ថ្ងៃ ១២ កើត ខែជេស្ឋ ព.ស.២៥៥៧ ឆ្នាំម្សាញ់ បញ្ចស័ក

យីឌុប​​ពាំម៉ូតូ​​​វ៉េវ​រត់​100​ម៉ែត្រ​​របួស​ធ្ងន់​ម្នាក់​

  • Text Size

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ថ្ងៃអង្គារ ទី២៤ ខែកក្កដា ឆ្នាំ២០១២ ម៉ោង ១៣:១៥

ទិដ្ឋភាពកន្លែងកើតហេតុ ទិដ្ឋភាពកន្លែងកើតហេតុ ជន​រងគ្រោះ​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ

កោះសន្តិភាព

ទិដ្ឋភាពកន្លែងកើតហេតុ

រាជធានីភ្នំពេញ​​ ៖ រថយន្ត​យីឌុប​ ពណ៌ស​ ​មួយគ្រឿង​​បើក​បរ​ដោយ​​បុរស​ម្នាក់​​​យ៉ាង​លឿន​​​​​បាន​វ៉ា​ម៉ូតូ​មួយ​គ្រឿង​ក៏​ជ្រុលទៅបុក​ម៉ូតូ​វ៉េវពណ៌​​ក្រហម​ចំពី​ក្រោយ​អូស​​​ប្រហែល​​​១០០​ម៉ែត្រ​ ទើប​​រថយន្ត​​​​ទៅ​មុខ​លែងរួច​​​​​បណ្តាលឱ្យ​​​​បុរស​ម្នាក់របួស​ធ្ងន់​ធ្ងរ​ត្រូវ​រថ​យន្ត​​​​សាមុយ​​ដឹក​​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​​ ។  ហេតុ​ការណ៍​​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៩​និង​៣៥​នាទី​យប់​​ថ្ងៃទី​២២ កក្កដា តាម​បណ្តោយ​ផ្លូវ​លេខ១៩៨៦ សង្កាត់​​ភ្នំពេញថ្មី ខណ្ឌ​​សែនសុខ។ ជន​រងគ្រោះ​​ឈ្មោះ​ជ័យ​ សីហា អាយុ២០ឆ្នាំ  ​ជា​កម្មករ​រោងចក្រ​ស្នាក់​នៅ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍សែនជ័យ ។

តាម​​​ប្រភព​ព័ត៌​មាន​ពីមន្ត្រី​សមត្ថ​កិច្ច​ខណ្ឌ​សែនសុខបាន​ឱ្យ​ដឹងថា មុនពេល​កើត​ហេតុ​រថយន្ត​យីឌុប​ពណ៌សដែល​មាន​ដឹក​បន្លែ​ពេញ​រថយន្ត​​បើក​បរ​ដោយ​បុរស​ម្នាក់​​មិន​ស្គាល់​​អត្តសញ្ញាណ​​​​បាន​បើក​យ៉ាងលឿន​តាម​ផ្លូវ​លេខ១៩៨៦ ក្នុងទិសដៅ​​​ពីកើតទៅ​​លិច​​ ពេល​​មក​ដល់​ចំណុច​កើត​ហេតុ​បើក​វ៉ា​​ម៉ូតូ​​មួយគ្រឿង​ក៏ជ្រុល​ទៅ​បុក​​​​ម៉ូតូ​វ៉េវ​ពីក្រោយ​បណ្តាល​ឱ្យ​​បុរស​ម្នាក់​​ជាអ្នក​បើក​ម៉ូតូ​​ខ្ទាត​​​​ចេញពី​​​​មុខ​​រថយន្ត​​ដួល​រងរបួស​ធ្ងន់​ធ្ងរត្រូវ​​​​រថយន្ត​​​​សាមុយ​​​ដឹក​យក​ទៅសង្គ្រោះ​​បន្ទាន់​នៅមន្ទីរពេទ្យ​ឯកជនមួយ ។​ ឯរថយន្ត​យីឌុប​​នោះ​បាន​ព្យាយាម​បើករត់​​​​បាន​ប្រហែល​​១០០​ម៉ែត្រ​​ក៏ឈប់​​ ព្រោះ​ម៉ូតូ​​​​​របស់​ជនរងគ្រោះ​​​កៀប​ជាប់​នៅ​ក្រោម​រថយន្ត​​ត្រង់​កង់​​​​មុខខាង​ស្តាំ ។

ក្រោយ​​​ពេល​កើត​ហេតុ​​ប៉ូលិស​​ចរាចរ​បាន​ចុះ​​​មក​​វាស់​វែង​​​​យក​រថយន្ត​និងម៉ូតូ​​ទៅ​រក្សាទុកនៅ​អធិការដ្ឋាន​ខណ្ឌសែនសុខ​រង់ចាំ​ដោះស្រាយ​ជាក្រោយ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ


អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 19-06-2013 ម៉ោង 07:30 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0854,092
បាត ថៃឡង់ (1USD)30.630.7
ដុង វៀតណាម (1USD)21,23021,300
យ៉េន ជប៉ុន (10.000JPY)104.5105
ដុល្លារ សិង្ហបូរី (100SGD)79.780.2
ដុល្លារ ហុងកុង (100HKD)12.8412.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)31.731.9
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)133.3133.8
ផោន អង់គ្លេស (100GBP)155.5156
ដុល្លារ អូស្ត្រាលី (100AUD)94.595
ដុល្លារ កាណាដា (100CAD)97.297.7
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,6601,670