ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របួស​ធ្ងន់​ម្នាក់ ស្រាល​3​នាក់ដោយ​សារ​​សេ​125​បុក​ស្មាសពី​ក្រោយ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ម៉ូតូ​ឌ្រីម​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០០៧ មួយ​គ្រឿង​ជិះ​ដោយ​បុរស​​២​នាក់​ បាន​បើក​យ៉ាង​លឿន​ហើយ​ព្យាយាម​​​វ៉ា​រថយន្ត​មួយ​គ្រឿង​នៅ​ពី​មុខ​​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​ស្មា​ស​ ពណ៌​ខ្មៅ មួយ​គ្រឿង​ទៀត​ជិះ​ដោយ​បុរស​២​នាក់​ដែរចំពី​ក្រោយ​​ពេញ​ទំ​ហឹង​​ កាល​ពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃទី​៧ សីហា តាម​ផ្លូវ​ភ្នំពេញ-ហាណូយ​ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​

រាជ​ធានី​ភ្នំពេញ ៖ ម៉ូតូ​ឌ្រីម​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០០៧ មួយ​គ្រឿង​ជិះ​ដោយ​បុរស​​២​នាក់​ បាន​បើក​យ៉ាង​លឿន​ហើយ​ព្យាយាម​​​វ៉ា​រថយន្ត​មួយ​គ្រឿង​នៅ​ពី​មុខ​​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​ស្មា​ស​ ពណ៌​ខ្មៅ មួយ​គ្រឿង​ទៀត​ជិះ​ដោយ​បុរស​២​នាក់​ដែរចំពី​ក្រោយ​​ពេញ​ទំ​ហឹង​​ កាល​ពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃទី​៧ សីហា តាម​ផ្លូវ​ភ្នំពេញ-ហាណូយ​ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បណ្តាល​ឱ្យ​បុរស​​អ្នក​បើក​​​ម៉ូតូ​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០០៧ របួស​ធ្ងន់​ ត្រូវ​រថយន្ត​​សង្គ្រោះ​​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ឯក​ជន​មួយ​ ​ឯ​បុរស​ម្នាក់​​ទៀត​ជិះ​ពី​ក្រោយ​​ និង​បុរស​២​នាក់​​ទៀត​ជិះ​ម៉ូតូ​ស្មាស ពណ៌​ខ្មៅ រង​របួស​ស្រាល​ដោយគ្រាន់​តែ​រលាត់​ដៃ​ជើង​តិច​តួច​ប៉ុណ្ណោះ ។

យោង​តាម​សម្តី​របស់​​លោក​ហឿន វឿន នាយ​រង​ផ្នែក​សណ្តាប់​ធ្នាប់​ចរាចរជើង​គោក​ខណ្ឌ​សែន​សុខ​ បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ ម៉ូតូ​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០០៧ ជិះ​ដោយ​បុរស​២​នាក់​បាន​បើក​យ៉ាង​លឿន​តាម​ផ្លូវ​ភ្នំពេញ ​-​ហាណូយ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ស្រាប់​តែ​មក​ដល់​កន្លែង​កើត​ហេតុ​ក្បែរ​ផ្លូវ​​រថ​ភ្លើង ម៉ូតូ​ឌ្រីម​​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០០៧ ជិះ​ដោយ​​បុរស​២​នាក់​នោះ​បាន​ព្យា​យាម​​បើក​វ៉ា​រថយន្ត​មួយ​គ្រឿង​នៅ​ពី​មុខ​ ក៏​ជ្រុល​ចង្កូត​​ទៅ​បុក​ម៉ូតូ​ស្មាស​ ពណ៌​ខ្មៅ មួយគ្រឿង​ទៀត​ជិះ​ដោយ​បុរស​២​នាក់​​ដែរ ចំពីក្រោយ​​ពេញ​ទំ​ហឹង​បណ្តាល​​ឱ្យ​ម៉ូតូ​ទាំង​២​គ្រឿង​ដួល​ប្រាវ​​ទៅលើ​​ថ្នល់​ និង​ធ្វើ​ឱ្យ​អ្នក​បើក​ម៉ូតូ​ឌ្រីម​សេ​១២៥ រង​របួស​ធ្ងន់​​ ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​មន្ទីរ​ពេទ្យ​​ឯក​ជន​​មួយ​ ឯ​អ្នក​ជិះ​ពី​ក្រោយ​ម៉ូតូ​ឌ្រីម​សេ១២៥ និង​បុរស​២​នាក់​ទៀត​ ជិះ​ម៉ូតូ​ស្មាស​​រង​របួស​​ស្រាល ដោយ​​គ្រាន់​តែ​​រលាត់​ដៃ​ជើង​​តិច​តួច​ ។

លោក​ហឿន វឿន បន្ត​ថា ក្រោយ​ពេល​កើត​ហេតុ ភាគី​ម៉ូតូ​ឌ្រីម​សេ១២៥ ​បាន​សុំ​ចេញ​ថ្លៃ​​ជួស​ជុល​​ និង​ព្យា​បាល​ទៅ​ខាង​ម៉ូតូ​ស្មាស​ចំនួន​៥០​ដុល្លារ ៕ ​