ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​​ថយ​រថយន្ត​មិន​មើល​ក្រោយ​កិន​កូនប្រុស​បែក​ក្បាល​ធ្លាយ​ខួរ​

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ ​ កុមារា​ម្នាក់​អាយុ​២​ឆ្នាំ ​បាន​ស្លាប់​បាត់បង់​ជីវិត​ ខណៈ​​ម្តាយ​បើក​រថយន្ត​​អុី​ស៊ុយហ្ស៊ុយ ពណ៌​ខ្មៅដឹក​កូន​​បង​ទៅ​រៀន ​​​ថយ​ក្រោយ​មិន​បាន​មើល​កិន​​កូនប្រុស​​បែក​ក្បាល​ធ្លាយ​ខួរ​​​ស្លាប់ភ្លាមៗ ​នៅនឹង​កន្លែង​យ៉ាង​អាណោច​​អាធ័ម​​​ ដែលហេតុ​ការណ៍​នេះ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​​កាលពីវេលាម៉ោង​​៧ ​និង​៤០​នាទីព្រឹក​ថ្ងៃទី​៦ សីហា ២០១២ ស្ថិត​​ក្នុង​ភូមិ​​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ​​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

​តាម​ការ​ឱ្យ​ដឹង​​​ថា កុមារា​រងគ្រោះ​​ឈ្មោះ​លឹម រិទ្ធី​សិទ្ធ មា​ន​ម្តាយ​ឈ្មោះ​ឆោម​ ផារី ​អាយុ​២៦​ឆ្នាំ ​និង​ឪពុក​ឈ្មោះ​​លឹម វុទ្ធី អាយុ​៣៥​ឆ្នាំ ​​ជា​អ្នក​លក់​ដូរ​​ មាន​កូន​៣​នាក់ ​ប្រុស​២​ ហើយ​កុមារា​រងគ្រោះ​​ជា​កូនទី៣ ក្នុង​គ្រួសារ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕