យុវជនស្ទើរភ្លើង២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាកអាយហ្វូនហ្វ័រពីនារីម្នាក់
បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ថ្ងៃព្រហស្បត្ត៏ ទី២៦ ខែកក្កដា ឆ្នាំ២០១២ ម៉ោង ០៩:២៦
កោះសន្តិភាព
សមត្ថកិច្ចឃាត់ខ្លួនក្រុមចោរធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ
Update Required
To play the media you will need to either update your browser to a recent version or update your
Flash plugin.
រាជធានីភ្នំពេញ ៖ យុវជន២នាក់ដែលជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មឆ្លៀតពេលក្រៅម៉ោងសិក្សាធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាកអាយហ្វូនហ្វ័រពីនារីម្នាក់ដែលកំពុងកាន់ជិះម៉ូតូនិយាយតាមផ្លូវបានសម្រេច ត្រង់ចំណុចខាងត្បូងផ្សារទួលទំពូង ផ្លូវលេខ៤៥០ កែងផ្លូវលេខ១៥៥ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ហើយព្យាយាមជិះរត់គេចខ្លួន តែដោយនារីរងគ្រោះស្រែកថា ចោរ ចោរ ទើបមានការភ្ញាក់ផ្អើលដល់នគរបាលមូលដ្ឋានដែលកំពុងល្បាតស្ទាក់ចាប់បានយុវជនសង្ស័យទាំងពីរនាក់ខាងលើនៅចំណុចភោជនីយដ្ឋានណារីភ្នំមាស តាមបណ្តោយផ្លូវលេខ៤៨៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ កាលពីវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី២៥ កក្កដា ២០១២។
បើតាមនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់នេះម្នាក់ឈ្មោះអ៊ុំ សុចាន់ អាយុ២១ឆ្នាំ និងប្អូនប្រុសឈ្មោះអ៊ុំ រស្មី អាយុ២០ឆ្នាំ ជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ស្នាក់នៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។ រីឯនារីរងគ្រោះឈ្មោះហោ ឌុជ្ជឌី អាយុ២០ឆ្នាំ ជានិស្សិតនៅវិទ្យាស្ថានវ៉ាន់ដា គណនេយ្យស្នាក់នៅផ្ទះលេខ៥៦ ផ្លូវលេខ១៦៣ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕