ត៏ ទី៩ ខែសីហា ឆ្នាំ២០១២ ម៉ោង ១៦:៤៩
ខេត្តស្វាយរៀង ៖ កាលពីថ្ងៃទី៨ សីហា ២០១២ វេលាម៉ោង៥ល្ងាចក្រុមប្រឹក្សាឃុំសំរោង និងសមត្ថកិច្ចវរការពារព្រំដែនជើងគោកលេខ៦០៩ ប្រចាំនៅចំណុចប៉ុស្តិ៍សំរោងស្រុកចន្ទ្រា បានចុះទៅបង្ហាញទីតាំងតម្រុយបង្គោលព្រំដែនលេខ១៨៥ ស្ថិតនៅក្នុងភូមិកោះក្បានកណ្តាល ឃុំសំរោង ស្រុកចន្ទ្រា ដែលជាទីតាំងលោកសម រង្ស៊ី បានដកតម្រុយបង្គោលព្រំដែនកាលពីអំឡុងខែតុលា ២០០៩ រហូតមកដល់បច្ចុប្បន្នប្រជាពលរដ្ឋដែលធ្លាប់បានបង្កបង្កើនផលនៅលើដីស្រែចំណុចខាងលើ គឺនៅតែបានបង្កបង្កើនផលដដែលពុំមានការហាមឃាត់ពីសមត្ថកិច្ចពីអាជ្ញាធរខ្មែរ ឬសមត្ថកិច្ចវៀតណាមឡើយ។ ការចុះទៅបង្ហាញទីតាំងបង្គោលតម្រុយព្រំដែនលេខ១៨៥ នោះ មានលោកសុខ សារ៉ុ មេឃុំសំរោង លោកសួន សុរ័ត្ន មន្ត្រីប៉ូលិសវរការពារព្រំដែនជើងគោកលេខ៦០៩ ស្នងការនគរបាលខេត្តស្វាយរៀង លោកពៅ ភាព ជំទប់ទី២ ឃុំសំរោង ព្រមទាំងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសំរោង កងរាជអាវុធហត្ថខេត្ត និងកងយោធពលខេមរភូមិន្ទ វរការពារព្រំដែនជាច្រើនរូបទៅចូលរួម ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕