ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ក្មេង​ស្ទាវ​​​ជិះ​ម៉ូតូ​​ទៅ​បុក​​រ៉ឺម៉ក​​ក្រឡាប់បះជើង​​​រួច​ដោះ​​ខ្សែក្រវ៉ាត់​រក​វាយ​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ក្មេង​ស្ទាវ​​​មួយ​ក្រុម​​​ជិះ​ម៉ូតូ​លឿន​​ទៅ​បុក​រ៉ឺម៉ក​​ម៉ូតូ​ដួល​បះ​ជើង​​​ហើយ​នាំ​គ្នា​​​ដោះ​ខ្សែ​​ក្រវ៉ាត់​​រក​វាយ​ម្ចាស់​រ៉ឺម៉ក​​​ម៉ូតូ ធ្វើឱ្យ​អ្នក​បើក​រ៉ឺម៉ក​​​ភ័យ​រត់​​បាត​ជើង​​ស​ព្រាត​​ ដោយ​សារ​​​ខ្លាច​ក្មេង​​ស្ទាវ​វាយ ។ ហេតុការណ៍​នេះ​កើត​ឡើង​​​កាល​ពី​វេលា​​​ម៉ោង​​៨និង​៥០​នាទី​​យប់​​ ថ្ងៃទី​​៨ សីហា​ តាម​​​មហា​វិថី​ព្រះ​នរោត្តម​​កែង​​​ផ្លូវ​លេខ​​​១៧៨​ ក្នុង​សង្កាត់​​ជ័យ​ជំនះ​ ខណ្ឌ​ដូនពេញ ។

ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឱ្យ​ដឹងថា ​រ៉ឺម៉ក​​ម៉ូតូ​​​បើក​តាម​ផ្លូវ​លេខ​​១៧៨​ ពីកើត​​ទៅ​លិច​ បត់​ឆ្វេង​​ឆ្ពោះ​ទៅ​មហា​វិថី​ព្រះ​នរោត្តម​​​ ស្រាប់​តែ​មាន​ក្មេង​ស្ទាវ​​​មួយ​ក្រុម​​​ជិះ​ម៉ូតូ​​​៣-៤គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​​​មួយ​គ្រឿង​ម៉ាក​ឌ្រី​ម​សេ​១១០ ស៊េរី​​២០១២​ ពណ៌​ខ្មៅ ជិះគ្នា​២នាក់​ តាម​មហា​វិថី​ព្រះ​នរោត្តម​​ ពីត្បូង​ទៅ​ជើង​​ ក្នុង​ល្បឿន​លឿន​បាន​ជិះ​​ទៅបុក​​​រ៉ឺម៉ក​​​ម៉ូតូ​​​បណ្តាល​ឱ្យ​ក្រឡាប់​បះ​ជើង​ តែ​​អ្នកបើក​​​​រ៉ឺម៉ក​​​​ម៉ូតូ​មិន​បាន​រង​​របួស​ទេ​ ចំណែក​ក្រុម​យុវជន​ស្ទាវ​ដួល​​បែក​ក្បាល​​ទាំង​​២​នាក់ ។

បន្ទាប់​ពី​បុក​រ៉ឺម៉ក​​​​​ម៉ូតូ​​​ឱ្យ​ក្រឡាប់​ហើ​យ​ស្រាប់​តែ​ក្រុម​ក្មេង​ស្ទាវ​​ទាំង​នោះ​បាន​ដោះ​ខ្សែ​ក្រវ៉ាត់​​​រក​វាយ​​ម្ចាស់​​រ៉ឺម៉ក​​​ម៉ូតូ​ទៀត​ ។ ​ឃើញ​ក្រុម​ក្មេង​ស្ទាវ​មានគ្នា​​ច្រើន​​នាក់ មិនអាច​តបត​​បានអ្នកបើក​រ៉ឺម៉ក​​​ម៉ូតូ​​​​បាន​រត់​គេច​បាត​ជើង​​សព្រាត​​ ចំណែក​ក្រុម​ក្មេង​ស្ទាវ​​​រង​របួស​ទាំង​​​​២​នាក់​ត្រូវ​មិត្ត​ភក្តិ​ដឹក​តាម​ម៉ូតូ​​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​​ ។

ប្រភព​​​បន្ត​​ទៀតថា មូល​ហេតុ​​ដែលក្រុម​ក្មេង​ស្ទាវ​​​ជិះម៉ូតូ​លឿន​ដោយសារ​តែ​ពួកគេ​​ជិះ​រត់​គេច​ពីក្រុម​ស្ទាវ​មួយក្រុម​​ទៀត​ដែល​ជិះ​ម៉ូតូ​ដេញ​​​​​វាយ​ពួកគេ​ ក៏ជ្រុល​​​ទៅ​បុក​​​រ៉ឺម៉ក​​​​​ម៉ូតូ​ក្រឡាប់​​​ផ្ងារជើង​​តែ​ម្តង ។ ក្រោយ​​ពេល​កើតហេតុ​​​​​​រ៉ឺម៉ក​​​ម៉ូតូ​ខូច​ខាត​​​តិច​តួច​ និង​ម៉ូតូ​​​ខ្ទេចផ្នែក​ខាងមុខ​ត្រូវ​សមត្ថកិច្ច​​យក​ទៅ​រក្សា​ទុក​​​នៅខណ្ឌ​​ដូន​ពេញ ដើម្បី​​​ដោះ​ស្រាយ​៕