ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ស្វែងរកការ​គាំទ្រ​​បទ«បណ្ដាំ​ទួល​ស្លែង​» ចូលទៅក្នុងបញ្ជីស្មារតី​ចងចាំ​ពិភពលោក

  • Text Size

ដោយ ៖ សា​ម៉​ន

ថ្ងៃពុធ ទី១ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៥:១៤

​លោក​អ៊ីន សុផារ៉ា អ្នកនិពន្ធ​​បទ«បណ្ដាំ​ទួល​ស្លែង​»

សារ៉ាយ

​លោក​អ៊ីន សុផារ៉ា អ្នកនិពន្ធ​​បទ«បណ្ដាំ​ទួល​ស្លែង​»

រាជធានីភ្នំពេញ ៖ អតីត​អ្នកចំរៀង​ដ៏​ល្បី​មួយរូប​ក្នុង​ទសវត្ស​ឆ្នាំ​៨០ នៃ​ក្រុម​តន្ត្រី​សហជីព​លោក​អ៊ីន សុផារ៉ា ​កំពុង​ស្វះ​ស្វែង​រក​ការ​គាំទ្រ​បញ្ចូល​បទ​ចំរៀង​បណ្ដាំ​ទួល​ស្លែង​ក្នុង​បញ្ជី​ស្មារតី​ចងចាំ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ​​។​ទាក់​ទិន​រឿង​នេះ​​មន្ត្រី​អង្គការ​យូណេស្កូ​​ឱ្យ​ដឹង​ថា ក្រុម​ការងារ​​នឹង​ពិនិត្យ​បទ​ចំរៀង​នេះ​ ហើយ​ពិចារណា​ថា​​តើ​វា​មាន​ខ្លឹម​សារ​អាច​ដាក់​បញ្ចូល​ក្នុង​ស្មារតី​ចងចាំ​ពិភពលោក​​ដែរ​ឬយ៉ាងណា?​ បទ​ចំរៀង​បណ្ដាំ​ទួល​ស្លែង​ដែល​ចាក់​ផ្សាយ​ញឹក​ញាប់​តាម​វិទ្យុ​ជាតិ​​ក្នុងអំឡុង​​ទសវត្ស​ឆ្នាំ​៨០​ហើយ​បាន​សុស​សាយ​ម្តង​ទៀត​ខណៈ​សាលា​ក្តី​ខ្មែរ​ក្រ​ហម​​បើក​សវនាការ​កាត់​ទោស​កាំង ហ្កេច​​អ៊ាវ ហៅ​ឌុចនេះ គឺ​ជា​ស្នា​ដៃ​និពន្ធ​និង​ច្រៀង​ដោយ​លោក​​អ៊ីន សុផារ៉ា ​បច្ចុប្បន្ន​ជា​​និពន្ធ​នាយក​​សារព័ត៌​មាន​មួយ ។ ទោះបី​ជា​បទ​ចំរៀង​នេះ​មាន​អាយុ​ជិត​៣០​ឆ្នាំ​ ហើយ​ហាក់​ដូច​ជា​កប់​បាត់​ក៏​ដោយ ​​គេតែងតែ​ចាក់​ផ្សាយ​ជា​រៀង​​រាល់​ឆ្នាំ​ នៅថ្ងៃ​ទី២០ ខែឧសភា ​​ទិវារំលឹក​ការ​ឈឺ​ចាប់​នឹង​របប​ប៉ុល​ពត​ និងនៅ​ទិវា​ជ័យ​ជំនះ​៧​មករា​​។​ បទ​ចំរៀង​«បណ្តាំ​ទួល​ស្លែង»​អ្នក​និពន្ធ​​សរសេរ​រំលឹក​ឡើងវិញ​​ពី​​ទារុណ​កម្ម​ដ៏​សែន​ឈឺ​ចាប់​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ប៉ុល​ពត​នៃ​អ្នក​ទោស​ក្នុង​មន្ទីរ​​ស-២១ ឬគុកទួល​ស្លែង​។​ លោក​អ៊ីន សុផារ៉ា ​ឱ្យ​ដឹង​ថា លោក​បាន​និពន្ធ​​​​បទ​ចំរៀង​​ពាក់​ព័ន្ធ​សម័យ​ខ្មែរ​ក្រហម​រាប់​រយ​បទ ប៉ុន្តែ​បទ​បណ្ដាំ​ទួល​ស្លែង​បាន​ចាក់​ដោត​បេះដូង​ប្រជា​ជន​ខ្មែរ​គ្រប់រូប​ ហើយជាបទដែល​ធ្វើឱ្យលោក​ល្បី​ឈ្មោះ​ ។ លោក​រំឭក​ថា​ លោក​និពន្ធ​បទ​នេះ​ឡើង​​ក្រោយ​ពេល​​បាន​ទៅ​មើល​គុក​ទួល​ស្លែង​​នាដើម​ឆ្នាំ​១៩៨០ ដែល​ពេល​នោះ​គុក​ទួល​ស្លែង​​នៅ​បន្សល់​ទុក​សាក​សព​ស្អុយ​រលួយ​នៅ​​ឡើយ។​ បទ​ចំរៀង​បណ្ដាំ​ទួល​ស្លែង​ត្រូវ​បានកប់បាត់​​ជា​ច្រើន​ឆ្នាំ​មក​ហើយ តែ​ត្រូវគេ​ចាប់​អារម្មណ៍​ឡើង​វិញ​ស្រប​ពេល​តុលាការ​​​ខ្មែរ​ក្រហម​ត្រូវ​បាន​បង្កើតឡើង ហើយ​បើក​សវនាការ​កាត់​ទោស​ឌុច​ អតីត​មេគុក​ទួល​ស្លែង​​ ពីព្រោះ​បទ​នេះ​រំលឹក​ឡើង​វិញ​ពីការ​ឈឺ​ចាប់​របស់​អ្នក​ទោស​នៅគុក​ទួល​ស្លែង​ក្នុង​អំឡុង​របប​​វាលពិឃាត​ ៣ឆ្នាំ ៨ខែ និង​២០​ថ្ងៃ។​ លោក​​ ​អ៊ីន សុផារ៉ា បាន​សំដែង​នូវ​ការ​ត្រេក​​អរ​​យ៉ាង​ខ្លាំង​នៅ​ពេល​​អង្គការ​យូណេស្កូ​​រៀបចំ​ឱ្យ​ច្រៀង​បទ​បណ្ដាំ​ទួល​ស្លែងក្នុង​ពិធី​រំលឹក​ការ​ចងចាំ​របស់​ពិភព​លោក​ដើម្បី​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​ដឹង ​និង​ចងកំហឹង​ឈឺ​ចាប់​ចំពោះ​ឧក្រិដ្ឋ​កម្ម​ដ៏​ព្រៃ​ផ្សៃ​នៃ​របប​​ប៉ុលពត។​ដូច្នេះហើយ​ទើប​លោក​ខិតខំ​ស្វះ​ស្វែង​រក​ការ​គាំទ្រ​ដើម្បី​​បញ្ចូល​បទ​ចំរៀង​នេះ​​ក្នុង​បញ្ជី​ស្មារតី​ចងចាំ​ពិភពលោក​របស់​អង្គការ​​យូណេស្កូ។ ​មន្ត្រី​​អង្គការ​យូណេស្កូ​ឱ្យ​ដឹង​ថា​ ក្រុម​ការងារ​កំពុង​តែ​ពិនិត្យ​​នូវ​អត្ថ​ន័យ​នៃ​បទ​នេះ ​ហើយ​ពិចារណា​ថាតើ​វាមាន​គ្រប់​លក្ខណៈ​ដើម្បី​បញ្ចូល​ក្នុង​បញ្ជី​ស្មារតី​ចងចាំ​របស់​ពិភព​លោក​ដែរ​ឬ​អត់់? លោក​អ៊ីន សុផារ៉ា រហូត​មក​ដល់​ពេល​នេះ​បាន​ផលិត​​ស៊ីឌី​និង​វីស៊ីឌី​មួយ​ចំនួន​ ហើយ​គ្រោង​នឹង​ផលិត​បន្ត​ស៊ីឌីនិងវីស៊ីឌី​បទ​ចំរៀង​រៀប​រាប់​​ពីទុក្ខ​វេទនា​ក្នុង​របប​ខ្មែរ​ក្រហម ​និង​ផ្សារ​ភ្ជាប់​​សកម្ម​ភាព​ថែរក្សា​ការពារ​ប្រាសាទ​ព្រះវិហារ​ក្រោម​ការ​ដឹក​នាំ​ដោយ​សម្ដេច​អគ្គ​មហា​សេនា​បតី​​តេជោ​ហ៊ុន សែន ប្រមុខ​នៃ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 07-02-2012 ម៉ោង 08:17 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0404,050
បាត ថៃឡង់ (1USD)30.9531.03
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)129.7130.3
ដុល្លារ សិង្ហបូរី (100SGD)8080.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.5107.3
ដុល្លារ កាណាដា (100CAD)99.7100.5
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0752,085
 

qbmore - Cambodia Advance Communication Ltd