ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិកៈ ​សេចក្តី​​​​ត្រូវ​ការ​​​ប្រេង​​​​ធ្លាក់​ចុះ​​​មកពី​សេដ្ឋកិច្ច​ខ្សោយ​

13 ឆ្នាំ មុន

ក្រុម​​ឧស្សាកម្ម​​​អាមេរិក​​ធំមួយ​​ក្នុង​របាយ​ការណ៍​​របស់​ខ្លួន​​ចេញ​ផ្សាយ​កាលពីថ្ងៃទី២០ កក្កដា​​​​កន្លងមក​នេះ​​​អះអាង​ថា សេចក្តី​​​ត្រូវ​ការ​​​​ប្រេង​ជាសាកល​​​របស់​សហរដ្ឋអាមេរិក​​មាន​ការ​​​ធ្លាក់ចុះ​​​​ជាថ្មី​កាលពី​​ខែ​មិថុនា​​​ ក្រោយ​ឡើង​បន្តិច​​កាលពី​ខែឧសភា  ហើយ​មាន​តែមួយ​​ខែ​គត់​ដែល​មាន​​ខ្ពស់​​​ក្នុង​​រយៈ​ពេល​​៦ខែ​ដំបូង​​​​នៃ​​​​​ឆ្នាំ​​​២០១២​នេះ ។

វិទ្យា​​​ស្ថាន​​ប្រេង​​​អាមេរិក​​  API ​ ​ក្នុង​​របាយ​ការណ៍​ស្តីពី​​​ស្ថិតិ​ប្រចាំខែ​របស់ខ្លួន​និយាយ​ថា  ការ​​ផ្គត់​ផ្គង់​​​​ប្រេង​សរុប​ដែល​​វាស់​​ពីទំហំ​​នៃ​​សេចក្តី​​​​ត្រូវ​ការ​បាន​ចុះ​​ថយ​៣% ​ក្នុង​ខែមិថុនា​​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ដំណាក់​កាល​​ដូចគ្នា​នៃ​​​ឆ្នាំ​ទៅ​មិញ​​​ ។ ការ​​ផ្គត់​ផ្គង់​​មាន​​និន្នាការ​​​​ចុះ​ថយ ហើយ​រួម​ចំណែក​​​​​ដល់​ការ​កាត់​បន្ថយ​​សេចក្តី​​ត្រូវ​ការ​ប្រេង​ក្នុង​​៦ខែ​ដំបូង​នៃឆ្នាំ​​​នេះ​​ចំនួន​២,៦​%  ​បើ​ប្រៀប​ធៀប​​ទៅ​នឹង​ដំណាក់​កាល​​ដូច​គ្នា​នេះដែរ​ កាលពី​ឆ្នាំ​​២០១១  ។ ​ក្នុង​ខែ​​មិថុនា​​​ការ​ផ្គត់​ផ្គង់​​ ប្រេង​​សាំង​​ចុះ​​ថយ​មក​​នៅត្រឹម​​​៨,៨២១លាន​​​​ធុង​​ក្នុង​មួយ​​​ថ្ងៃ​​គឺចុះ​​ថយ​២,៥%។​

លោក​JOHN FELMY  អ្នក​ទទួល​​​ខុស​​ត្រូវ​ខាងសេដ្ឋកិច្ច​របស់​​API និយាយ​ថា ការ​ចុះ​​​ថយ​នៃ​​​​សេដ្ឋកិច្ច​ធ្វើឱ្យ​​សេចក្តី​​​​ត្រូវ​ការ​​ប្រេង​​​ចុះ​ទាបដែរ ។  API  តំណាង​​ឱ្យ​​​​ក្រុម​​​​ហ៊ុន​​ប្រេង​​​និង​​ឧស្ម័ន​​ធម្មជាតិ​ ដល់​​ទៅជាង​៥០០​​ដែល​ផ្គត់​ផ្គង់​​​ថាមពល​​ភាគ​ច្រើន​​ដល់​សហរដ្ឋ​អាមេរិក​​​​ ហើយ​​​​ដែលជួយ​ទ្រទ្រង់​​​ដល់​​សេដ្ឋ​កិច្ច​​អាមេរិក ៕