ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ពីរ​គ្រឿង​​បើក​វ៉ា​​គ្នា​​ជ្រុល​ទៅ​បុក​របាំង​ចែក​ផ្លូវ​បាក់​អស់​៥​កង់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​រថយន្ត​ CR-V និង​រថយន្ត​​​បាឡែនបើក​​ជែងគ្នា​​ក៏​​ជ្រុល​ទៅ​បុក​​របាំង​​ចែក​ផ្លូវ​ខូច​ខាត​អស់​៥​កង់ ហើយ​​រថយន្ត CR-V ​បែរ​ក្បាល​ត្រឡប់​​ក្រោយ​វិញ ត្រូវ​រថយន្ត​បា​ឡែន​មក​ដល់​បុក​ចំ​ពី​មុខ​​​ពេញ​ទំហឹង​ ​បណ្តាល​ឱ្យ​​អ្នក​បើក​បរ​រថយន្ត CR-V ​រង​របួស​ធ្ងន់ ចំណែក​​រថយន្ត​ទាំង​២​គ្រឿង​រង​ការ​

រាជធានីភ្នំពេញ ៖ ​រថយន្ត​ CR-V និង​រថយន្ត​​​បាឡែនបើក​​ជែងគ្នា​​ក៏​​ជ្រុល​ទៅ​បុក​​របាំង​​ចែក​ផ្លូវ​ខូច​ខាត​អស់​៥​កង់ ហើយ​​រថយន្ត CR-V ​បែរ​ក្បាល​ត្រឡប់​​ក្រោយ​វិញ ត្រូវ​រថយន្ត​បា​ឡែន​មក​ដល់​បុក​ចំ​ពី​មុខ​​​ពេញ​ទំហឹង​ ​បណ្តាល​ឱ្យ​​អ្នក​បើក​បរ​រថយន្ត CR-V ​រង​របួស​ធ្ងន់ ចំណែក​​រថយន្ត​ទាំង​២​គ្រឿង​រង​ការ​ខូច​ខាត​ផ្នែក​​ខាង​មុខ​យ៉ាងដំណំ ។ ហេតុ​ការណ៍​​នេះ​កើត​ឡើង​​កាល​ពី​​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃទី​​១៩ កក្កដា ​តាមបណ្តោយ​​មហា​វិថី​កម្ពុជា​ក្រោម​មុខ​​ផ្ទះ​លេខ​៧៣៣ ស្ថិតក្នុង​សង្កាត់​ទឹក​ល្អក់​ទី​១ ខណ្ឌទួល​គោក ។

ក្រោយ​​ពេល​កើត​ហេតុ​​អ្នក​ជិះក្នុង​រថយន្ត​ទាំង​ពីរ​គ្រឿង​ទាំង​អ្នក​​រង​របួស​ និង​មិន​មាន​រង​របួស​បាន​​នាំ​គ្នា​​រត់​គេច​ខ្លួន​បាត់​អស់​បន្សល់​ទុក​រថយន្ត​​នៅ​កន្លែង​កើត​ហេតុ​ ។ ចំណែក​​រថយន្ត​ត្រូវ​​សមត្ថ​កិច្ច​​យក​​ទៅ​រក្សា​​ទុក​​នៅ​សាលា​​រាជ​ធានី​​ភ្នំពេញ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕