ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹក​ស្រា.ស​អស់​៤​លីត្រ​​ស្រវឹង​ទាស់​​ពាក្យ​សម្តី​​គ្នា​ទាញ​កាំបិត​​កា.ប់​ដាច់.កស្លា.ប់​

11 ឆ្នាំ មុន

ខេត្ត​កណ្តាល៖ ​យុវជន​ពីរនាក់​ជា​មិត្តភក្តិ​​នឹង​គ្នា​​បាន​បបួល​គ្នា​ផឹក​​ស្រា.ស​ជជែក​គ្នា​​លេង​យ៉ាង​ល្អូក​​ល្អិន​​រហូត​​អស់​ស្រា​៤​លីត្រ​ ស្រវឹង​​រៀងៗ​ខ្លួន ស្រាប់តែ​ទាស់​​ពាក្យ​សម្តី​​គ្នា​រហូត​ផ្ទុះ​​ហិ.ង្សា​​ទាញ​កាំបិត​កា.ប់​គ្នា​​ដាច់​.ក​​ស្លា.ប់​ភ្លាមៗ​​នៅ​នឹង​កន្លែងស្ថិត​​​នៅ​ភូមិ​កំពុង​ស្វាយ​​ ឃុំ​កំពុង​ស្វាយ ​ស្រុក​កៀន​ស្វាយ កាល​ពី​ល្ងាច​ថ្ងៃទី​១៨ កក្កដា ​២០១២ ។

ខេត្ត​កណ្តាល៖ ​យុវជន​ពីរនាក់​ជា​មិត្តភក្តិ​​នឹង​គ្នា​​បាន​បបួល​គ្នា​ផឹក​​ស្រា.ស​ជជែក​គ្នា​​លេង​យ៉ាង​ល្អូក​​ល្អិន​​រហូត​​អស់​ស្រា​៤​លីត្រ​ ស្រវឹង​​រៀងៗ​ខ្លួន ស្រាប់តែ​ទាស់​​ពាក្យ​សម្តី​​គ្នា​រហូត​ផ្ទុះ​​ហិង្សា​​ទាញ​កាំបិត​កាប់​គ្នា​​ដាច់​.ក​​ស្លាប់​ភ្លាមៗ​​នៅ​នឹង​កន្លែងស្ថិត​​​នៅ​ភូមិ​កំពុង​ស្វាយ​​ ឃុំ​កំពុង​ស្វាយ ​ស្រុក​កៀន​ស្វាយ កាល​ពី​ល្ងាច​ថ្ងៃទី​១៨ កក្កដា ​២០១២ ។

​ជុំវិញ​ហេតុការណ៍​​អំពើ​ហិង្សា​​នេះលោក​ព្រុំ ​សំណាង​នាយ​ប៉ុស្តិ៍​​​រដ្ឋ​បាល​​កំពុង​ស្វាយ​​បាន​ចុះ​​អន្តរាគមន៍​​ឃាត់​​ខ្លួន​យុវជន​ដៃ​ដល់​​បាន​​ភ្លាម​ៗ​ ។ ជនដៃ​ដល់​រូប​នោះ​ឈ្មោះ​ម៉ុន ដារ៉ូ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ​រស់​នៅ​​ភូមិ-ឃុំ​កើត​ហេតុ។ ​ចំណែក​ឯ​អ្នក​ស្លាប់​បាត់បង់​ជីវិត​​ឈ្មោះ​​សន សល់ អាយុ​២១​ឆ្នាំ ​រស់​នៅភូមិ​-​ឃុំ​ជា​មួយ​គ្នា ។ នៅចំពោះ​មុខ​សមត្ថកិច្ច​​ឈ្មោះ​ម៉ុន ​ដារ៉ូ ​បាន​សារភាព​ថា ខ្លួន​​ពិត​ជា​បាន​​យក​កាំបិត​កាប់​​ទៅ​លើ​ឈ្មោះ​សន ​សល់ ​ប្រាកដ​មែន​ដោយ​សារ​ខឹង​នឹង​ឈ្មោះ​សន ​សល់ ឈប់​ផឹក​ស្រា​មុន​រូប​គេ​​ដែល​ផឹក​មិន​ទាន់​​ឆ្អែត​ ព្រោះ​ទើប​​តែ​ផឹក​អស់​៤លីត្រ​ ហើយ​រូប​គេ​ត្រូវ​ការ​ផឹក​​​មួយ​លីត្រ​ទៀត​ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕