ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា​រា​ចម្រៀង​​ ណុ​ប បាយ៉ា​រិទ្ធ​ និង​​ក្រុម​ប្រហុក​​ខ្មែរ​​​ធ្វើ​សកម្ម​ភាព​មនុស្ស​ធម៌

13 ឆ្នាំ មុន

​រាជ​ធានីភ្នំពេញ​​​ ៖ ​កាលពី​​​រសៀល​ថ្ងៃ​ទី​​​៣០ ​កក្កដា​ ​​​​ក្រុម​​​ប្រហុក​ខ្មែរ​​​ បាន​ជូន​លោក​​ ណុប​ បាយ៉ា​រិទ្ធ​​​ តា​រា​ចម្រៀង​​​​​ប្រចាំ​​​​ផលិត​​កម្ម​​​រស្មី​ហង្ស​មាស​​ ក៏​ដូច​ជា​សមាជិក​​ Retth FC ​និង​មិត្ត​ភក្តិ​​​ ព្រម​ទាំង​​​ក្រុម​រាំ​ប្រចាំ​​​​ខ្លួន​ Winner Boys ហើយ​ក៏​មាន​​​ការ​ចូល​រួម​​​ពី​អ្នក​​​​សារព័​ត៌​មាន​​​ម្នាក់​របស់​​​វិទ្យុ ABC 107.5 FM ​គឺ​លោក​​​​ បញ្ញា​ ​​រួ​ម​គ្នា​​​​​ធ្វើ​ដំណើរ​​​​​ទៅ​ជួប​ស្ត្រី​មេម៉ាយ​​​​ក្រី​ក្រ​​​ចំនួន​​២​​​​គ្រួសារ​​ មាន​កូន​​​​ប្រុស​ស្រី​​​សរុប​​ចំនួន​​១០​​នាក់​​ គ្មាន​ផ្ទះ​​សម្បែង​​ ​សព្វ​​ថ្ងៃ​​​ស្នាក់​នៅ​​​ជាប់​​របង​​ភោជ​នីយ​ដ្ឋាន​​​​«ម្ហូប​ខ្មែរ​»​ ។ ​

បន្ទាប់​​​មក​ក៏​បាន​បន្ត​ដំណើរ​​​ទៅជួប​​​​​ក្មេង​​ប្រុស​​​​ នៅ​ ចិត្រា​ ​​ដែល​​កើត​ជំងឺ​ទឹក​​នោម​ប្រៃ​​​​ រស់​នៅ​​​​​​ក្នុង​​​​​​ឃុំ​​ភូមិ​​ធំ​ ស្រុក​​​​កៀន​​​ស្វាយ​​ ខេត្ត​កណ្តាល​​ និង​ក្មេង​​​កំព្រា​​​​​៣២​នាក់​​​​នៅ​អង្គ​ការ​​កុមា​រ​ម្លប់​ឆត្រ​​ ស្ថិត​​នៅ​ផ្ទះ​​​​លេខ​​១៨៤៧​ ផ្លូវ​លំ​​ ភូមិ​​​​ជ្រោយ​​អំពិល​​ សង្កាត់​​​​ក្បាល​កោះ​​ ខណ្ឌ​​​មានជ័យ​ ​រាជ​ធានី​​ភ្នំ​ពេញ (ច្រក​​​ចូល​នៅ​​ក្រោយ​វត្ត​​​​ជ្រោយ​អំពិល​​​) ។

​ក្នុង​​​​ឱ​កាស​នោះ​​​​ក៏​មាន​ការ​​​ចែក​អំណោយ​​​មួយ​ចំនួន​​រួម​មាន​ ៖ ១-​ស្ត្រី​មេ​ម៉ា​យ​ក្រី​ក្រ​​​២គ្រួសារ​​​ក្នុង​មួយគ្រួសា​រ​​​ៗ​ទទួល​​បាន​​​​អង្ករ​​ផ្កា​ខ្ញី​​​២៥​គីឡូ​ក្រាម​​ មី​យើង​ចំនួន​​​​១កេស​ធំ​​​មាន​​៥០​​​កញ្ចប់​​ ទឹក​ត្រី​​​​៣​ដប​​ ទឹក​ស៊ី​អ៊ីវ​​​៣​ដប សាប៊ូ​​បោក​ខោ​អាវ​​​​​​១​គីឡូក្រាម​​ ស្ករ​​ស​​​​​១​គីឡូ​ក្រាម​​ សាប៊ូ​​លុច្ស​​​​២​ដុំ​ ​ធូប​មូស​​​៣​​​​ប្រអប់​​​ និង​​ថវិកា​​​ចំនួន​​១០០​ដុល្លារ​។ ២-​កុមារា នៅ​ ចិត្រា​ ដែល​​​កើត​ជំងឺ​​​ទឹក​នោម​​ប្រៃ​​ ឧបត្ថម្ភ​​មីយើង​​​​​​​​ចំនួន​​​​២កេស​ធំ​​ និង​​​​១កេស​​តូ​ច​​​​ ត្រី​ខ​​២​យួរ​​ ស្ករស​​​​២​គី​​ឡូ​ក្រាម​​​ សាប៊ូ​​​បោ​ក​ខោ​អាវ​​​​​​​​១​​​ថង់​ធំ​ ស្មើ​​នឹង​​​​២​គីឡូ​ក្រាម​​ និង​ថវិកា​ចំនួន​​១០០​ដុល្លារ​​​។ ៣-ក្មេង​​កំព្រា​​​​​៣២​នាក់​​​នៅ​អង្គ​ការ​​​កុមារ​​​ម្លប់​​​ឆត្រ​​ ឧបត្ថម្ភ​​អង្ក​​រ​​ផ្កា​ខ្ញី​​​​​​​៤​​​បាវ​ស្មើ​​នឹង​​​២០​០​គីឡូ​ក្រាម​​ មី​យើង​​​​​​​​​៦​កេស​​​​​ធំ​​ ស្ករ​​ស​​​​​៦​គីឡូ​ក្រាម​ ទឹក​ត្រី​​​​​​​២​យួរ​ ទឹក​ស៊ី​អ៊ីវ​​​​​​​២​យួរ​​ ប្រេង​​​ឆា​​​​​២​​ដប​ធំ​​ ត្រី​ខ​​​​​៤​យួរ​​ សាប៊ូ​បោក​ខោ​អាវ​​​​​​​​​២​ថង់​​ធំ​​​​​ ​សាប៊ូ​លុច្ស​​​​​​​៨​ដុំ​ សម្ភា​រ​​​សិក្សា​​​ សៀវ​ភៅ​​១២០​ទំព័រ​ចំនួន​​​​​១៥០​ក្បាល​​ ប៊ិច​​​​​​​១៥០​​​ដើម​​ ខ្មៅ​​ដៃ​​​​​​១៥០​ដើម​ ​បន្ទាត់​​​​​​១៥០​​​ នំ​​​​​២កេស​​​ធំ ​ស្ករ​​គ្រាប់​ Milkkita មួយ​ចំនួន​​​ សរុប​​​ថវិកា​​អស់​​ចំនួន​​​៣០០ដុល្លារ​ ។​ ៤-​ក្រុម​​ប្រហុក​​​ខ្មែរ​​ ក៏​បាន​​ពាំ​នាំ​យក​​​អំណោយ​​មួយ​ចំនួន​​​ជូន​ដល់​​ក្មេង​​ៗ​កំព្រា​​ទាំង​៣២​នាក់​ មាន​ដូច​ជា​ ​ទឹក​ក្រូច​​​​​​​ Coca ចំនួន​​​២​យួរ​​ (ស្មើ​នឹង​​​៣៦​ដប)​ នំ​ និង​​ស្ករ​​គ្រាប់​មួយ​​​ចំនួន ។​ នារ​​សៀល​​​​ថ្ងៃ​​នោះ​ដែរ​​ លោក​​ ណុប​​ បាយ៉ា​រិទ្ធ​​ ក៏​បាន​​​ជូន​ថវិកា​ចំនួន​​​៤០០​​​​ដុល្លារ​អា​មេ​រិ​ក​ មក​​ឱ្យ​​ក្រុម​ប្រហុក​​ខ្មែរ​​​​ទុក​ប្រើ​​​ប្រាស់​ដើម្បី​​​​ជួយ​ដល់​ជន​​ខ្វះ​​​ខាត​​​ដទៃ​ទៀត​​ តាម​​​គោ​ល​ដៅ​​​របស់​ក្រុម​​​​ប្រហុក​​​ខ្មែរ ​​​​ក្នុង​ការ​ងារ​​​​មនុស្ស​​​ធម៌​នៅ​លើក​​​ក្រោយ​​​ៗ​ទៀត​ ។​ ​

សូម​បញ្ជាក់​ថា ​​កាល​ពី​​​ថ្ងៃទី​​​៧ កក្កដា ​ឆ្នាំ​​២០១២​​​ កន្លង​មក​នេះ​​ ក្រុម​​ប្រហុក​​​​ខ្មែរ​​​ បា​ន​ធ្វើ​​​ទំនាក់​ទំនង​​​លោក​ ណុប​ បាយ៉​ា​រិទ្ធ​​ ដើម្បី​​ស្នើ​សុំ​​ស្វែង​រក​ជំនួយ​​ឧ​បត្ថម្ភ​​​​​​​​ដល់​អង្គ​ការ​​​​​ម្លប់​​​ឆត្រ​​ ​​ដែល​​​​កំពុង​​​​​​ចិញ្ចឹម​​​​​ក្មេង​កំព្រា​​​​​ចំនួន​​៣២​​នាក់​ ។​ បន្ទាប់​​មក​​​​​ លោក​​ ណុប បាយ៉ា​រិទ្ធ​​ ក៏​បា​ន​​ទទួល​តាម​​​សំណើ​​ និង​បាន​​​ចាប់​​​​ផ្តើម​​​ធ្វើ​ការ​​អំពាវ​នាវ​​​ជា​បន្ត​​បន្ទាប់​​​​ផង​ដែរ​​​ ។​ ក្រោយមក​​​ រូប​លោក​​ក៏​បាន​ទទួល​​​អំណោយ​​​​ជា​បន្ត​​​បន្ទាប់​​​ពីបង​ៗ​​​ និង​​បណ្តា​​មិត្ត​ភក្តិ​​​របស់​លោក​ទាំង​​​ក្នុង​ និង​ក្រៅ​​ប្រទេស​​​មាន​ដូច​ជា​​​​​ អូស្ត្រា​លី​​ ជប៉ុន​​ កាណា​ដា​ ​បារាំង​​ អាមេ​រិក​​​ និង​មិត្ត​ភក្តិ​​​ក្នុង​ប្រទេ​​ស​​ នៅ​រាជ​ធានី​ភ្នំពេញ​​​ និង​នៅ​​​ប៉ោយ​​ប៉ែត​​ រួម​ទាំង​​​សមាជិក​​​ Reth FC និង​មិត្ត​​​ភក្តិ​​របស់​គេ​​​ ព្រមទាំង​​​ក្រុម​​​រាំ​ប្រចាំ​​​​​ខ្លួន​របស់​​លោក​​ គឺ​ក្រុម​​​ Winner Boys ​ដែល​​​រហូត​​​មក​ដល់​​​ថ្ងៃទី​​​៣០​ កក្កដា​ ​២០១២ ​​ថវិកា​​ដែល​ទទួល​​​បាន​ជាបន្ត​​​​​​​​​​បន្ទាប់​​​​​សរុប​​​មានចំ​នួន​១.០៦៧ដុល្លារ​​ និង​​​១៧១.០០០រៀល៕