Barcelona យល់ព្រមចំណាយប្រាក់១៤លានអឺរ៉ូទិញកីឡាករចូឌី អាល់បា ពីក្លិប Valencia
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ថ្ងៃអង្គារ ទី២៤ ខែកក្កដា ឆ្នាំ២០១២ ម៉ោង ១៤:៥៣

គេហទំព័របរទេស
កីឡាករចូឌី អាល់បា
កីឡាករចូឌី អាល់បា ខ្សែការពារអាយុ២២ ឆ្នាំ មានសមិទ្ធផលលេចធ្លោនៅក្នុងក្លិប និងក្រុមជម្រើសជាតិអេស្ប៉ាញ ជាពិសេសជួយឱ្យក្រុមជម្រើសជាតិដណ្តើមជើងឯកយូរូ២០១២ ដោយជោគជ័យ ។សមិទ្ធផលខាងលើធ្វើឱ្យសាមីខ្លួនក្លាយជាគោលដៅចង់បានរបស់ក្លិប Barcelona កំពូលក្លិបនៅអេស្ប៉ាញ និងជាចុងក្រោយរំពឹងថា ក្លិបនឹងទទួលបានកីឡាករខាងលើដោយទិញពី
ក្លិបValencia ក្នុងតម្លៃខ្លួន១៤លានអឺរ៉ូ រួមទាំងគ្រោងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៥ឆ្នាំ ។ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលត្រួតពិនិត្យសុខភាព និងចុះហត្ថលេខាស្របច្បាប់ ប្រសិនបើអ្វីៗគ្រប់យ៉ាងដំណើរការទៅដោយរលូនមានន័យថា កីឡាករអាល់បា នឹងក្លាយជាកម្មសិទ្ធិរបស់ក្លិប Barcelona ដ៏ពិតប្រាកដ ។