ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ដី​ឡើង​ស្ពាន​អាកាស​​៧​មករា​រលត់​​ម៉ាស៊ីន​​អ្នក​បើក​​ទាញ​ចង្កូតទប់​បុក​រនាំង​ដែក​បាក់​​ដួល​៥​កង់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​រថយន្ត​ដឹក​ដី​ម៉ាក ISUZU មួយ​គ្រឿង​​​បើក​ឡើង​ស្ពាន​អាកាស​​៧មករា ​ស្រាប់តែ​រលត់​ម៉ាស៊ីន​ត្រូវ​អ្នក​បើក​​​​ទាញ​ចង្កូត​ទប់​ដោយ​បញ្ចៀស​​នូវគ្រោះ​ថ្នាក់​កិន​អ្នក​ដំណើរ​​ដែល​​នៅ​ពី​ក្រោយ​ក៏​​ជ្រុលទៅ​​បុក​រនាំង​​ដែក​បាក់​ដួល​ចំនួន​៥​កង់ ហើយអ្នក​បើក​បរ​​រត់​គេច​ខ្លួន​បាត់ ។ ទោះ​បី​ជា​

រាជធានីភ្នំពេញ ៖ ​រថយន្ត​ដឹក​ដី​ម៉ាក ISUZU មួយ​គ្រឿង​​​បើក​ឡើង​ស្ពាន​អាកាស​​៧មករា ​ស្រាប់តែ​រលត់​ម៉ាស៊ីន​ត្រូវ​អ្នក​បើក​​​​ទាញ​ចង្កូត​ទប់​ដោយ​បញ្ចៀស​​នូវគ្រោះ​ថ្នាក់​កិន​អ្នក​ដំណើរ​​ដែល​​នៅ​ពី​ក្រោយ​ក៏​​ជ្រុលទៅ​​បុក​រនាំង​​ដែក​បាក់​ដួល​ចំនួន​៥​កង់ ហើយអ្នក​បើក​បរ​​រត់​គេច​ខ្លួន​បាត់ ។ ទោះ​បី​ជា​យ៉ាង​ណា​​ពុំ​បង្ក​​ឱ្យ​​នរណា​ម្នាក់​រង​របួស​ឡើយ ។ ​

គ្រោះថ្នាក់​នេះ​បាន​​កើតឡើង​កាល​ពី​វេលា​ម៉ោង​​៦​ព្រឹក​ថ្ងៃទី​​៥ សីហា ២០១២ ​នៅ​ក្នុង​​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ​។ តាម​សាក្សី​​នៅ​កន្លែង​​កើត​ហេតុ​​បាន​ឱ្យ​ដឹង​ថា រថយន្ត​ដឹក​ដី​ខាង​លើ​ធ្វើ​ដំណើរ​តាម​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះពេល​​​ឡើង​ស្ពាន​អាកាស​៧មករា ​បាន​ប្រមាណ​៥០​ម៉ែត្រ​ឡើង​ពុំ​​រួច​រលត់​ម៉ាស៊ីន​រអិល​ថយ​ក្រោយ ។ ​ខណៈ​នោះ​ដើម្បី​​​បញ្ចៀស​គ្រោះថ្នាក់​​កិន​អ្នក​ដំណើរ​​ពី​ក្រោយ​​អ្នក​បើក​បាន​ទាញ​ចង្កូត​កាច់​មក​ឆ្វេង​ក៏​ទៅ​បុក​រនាំង​​ដែក​បណ្តាល​ឱ្យ​​ដួល​អស់​ចំនួន​៥​កង់។ ​

រថយន្ត​បង្ក​ត្រូវ​ប៉ូលិស​ចរាចរចុះ​ទៅ​ស្ទូច​បញ្ជូន​​ទៅ​កាន់​សាលា​រាជធានីភ្នំពេញ ដើម្បី​សង​ការ​ខូចខាត​ ចំណែក​​អ្នក​បើក​បរ​ដាក់​មេ​ប្រូច​បាត់​ស្រមោល ៕