ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គណៈ​រដ្ឋ​មន្ត្រី​​ប្រជុំ​ពេញអង្គ​​ក្រោម​អធិបតី​​ភាព​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​តេជោ​ ហ៊ុន សែន

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​អង្គ​ប្រជុំ​​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី​ក្រោម​​អធិបតី​​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រក​ម្ពុជា ត្រូវបាន​ប្រារព្ធ​​​ឡើង​នៅ​​ទី​ស្តី​ការ​​នាយក​​​រដ្ឋ​មន្ត្រី​​វិមាន​​សន្តិ​​ភាព​​នា​ព្រឹក​ថ្ងៃទី​២០ កក្កដា ​លើរបៀបវារៈ​​ដែល​ត្រូវ​លើក​មក​ពិភាក្សា​រួម​មាន​​ដូច​ខាង​ក្រោម ៖

១-សេចក្តី​ព្រាង​ផែន​ការ​យុទ្ធ​សាស្ត្រ​​អភិវឌ្ឍន៍​​ទេស​ចរណ៍ ២០១២-២០២០ ។

២-សេចក្តី​ព្រាង​គោល​​នយោ​បាយ​​ជាតិ ​ស្តី​ពី បរិ​ស្ថាន​ និង​សុខ​ភាព ។

៣-សេចក្តី​​ព្រាង​អនុ​ក្រឹត្យ​ស្តីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​​ទៅ​រប​ស់​អគ្គ​លេខាធិការ​ដ្ឋាន​​នៃ​គណៈ​ស្ថាបត្យ​ករ​កម្ពុជា ។ 

៤-​បញ្ហា​ផ្សេងៗ ៖ ​សំណើ​សុំ​​ការ​យល់​​ព្រម​ពី​គណៈ​រដ្ឋ​មន្ត្រី ដើម្បី​ផ្ញើ​​សុំ​សច្ចាប័ន​​ពី​ស្ថាប័ន​នីតិ​ប្បញ្ញ​តិ​លើ ៖

+អនុ​សញ្ញា​ចំនួន​​២​របស់​អាជ្ញា​ធរ​​ជាតិ​អាវុធ​គីមី ៖

-អនុ​សញ្ញា​ស្តីពី​ការ​ជូន​ដំណឹង​ជា​បន្ទាន់​​ពី​គ្រោះថ្នាក់​​មហន្ត​រាយ​នុយ​ក្លេអ៊ែរ ។

-​អនុ​សញ្ញា​ស្តីពី​សុវត្ថិ​​ភាព​នុយក្លែអ៊ែរ ។

+​កិច្ច​ព្រម​ព្រៀង​ពិធី​សារ និង​អនុ​ស្សរណៈ​​យោគ​យល់​គ្នា​របស់​​រដ្ឋ​លេខាធិការ​ដ្ឋាន​​អាកាស​ចរ​ស៊ីវិល ៖

-កិច្ច​ព្រម​ព្រៀង​​ពហុ​ភាគី​អាស៊ាន​​ស្តីពី​​សេរី​ភាវូប​នីយ​៍​កម្ម​ពេញ​លេញ​​នៃ​សេវា​កម្មដឹក​ជញ្ជូន​​អ្នក​ដំណើរ​តាម​​​ផ្លូវ​អាកាស​ រួម​ទាំង​​ពិធី​សារ​ចំនួន​២ ។

-​ពិធី​សារ​អនុ​​វត្ត​​បញ្ចប់​កិច្ចសន្យា​ទី​៦ ​នៃ សេវា​កម្ម​​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​​នៅ​​ក្នុង​តំបន់​​​​អាស៊ាន ។

-​អនុ​ស្សរណៈ​យោគ​យល់ ស្តីពី​កិច្ច​សន្យា​សេវា​កម្ម​ផ្លូវអាកាស​​របស់​អាស៊ាន​​ជា​មួយ​ដៃ​គូ ៕