ប្រជាពលរដ្ឋក្រុងប៉ោយប៉ែតបារម្ភជំងឺឆ្លងប្រភេទថ្មី EV-71 នាំកូនចៅឆ្លងទៅដីថៃ ដើម្បីពិនិត្យសុខភាព
បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១២ ម៉ោង ១៧:១៣
កោះសន្តិភាព
ឪពុកម្តាយនាំកូនៗទៅពិនិត្យសុខភាពនៅទៅទឹកដីថៃ
ក្រុងប៉ោយប៉ែត ៖ ប្រជាពលរដ្ឋក្រុងប៉ោយប៉ែត មួយចំនួនបាននាំគ្នាយកកូនចៅឆ្លងទៅដីថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតដើម្បីឱ្យគ្រូពេទ្យថៃជួយពិនិត្យសុខភាព ខណៈពួកគាត់បារម្ភចំពោះជំងឺឆ្លង EV-71 ដែលពួកគាត់ឮតៗគ្នាថា ជំងឺនេះកំពុងរាតត្បាតឆ្លងលើក្មេងៗជាច្រើននៅប្រទេសមួយចំនួនក្នុងពិភពលោក ។
នៅតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ព្រឹកថ្ងៃទី២០ កក្កដា ២០១២ នេះ គេសង្កេតឃើញក្មេងៗប្រុសស្រីដែលភាគច្រើនក្រោមវ័យ១០ឆ្នាំបាននាំ គ្នាដើរត្រសងតាមបងប្អូនឪពុកម្តាយ ឬអាណាព្យាបាលឆ្លងទៅមកដីថៃដើម្បីស្វះស្វែងឱ្យក្រុមគ្រូពេទ្យថៃមួយក្រុមដែលដាក់ទីតាំងពិនិត្យសុខភាពក្បែរចំណុចក្បាលស្ពានមិត្តភាពកម្ពុជា-ថៃច្រកអន្តរជាតិខ្លងលឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ឈមនឹងច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕