ថ្ងៃ ១៥ កើត ខែវិសាខ ព.ស.២៥៥៧ ឆ្នាំម្សាញ់ បញ្ចស័ក

លោក​សៅ រ៉ានី ​​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​​​​នៅ​សាលា​ដំបូង​រាជធានីភ្នំពេញ​​ពីជម្លោះ​ផ្ទៃ​ក្នុង​បក្ស

  • Text Size

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ថ្ងៃអង្គារ ទី៧ ខែសីហា ឆ្នាំ២០១២ ម៉ោង ១៤:០៥

លោក​សៅ រ៉ានី ធ្វើ​សន្និសីទ​កាសែត

កោះសន្តិភាព

លោក​សៅ រ៉ានី ធ្វើ​សន្និសីទ​កាសែត

រាជ​​ធានី​ភ្នំពេញ​ ៖ ​ អគ្គ​លេ​ខា​ធិ​ការ​គ​ណ​​បក្ស នរោ​ត្តម រណ​ប្ញទ្ធិ លោក​សៅ ​រ៉ានី ​នៅ​​ព្រឹក​​ថ្ងៃ​ទី៧  សីហានេះ បានចូលខ្លួនឆ្លើយ​បំភ្លឺ​ចំពោះ​មុខចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ​ជុំវិញជម្លោះផ្ទៃក្នុងគណបក្សនរោត្តម រណប្ញទ្ធិ។​ការចូលខ្លួន​ទៅឆ្លើយ​បំភ្លឺ​របស់លោក សៅ រ៉ានី នាពេលនេះធ្វើឡើងនៅបន្ទាប់ពីចៅ​ក្រម​សាលាដំបូងរាជធានីភ្នំពេញ លោកស្រីចំាង ស៊ីណាត កាល​ពីថ្ងៃទី២៥ កក្កដា ២០១២ បាន​សម្រេចចេញដីការក្សាការពារតាមការស្នើសុំចុះ​ថ្ងៃទី២៣ កក្កដា ២០១២របស់លោកសៅ រ៉ានី អគ្គលេខាធិការគណបក្ស នរោត្តម រណប្ញទិ្ធ ។ ដីការក្សាការពារនោះបានសម្រេច៖

១-ទទួលសិទ្ធិកាន់កាប់តួនាទីជាអគ្គលេខាធិការ អគ្គលេខាធិការរង និងសមាជិក​គណៈកម្មាធិ​ការនាយករបស់គណបក្សនរោត្តម រណប្ញទ្ធិ ជាបណ្តោះអាសន្ន  ។ ២-បង្គាប់ឱ្យភាគី​ចុង​ចម្លើយប្រគល់ត្រាគណបក្សនរោត្តម រណប្ញទ្ធិ មកឱ្យភាគីដើមបណ្តឹង ដើម្បីគ្រប់គ្រងប្រើ​ប្រាស់បន្តនិរន្តរភាពការងារប្រចាំថ្ងៃនៅអគ្គលេខាធិការដ្ឋាននៃគណបក្សនរោត្តម រណប្ញទ្ធិ ។ ៣-ផ្អាក ឬព្យួរជាបណ្តោះអាសន្ននូវ​សិទ្ធិរបស់​ភាគីចុងចម្លើយក្នុងការបញ្ឈប់ ឬដកតំណែង ឬបណ្តេញចេញថ្នាក់ដឹកនាំគណបក្ស នរោត្តម រណប្ញទ្ធិ គ្រប់ជាន់ថ្នាក់។៤-ដីកា​សម្រេច​ការ​ពារនេះ មានសុពលភាពអនុវត្តភ្លាមៗជា​បណ្តោះ​អាសន្ន ។ កាលពីថ្ងៃទី៦ សីហា ២០១២ ប្រធានស្តីទី​គណបក្សនរោត្តម រណឬទិ្ធ លោកឈឹម សៀក​ឡេង, លោកនរ៉ា ណាប្ញទ្ធិ អានន្នដាយ៉ាត និង​មេ​ធាវីការពារក្តីឲ្យគណបក្សនរោត្តមរណប្ញទ្ធិ បាន​ចូលទៅដាក់ឯកសារ និងធ្វើសេចក្តីថ្លែងការណ៍ផ្ទាល់មាត់នៅសាលា​ដំបូង​រាជធានីភ្នំពេញ ជុំវិញ​បណ្តឹងជំទាស់នឹងដីការក្សាការពាររបស់តុលាការនេះ ។ ក្រោយការសាកសួររហូតមកទល់នឹង​វេលា​ល្ងាចថ្ងៃចន្ទ ចៅក្រមសាលាដំបូងរាជ​ធានី​ភ្នំពេញ ពុំទាន់សម្រេចយ៉ាងណានៅឡើយទេ ដោយសាររង់ចាំពិនិត្យភស្តុតាង និងឯកសារ​មួយចំនួនពាក់ព័ន្ធក្នុងសំណុំរឿងនេះជាមុនសិន ។ កាលពីថ្ងៃទី២៧ កក្កដា ២០១២នេះ គណបក្ស​នរោត្តម រណប្ញទ្ធិ បានដាក់ពាក្យបណ្តឹង​ប្រឆាំង​នឹងសាលាដំបូងរាជធានីភ្នំពេញ ដែលបានចេញ​ដីកាសម្រេចរក្សាការពារតាមការស្នើសុំរបស់​លោកសៅ រ៉ានី អគ្គលេខាធិការគណបក្ស​នរោត្តម ​រណប្ញទិ្ធ ។ អ្នកនំាពាក្យគណ​បក្ស​នរោត្តម​ រណប្ញទិ្ធ លោកប៉ែន សង្ហា បានចាត់​ទុក​ការចេញដីកាសម្រេចរបស់សាលាដំបូងរាជធានី​ភ្នំពេញតាមការស្នើសុំរបស់លោកសៅ រ៉ានី នោះ​ថា ជាការរំលោភលើលក្ខន្តិកៈ និងសិទ្ធិសម្រេច​របស់ប្រធានគណបក្សនរោត្តម រណប្ញទិ្ធ ។

គួរបញ្ជាក់ថា ការប្តឹងផ្តល់គ្នាទៅវិញទៅ​មក​រវាងលោកសៅ រ៉ានី និងគណបក្សនរោត្តម ​រណ​ប្ញទ្ធិនៅពេលនេះ បានធ្វើឡើងក្រោយ​ពីមាន​ការ​ជួបប្រជុំពិភាក្សាគ្នារវាងលោកញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិច និង​លោក សៅ រ៉ានី អគ្គលេខាធិការ​គណបក្សនរោត្តម រណប្ញទ្ធិ កាលពីថ្ងៃទី១៧ កក្កដា ដោយបានព្រម​ព្រៀងរួមបញ្ចូលគ្នាដោយគ្មានព្រះរាជវត្តមានរបស់​សម្តេច​ក្រុមព្រះ ដែលការចរចា​ និងព្រម​ព្រៀងក្នុងការច្របាច់បញ្ចូលគ្នារវាងគណបក្សជាអតីតជាគូសត្រូវបងប្អូនគ្នា ធ្វើឡើងដោយ​លោក​សៅ រ៉ានីនេះ ត្រូវបានគណបក្សនរោត្តម​រណ ប្ញទ្ធិ មិនទទួលយកដោយសំអាងថា​ គ្មាន​បញ្ជាពីសម្តេចក្រុមព្រះ ហើយក៏​បាន​បណ្តេញ​លោកសៅ រ៉ានី រួមជាមួយមន្រ្តីជាន់ខ្ពស់៤​រូប​ទៀតក្នុងគណបក្សនរោត្តមរណប្ញទិចេញពីបក្ស ហើយបន្ទាប់មក​ភាគី​ទំាងពីរ ក៏បានដាក់ពាក្យបណ្តឹងទៅវិញទៅមកទៅសាលាដំបូងរាជធានីភ្នំពេញ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ


អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 23-05-2013 ម៉ោង 07:30 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0904,097
បាត ថៃឡង់ (1USD)29.7729.85
ដុង វៀតណាម (1USD)21,23021,330
យ៉េន ជប៉ុន (10.000JPY)9898.5
ដុល្លារ សិង្ហបូរី (100SGD)79.379.8
ដុល្លារ ហុងកុង (100HKD)12.8412.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.532.7
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)128128.5
ផោន អង់គ្លេស (100GBP)150150.7
ដុល្លារ អូស្ត្រាលី (100AUD)9696.5
ដុល្លារ កាណាដា (100CAD)9696.5
ហ្វ្រង់ ស្វ៊ីស (100CHF)102.5103
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,6801,690