រាជធានីភ្នំពេញ ៖ រាជធានីភ្នំពេញ ៖មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តប៉ាហ្សេរ៉ូបើកបរដោយជនជាតិឥណ្ឌា ស្រវឹងជោកទៅបុកជាមួយរថយន្តដឹកទឹកកកបណ្តាលឱ្យធ្លាក់ទឹកកករាយពេញផ្លូវ ចំណែកបុរសជនជាតិឥណ្ឌារបួសបែកមាត់ កាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លឺថ្ងៃទី៣ សីហា តាមផ្លូវលេខ១៨២ កែងផ្លូវលេខ២៦១ ចំណុចស្តុបម្តុំភោជនីយដ្ឋានទីក្រុងបៃតង ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។
អ្នកបើករថយន្តដឹកទឹកកកឈ្មោះឆៃយ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ បើករថយន្តដឹកទឹកកកពីសិប្បកម្មគីឡូម៉ែត្រលេខ៦ យកទៅដាក់ឱ្យម៉ូយនៅខណ្ឌទួលគោក ។ ទឹកកកក្នុងរថយន្តទាំងអស់មាន៧០ដើម ។ ចំណែកបុរសជនជាតិឥណ្ឌាមិនស្គាល់អត្តសញ្ញាណបានប្រកែកថារូបគាត់មិនមែនជាអ្នកបុកទេ ដោយសាររថយន្តរបស់គាត់បើកលើផ្លូវអាទិភាព ហើយរថយន្តដឹកទឹកកកបើកឆ្លងផ្លូវ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ