ថ្ងៃ ១១ កើត ខែជេស្ឋ ព.ស.២៥៥៧ ឆ្នាំម្សាញ់ បញ្ចស័ក

ពួក​​ក្មេង​ៗ​​នៅ​​ភូមិ​​ថ្មី​ មាន​​ជំនឿ​​ចង​​រូប​​ទីង​​មោង​​នៅ​​មុខ​​ផ្ទះ​​ដេញ​​ជំងឺ​​រាត​​ត្បាត EV-71​

  • Text Size

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១២ ម៉ោង ១៨:០៧

ទីង​មោង​ដែល​អ្នក​ភូមិ​ធ្វើ​ដើម្បីដេញ​ជំងឺ​រាត​ត្បាត​ ទិដ្ឋ​ភាព​នៅ​ក្នុង​ភូមិ​ ទីង​មោង​ដែល​អ្នក​ភូមិ​ធ្វើ​ដើម្បីដេញ​ជំងឺ​រាត​ត្បាត​

កោះសន្តិភាព

ទីង​មោង​ដែល​អ្នក​ភូមិ​ធ្វើ​ដើម្បីដេញ​ជំងឺ​រាត​ត្បាត​

ខេត្ត​បន្ទាយមានជ័យ​ ៖ ​ដោយ​សារ​ល្បី​រឿង​ជំងឺ​ឈិក និង​ជំងឺ EV-71 ​បាន​ផ្ទុះ​ឡើង​ពួក​ក្មេងៗ​នៅ​ភូមិ​ថ្មី​ ឃុំ​ភូមិ​ថ្មី ​ស្រុក​ថ្ម​ពួក ខេត្ត​បន្ទាយ​មាន​ជ័យ បាន​នាំគ្នា​ធ្វើ​រូប​ទីង​មោង​​ចង​ នឹង​របង​មុខ​ផ្ទះ​ការពារ​ជំងឺ​ថ្មី​ដែល​​កំពុង​តែ​រាត​ត្បាត​​ទៅលើ​កុមារ ។

​បើ​យើង​ធ្វើ​ដំណើរ​​ឆ្លងកាត់​ឃុំ​ភូមិ​ថ្មី គឺមាន​ភូមិ​១​ដែល​​មាន​ចង​រូប​ទីង​មោង​ច្រើន​ជាង​គេ ។ ​បើ​តាម​ការ​សាក​សួរពី​អ្នក​យក​ព័ត៌​​មាន​​កាល​ពី​​ព្រឹក​ថ្ងៃទី​​២៨ កក្កដា ២០១២ ​មាន​អ៊ុំ​ប្រុស​ម្នាក់​បាន​និយាយ​​ប្រាប់ថា ​ការ​ចង​រូប​ទីង​មោង​នេះ​ គឺ​ពុំ​មែន​​ជំនឿ​ដែល​ទាក់ទង​នឹង​មនុស្ស​ចាស់​នោះ​ទេ ​ប៉ុន្តែ​​គឺ​ពួក​ក្មេង​ប្រុស ក្មេង​ស្រី​នៅក្នុង​ភូមិ​នាំ​​គ្នា​ធ្វើ រួច​ហើយ​ក៏​យក​មក​ចង​នឹង​របង​មុខផ្ទះ។ ​មូល​ហេតុ​ដែល​ពួក​គេនាំ​គ្នា​ធ្វើ​របៀប​នេះ​ដោយ​សារ​ល្បី​ពី​រឿង​កើត​ជំងឺ​ថ្មី​​ដូច​ជា​ជំងឺ​ឈិក ពិសេស​ជាង​នេះ​ទៀត​​នោះ​គឺ​ពួក​គេ​ភ័យ និង​ព្រួយ​បារម្ភ​ពី​ជំងឺ​​ថ្មី​មួយ​ទៀត​ដែល​កាច​សាហាវ​នោះ​ គឺ​ជំងឺ EV-71 ​​។ ដូច្នេះ​​ពួកគេ​ធ្វើ​រូប​ទីង​មោង​​នេះ​​ប្លែកៗ​​ពីគ្នា​​ ដោយ​ចង​ដប​ទឹក​បរិ​​សុទ្ធ​​មាន​លាយ​លក្ខណ៍​ពណ៌​ឈាម​ខ្លះ​កាន់​ដាវ ពាក់​មួក​សុវត្ថិ​ភាព ខ្លះ​ទៀត​កាន់​​ធ្នូ និង​ខ្លះ​ទៀត​​ចង​ឆ្កាង​ ប៉ុន្តែ​​​ភាគច្រើន​​គឺកាន់​ដាវ​ក្នុង​បំណង​ដែល​ពួកគេ​ធ្វើ​បែបនេះ​ កុំ​ឱ្យ​​ជំងឺ​ថ្មី​ទាំង​២​ប្រភេទ​​នោះ​មកយាយី​ដល់​សុខ​ភាព​របស់​ពួក​គេ​ប៉ុណ្ណោះ វា​មិន​មែនជា​រឿង​ចម្លែក​នោះ​ទេ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ


អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 19-06-2013 ម៉ោង 07:30 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0854,092
បាត ថៃឡង់ (1USD)30.630.7
ដុង វៀតណាម (1USD)21,23021,300
យ៉េន ជប៉ុន (10.000JPY)104.5105
ដុល្លារ សិង្ហបូរី (100SGD)79.780.2
ដុល្លារ ហុងកុង (100HKD)12.8412.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)31.731.9
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)133.3133.8
ផោន អង់គ្លេស (100GBP)155.5156
ដុល្លារ អូស្ត្រាលី (100AUD)94.595
ដុល្លារ កាណាដា (100CAD)97.297.7
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,6601,670