ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​ខ្មែ​រ82​នាក់​ត្រូវ​សមត្ថ​កិច្ច​ថៃ​ប្រមូល​ពិនិត្យ​សុខ​ភាព​ដោយ​សារ​តែ​បារម្ភ​ពី​ការ​ផ្ទុះ​ជំងឺ​EV-71​លើ​កុមារ​

11 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត ៖ ស្រប​ពេល​ក្តី​កង្វល់​​ និង​ការ​បារម្ភ​​ចំពោះ​ការ​ផ្ទុះ​​ជំងឺ​ឆ្លង​​​ថ្មី​ដែល​បាន​សម្លា.ប់​កុមារ​កម្ពុជា​អស់​ជា​ច្រើន​នាក់​នោះ​ សមត្ថ​កិច្ច​​ថៃ​ក៏​បាន​ពង្រឹង​​ការ​ត្រួត​ពិនិត្យ​​ដើម្បី​បង្ការ​ជំងឺ​ឆ្លង​នេះ​​​ដែរ ។ តាម​ប្រភព​​ព័ត៌​មាន​ច្បាស់​ការ​ណ៍​​មួយ​​បាន​ប្រាប់​ឱ្យ​ដឹង​​ថា កាល​ពី​រសៀល​ថ្ងៃ​ទី​១៨ កក្កដា សមត្ថ​កិច្ច​

ក្រុង​ប៉ោយ​ប៉ែត ៖ ស្រប​ពេល​ក្តី​កង្វល់​​ និង​ការ​បារម្ភ​​ចំពោះ​ការ​ផ្ទុះ​​ជំងឺ​ឆ្លង​​​ថ្មី​ដែល​បាន​សម្លាប់​កុមារ​កម្ពុជា​អស់​ជា​ច្រើន​នាក់​នោះ​ សមត្ថ​កិច្ច​​ថៃ​ក៏​បាន​ពង្រឹង​​ការ​ត្រួត​ពិនិត្យ​​ដើម្បី​បង្ការ​ជំងឺ​ឆ្លង​នេះ​​​ដែរ ។ តាម​ប្រភព​​ព័ត៌​មាន​ច្បាស់​ការ​ណ៍​​មួយ​​បាន​ប្រាប់​ឱ្យ​ដឹង​​ថា កាល​ពី​រសៀល​ថ្ងៃ​ទី​១៨ កក្កដា សមត្ថ​កិច្ច​ថៃ​ក្នុង​​ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ បាន​ធ្វើ​ការ​ប្រមូល​​កុមារ​ខ្មែរ​ប្រុស​ស្រីសរុប​ជិត​១០​០​នាក់​នៅ​ចំណុច​ច្រ​ក​ទ្វារ​អន្តរ​ជាតិ​ខ្លង​លឹក និង​ផ្សា​ររុង​ក្លឿ​ឈមនឹង​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត ក្រុង​ប៉ោយ​ប៉ែត យក​ទៅ​ពិនិត្យ​​សុខ​ភាព​ ព្រោះ​ខ្លាច​​មាន​ជំងឺ​ឆ្លង​ថ្មី EV-71 ​និង​ជំងឺ​​ផ្តា​សាយ​បក្សី​ ។

ការ​ប្រមូល​​កុមារ​ខ្មែរ​ទៅ​ពិនិត្យ​សុខ​ភាព​នេះ ភាគី​ថៃ​ធ្វើ​ឡើង​នៅ​ម៉ោង​៣​រសៀល​ ហើយ​បាន​បញ្ជូន​ត្រឡប់​មក​វិញ​តាម​រថយន្ត​ទ្រុង​ដែល​គេ​ដឹក​ពល​ករ​ខ្មែរ​ខុស​ច្បាប់​​យក​មក​ឱ្យ​សមត្ថ​កិច្ច​កម្ពុជា​​នា​វេលា​​ល្ងាច​ថ្ងៃ​ដដែល​ បន្ទាប់​ពី​ពិនិត្យ​​សុខ​ភាព​​កុមារ​ទាំង​នោះ​រួច​​ ​​​ពុំឃើញ​​មាន​​ជាប់​ជំងឺ​ឆ្លង​ណា​មួយ​ទេ ។

លោក​នេត សារី អគ្គ​កុង​ស៊ុល​​ខ្មែរ​ប្រចាំ​ខេត្ត​​ស្រះ​​កែវ​ ប្រទេស​ថៃ បាន​ប្រាប់​កោះ​សន្តិ​ភាព​តាម​ទូរ​ស័ព្ទ​​នៅ​ព្រឹក​​ថ្ងៃទី​១៩ កក្កដា ​ថា បញ្ហា​ខាង​លើ​ពិត​ជា​កើត​មាន​មែន ។ លោក​បាន​បញ្ជាក់​ថា កុមារ​ខ្មែរ​ដែល​ភាគី​ថៃ​ប្រមូលយក​ទៅ​ពិនិត្យ​​សុខ​ភាព​សរុប​ទាំង​អស់​​​៨២​នាក់ ។ ​កុមារ​​ទាំង​អស់​​នេះ​ក្រោយ​ពី​ទទួល​ការ​ពិនិត្យ​សុខ​ភាព​នៅ​ស្រុក​អារញ្ញ​ដោយ​ក្រុម​គ្រូ​ពេទ្យ​ថៃ​រួច​មក​ពុំ​មាន​រក​ឃើញ​ក្មេង​ណា​ម្នាក់​​ផ្ទុក​​មេ​រោគ​នោះ​ទេ ​និង​​ត្រូវ​គេ​បញ្ជូន​​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ដដេល ។ ការ​ប្រមូល​​កុមារ​​ខ្មែរ​ពិនិត្យ​សុខ​ភាព​នេះ សមត្ថ​កិច្ច​ថៃ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​របស់​គេ​ក៏កំពុង​មាន​ការ​​បារម្ភ​​ពី​ជំងឺ​ចម្លែក​ថ្មី EV-71 ដែលកំពុ​​ង​ផ្ទុះ​ឡើង​ធ្វើ​ឱ្យ​សាលា​រៀន​​ក្នុង​ប្រទេស​ថៃ​មួយ​ចំនួន​​​បិទ​ទ្វារ​ ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​យើង​ក៏​បាន​តម្រូវ​ឱ្យ​បិទ​ទ្វារ​​ដែរ ។

​ស្វែង​យល់​ពី​មេរោគ​ EV-71

មេរោគ​​ Enterovirus 71 (EV-71) បាន​បង្ក​ជំងឺ​​ពង​បែក​នៅដៃ​ជើង និង​ក្នុង​មាត់ ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រសួង​សុខា​ភិ​បាល​ និង​អង្គ​ការ​សុខ​ភាព​ពិភព​លោក​កាល​ពិ​ថ្ងៃ​​ទី​១២ កក្កដា កន្លង​មក ។

ការ​អង្កេត​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ឱ្យ​ដឹង​ថា ករណី​​ភាគ​ច្រើន​​មាន​អាយុ​តិច​ជាង​៣​ឆ្នាំ ហើយ​មាន​ជំងឺ​រ៉ាំ​រ៉ៃ​​ និង​កង្វះ​អាហារូប​ត្ថម្ភ​​ ។ ករណី​ទាំង​នោះ​មក​ពី​ខេត្ត​ចំនួន​១៤​ផ្សេង​ៗ​គ្នា ហើយ​​ភាគ​ច្រើន​ទទួល​ថ្នាំ​ស្តេ​រ៉ូអីុត​​ (Steroids) ក្នុង​កំឡុង​ពេល​ឈឺ ។ ថ្នាំ​ស្តេរ៉ូអីុត​ ត្រូវ​បាន​​គេ​បង្ហាញ​​ឱ្យ​ឃើញ​ថា បង្ក​ឱ្យ​អ្នក​ជំងឺ​ដែល​មាន​មេរោគ​​ EV-71 មាន​សភាព​កាន់​តែ​ធ្ងន់​ធ្ងរ​ជាង​មុន ។

តើ​ជំងឺ​ពងបែក​នៅ​ដៃ​ជើង​ និង​ក្នុង​មាត់​ជា​អ្វី?

ជំងឺ​ពង​បែក​នៅ​ដៃជើង​ និង​ក្នុង​មាត់​​ គឺ​ជា​ជំងឺ​​ឆ្លង​ដែល​កើត​ចំពោះ​ទារក​ និង​កុមារ ។ វា​មិន​មែន​ជា​ជំងឺ​ថ្មី​នៅ​ក្នុង​​ប្រទេស​កម្ពុជា​យើង​ទេ ​ហើយ​ក៏​ជា​ជំងឺ​​ដែល​កើត​មាន​នៅ​ប្រទេស​ជា​ច្រើន​លើ​ពិភព​លោក​ ។ អ្នក​ជំងឺ​ភាគ​ច្រើន​ជា​សះ​ស្បើយ​ក្នុង​កំឡុង​ពេល​ពី​៧​ទៅ​១០​ថ្ងៃ​ដោយ​ពុំ​ចាំ​​បាច់​មានការ​ព្យា​បាល​ និង​កម្រ​មាន​ផល​វិបាក ។ ជំងឺ​ពង​បែក​នៅ​ដៃ​ជើង និង​ក្នុង​មាត់ ​ខុស​ពី​ជំងឺ​​ជើង និង​មាត់ ដែល​កើត​ឡើង​ចំពោះ​​សត្វ​គោ ។ ជំងឺ​ពង​បែក​នៅ​ដៃជើង និង​ក្នុង​មាត់​​ មិន​ឆ្លង​ទៅ​ ឬ​ចម្លង​មក​ពីសត្វ​​ចិញ្ចឹម សត្វ​ពាហនៈ​ដទៃ​ឡើយ។ ជំងឺ​ពង​បែក​នៅ​ដៃ​ជើង និង​ក្នុង​មាត់​ បង្ក​ដោយ​មេរោគ​ Enterovirus ដែល​ភាគ​ច្រើន​ដោយ​ Coxsackievirus ហើយ​ជា​ទូ​ទៅ​បណ្តាល​ឱ្យ​មាន​ជំងឺ​ស្រាល និង​មិន​ចាំ​បាច់​មាន​ការ​ព្យា​បាល​។ ជំងឺ​ពង​បែក​នៅ​ដៃជើង​ និង​ក្នុង​មាត់​ ក៏​អាច​បង្ក​​ឡើយ​ដោយ Enterovirus 71​ (EV-71) ដែល​មួយ​ចំនួន​​អាច​បង្ក​ឱ្យ​មាន​​ជា​ផល​វិបាក​ធ្ងន់​ធ្ងរ​ និង​ឈាន​ដល់​ស្លាប់ ។

រោគ​សញ្ញា​​ដំបូង​​នៃ​ជំងឺ​ពង​បែក​​ដៃ​ជើង​ និង​ក្នុង​មាត់

ជំងឺ​នេះ ​​ជា​ទូ​ទៅ​ចាប់​ផ្តើម​​ឡើង​ដោយ​មាន​ក្តៅ​ខ្លួន ការ​ហូប​ចុក​ថយ​ចុះ អស់​កម្លាំង និង​ឈឺ​បំពង់ក ។ ស្បែក​មាន​រមាស់​ចាប់​ផ្តើម​​ចេញ​ក្នុង​កំឡុង​ពេល​១​ទៅ​២​ថ្ងៃ ដោយ​មាន​ស្នាម​ចំណុច​​ក្រហម​អុច​ៗ និងខ្លះ​មាន​ពង​បែក​នៅ​លើ​បាត​ដៃ ​បាត​ជើង និង​ពេល​ខ្លះ​លើ​គូទ​​ ឬអវ​យវៈ​ភេទ ។

រោគ​សញ្ញា​ធ្ងន់​ធ្ងរ​នៃ​ជំងឺ​​ពង​បែក​នៅ​ដៃ​ជើង​ និង​ក្នុង​មាត់

ក្នុង​ចំណោម​​កុមារ​មួ​យចំនួ​នតូច​​ ជំងឺ​ពង​បែក​នៅ​ដៃ​ជើង​ និង​ក្នុង​មាត់​ អាច​បង្ក​ឱ្យ​មាន​ជំងឺ​ធ្ងន់​ធ្ងរ​ ។ រោគ​សញ្ញា​​នៃ​ជំងឺ​ធ្ងន់​ធ្ងរ​រួម​មាន ពិបាក​ដក​ដង្ហើម សន្លឹម ទន់​អវយវៈ​ និង​ប្រកាច់ ។ យើង​សូម​ណែនាំ​ឱ្យ​ឪពុក​ម្តាយ​ស្វែង​​រក​សេវា​ព្យា​បាល​​ជា​បន្ទាន់​​ នៅ​ពេល​​គាត់​ឃើញ​​រោគ​សញ្ញា​ទាំង​អស់​នេះ​នៅ​លើ​កូន​របស់​គាត់ ។

ការ​ព្យា​បាល​កុមារ​ដែល​មាន​ជំងឺ​​ពង​បែក​នៅ​ដៃ​ជើង និង​ក្នុង​មាត់

មិន​មាន​ការ​ព្យា​​បាល​ជាក់​លាក់​ណា​មួយ​សម្រាប់​​ជំងឺ​ពង​បែក​នៅ​ដៃ​ជើង​ និង​ក្នុង​មាត់ ។ អ្នក​ជំងឺ​​គួរ​ផឹក​ទឹក​​ឱ្យ​បាន​​ច្រើន​ និង​ពេល​ខ្លះ​​អាច​ត្រូវ​ការ​ព្យា​បាល​​ទៅ​តាម​រោគ​សញ្ញា​ដើម្បី​​បន្ថយ​គ្រុន​ក្តៅ និង​ការ​ឈឺ​ចាប់​ដែល​បណ្តាល​មក​ពី​ដំបៅ​ក្នុង​មាត់ ។

តើ​ជំងឺ​ពង​បែក​​នៅ​ដៃ​ជើង និង​ក្នុង​​មាត់​ អាច​ការ​ពារ​បាន​ដោយ​របៀប​ណា?

អនាម័យ​​ល្អ​អាច​ជួយ​ការ​ពារ​ជំងឺ​ពង​បែក​នៅ​ដៃ​ជើង និង​ក្នុង​មាត់ ។ ការ​លាង​ដៃ​ឱ្យ​បាន​ញឹក​ញាប់​ជា​មួយ​សាប៊ូ​ និង​ទឹក ពិសេស​​ក្រោយ​ពី​ប៉ះ​ពង​បែក​ ឬអ្នក​ជំងឺ​មុន​ពេល​ចម្អិន​អាហារ​ និង​បរិ​ភោគ​​ មុន​ពេល​បញ្ចុក​អាហារ​ដល់​ទារក និង​កុមារ ក្រោយ​ចេញពី​​បង្គន់​​ និង​ក្រោយ​ពី​សម្អាត​កុមារ​ ៕