ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​សាក​កម្លាំង​​ជិះ​ម៉ូតូ​​បុក​បង្កាន់​ដៃ​ស្ពាន​អាកាស​​៧​មករា របួស​ធ្ងន់​២​នាក់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យុវជន​២​នាក់​ជិះ​ម៉ូតូ​ស្មាស់​​មក​ពី​ផ្លូវ​កម្ពុជា​ក្រោម​​ឡើង​ទៅលើ​ស្ពាន​អាកាស​៧​មករា ​​ក្នុង​សភាព​ស្រវឹង​​ទោរ​ទាំង​២ ​បើក​ក្នុង​ល្បឿន​លឿន​រេ​​ពេញ​ស្ពាន ក៏​ជ្រុល​ចង្កូត​ទៅ​បុក​បង្កាន់​ដៃ​ស្ពាន បណ្តាល​ឱ្យ​​​ម៉ូតូ និង​​មនុស្ស​ខ្ទាត​​ចេញពី​គ្នា​​​ប្រមាណ​៣​ម៉ែត្រ​​រង​របួស​ធ្ងន់​ទាំង​២​នាក់​​កាល​ពី​វេលា

រាជធានីភ្នំពេញ ៖ យុវជន​២​នាក់​ជិះ​ម៉ូតូ​ស្មាស់​​មក​ពី​ផ្លូវ​កម្ពុជា​ក្រោម​​ឡើង​ទៅលើ​ស្ពាន​អាកាស​៧​មករា ​​ក្នុង​សភាព​ស្រវឹង​​ទោរ​ទាំង​២ ​បើក​ក្នុង​ល្បឿន​លឿន​រេ​​ពេញ​ស្ពាន ក៏​ជ្រុល​ចង្កូត​ទៅ​បុក​បង្កាន់​ដៃ​ស្ពាន បណ្តាល​ឱ្យ​​​ម៉ូតូ និង​​មនុស្ស​ខ្ទាត​​ចេញពី​គ្នា​​​ប្រមាណ​៣​ម៉ែត្រ​​រង​របួស​ធ្ងន់​ទាំង​២​នាក់​​កាល​ពី​វេលា​ម៉ោង​៣​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​​ទី​២៩ កក្កដា ២០១២ ​ត្រង់ចំណុច​​លើ​ស្ពាន​អាកាស​​៧មករា ស្ថិត​ក្នុងសង្កាត់​​ទឹក​ល្អក់​១ ខណ្ឌ​ទួល​គោក។

​ប្រភព​ព័ត៌​មាន​​នៅ​កន្លែង​​កើតហេតុ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​​យុវជន​​ទាំង​​២​នាក់​ខាង​លើ​ជិះ​​ម៉ូតូ​ម៉ាក​ស្មាស់ ពណ៌​ក្រហម ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម រួច​បាន​ជិះ​ឡើង​​ស្ពាន​អាកាស​៧មករា ​ក្នុង​ល្បឿ​​ន​លឿន​ ហើយ​ជិះ​រេ​​ពេញ​​លើ​ស្ពាន​​ក៏​ជ្រុល​​ចង្កូត​​​ទៅ​បុក​បង្កាន់​​ដៃ​ស្ពាន​ទាំង​កំរោល​ បណ្តាល​ឱ្យ​​ជន​រងគ្រោះ​​ទាំង​២​នាក់ ​ខ្ទាត​ចេញ​ពី​ម៉ូតូ​ប្រមាណ​​៣​ម៉ែត្រ​ និង​ហោះ​​ទៅ​​បោក នឹង​បង្កាន់​ដៃ​​ស្ពាន​រង​របួស​ធ្ងន់​​ត្រូវ​រថយន្ត​សាមុយ​ដឹក​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​។ ចំណែក​​ម៉ូតូ​ជន​រង​គ្រោះ​​ត្រូវ​បាន​ប៉ូលិស​ប៉ុស្តិ៍​​ទឹក​ល្អក់​១ យក​ទៅ​រក្សា​ទុក​រង់​ចាំ​ជន​រងគ្រោះ​​ទៅ​ទទួល​យក ៕