ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ប្រជា​នេសាទ​លើក​គ្នា​មក​តវ៉ាដល់​សាលា​ខេត្ត​ពី​មន្ត្រី​ជល​ផល​កាប់​ព្រួល និង​លប

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃពុធ ទី៨ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៥:៤៩

ប្រជា​ពល​រដ្ឋបាន​នាំ​​គ្នា​មក​តវ៉ា​នៅ​មុខ​សាលា​ខេត្ត

ប្ញទ្ធិសែន

ប្រជា​ពល​រដ្ឋបាន​នាំ​​គ្នា​មក​តវ៉ា​នៅ​មុខ​សាលា​ខេត្ត

ខេត្ត​កំពង់​ឆ្នាំង ៖ ប្រជា​ពល​រដ្ឋ​ចំនួន​២៥​នាក់ តំណាង​ឱ្យ​២៥​គ្រួសារ ដែល​មាន​ទី​លំនៅ​​ក្នុង​ភូមិ​សំរោង សង្កាត់​ផ្សារ​ឆ្នាំង ​ក្រុង​កំពង់​ឆ្នាំង​ នា​​ព្រឹក​ថ្ងៃ​ទី​៨ កញ្ញា ដោយ​មាន​​កាន់​កំណាត់​លប និង​ព្រួល​ផង បាន​នាំ​​គ្នា​មក​តវ៉ា​នៅ​មុខ​សាលា​ខេត្ត ដើម្បី​ឱ្យ​អាជ្ញា​ធរ​​ខេត្ត​ជួយ​ដោះ​ស្រាយ​ពី​ករណី​មន្ត្រី​ជល​ផល​ចុះ​​​កាប់​ព្រួល និង​លប​របស់​ពួក​គាត់​កាល​ពី​រសៀល​​ថ្ងៃ​ទី​៧ កញ្ញា ។ ​បន្ទាប់​ពី​ធ្វើ​ការ​តវ៉ា​​អស់​រយៈ​ពេល​ប្រហែល​ជាង​១​ម៉ោង​​ពួក​​គាត់​​ក៏​​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ក្រោយ​​ពី​មន្ត្រី​សាលា​ក្រុង​បាន​ពន្យល់​ឱ្យ​ពួក​គាត់​ទៅ​ផ្ទះ​ ហើយ​ផ្ញើ​ពាក្យ​ប្តឹង​តវ៉ាដោយ​ផ្តិត​មេដៃ​មិន​មែន​មក​តវ៉ា​​ដោយ​គ្មាន​ឯក​សារ និង​​ដៃ​ទទេ ​និង​ធ្វើ​ឱ្យ​ខូច​សណ្តាប់​ធ្នាប់ ។ ទោះ​បី​ជា​យ៉ាង​ណា​ ក៏​តវ៉ា​នេះ​ត្រូវ​បាន​មន្ត្រី​ជល​ផល​និយាយ​ថា នេះ​ជា​បទ​ល្មើស​នេសាទ​ក្នុង​រដូវ​ហាម​ឃាត់ ។

ស្ត្រី​ឈ្មោះ​ស៊ឹម អ៊ូ អាយុ​៤២​ឆ្នាំ ដែល​​​ស្ថិត​ក្នុង​ចំណោម​អ្នក​តវ៉ា​​ទាំង​២៥​នាក់ បាន​យំ​រៀប​រាប់​​​ថា លប​គាត់​ដែល​ត្រូវ​បាន​មន្ត្រី​ជល​ផល​កាប់​បំផ្លាញ​មាន​ចំនួន​១៥​ និង​ព្រួល​ប្រវែង​៣៥​ម៉ែត្រ ក៏​ត្រូវ​កាប់​បំផ្លាញ​ដែរ ។ ​ចំណែក​ស្ត្រី​មួយ​រូប​ទៀត​ឈ្មោះ​ម៉ី សំអុន អាយុ​៤២​ឆ្នាំ​ដែរ ក៏​បាន​យំ​រៀប​រាប់​ថា លប​គាត់​ត្រូវ​កាប់​បំផ្លាញ​អស់​​ចំនួន​១០​ រួម​ទាំង​ព្រួល​ប្រវែង​​ប្រហែល​៣០​ម៉ែត្រ​ផង ។ ពួក​​អ្នក​តវ៉ា​បាន​និយាយ​ថា ពួក​គាត់​បាន​ចង​ការ​ប្រាក់​ធនា​គារ​អម្រឹត​​ក្នុង​ម្នាក់ៗ​​ចំនួន​៩០​ម៉ឺន​រៀល ដើម្បី​យក​លុយ​ទិញ​ព្រួល​ និង​​ធ្វើ​លប​ដាក់​យក​ត្រី ដោយ​សង​ប្រាក់​រំលាស់ ប៉ុន្តែ​ពួក​គាត់​ទើប​សង​បាន​១​ខែ​ក៏​ត្រូវ​គេ​កាប់​បំផ្លាញ​លប​អស់​​ធ្វើ​ឱ្យ​ពួក​គាត់គ្មាន​លទ្ធ​ភាព​​រក​លុយ​សង​ប្រាក់​ធនា​គារ​អម្រឹត​បាន​ទេ ។ ពួក​គាត់​បាន​លើក​លប និង​ព្រួល​ដែល​ត្រូវ​កាប់​ខ្ទេច​ដោយ​និយាយ​ថា លប​គាត់​តូចៗ​ និង​ព្រួល​មាន​កំពស់​ត្រឹម​៦​​តឹក​ប៉ុណ្ណោះ ហើយ​ម្នាក់ៗ​មាន​លប​ត្រឹម​តែ​១០​ទៅ​១៥​ ឯ​ព្រួល​ប្រហែល​៣០​ទៅ​៤០​ម៉ែត្រ​ទេ តែ​មន្ត្រី​ជល​ផល​មិន​យោគ​យល់​ពួក​គាត់​ធ្វើ​នេសាទ​នេះ គឺ​រយៈ​ពេល​​ត្រឹម​ពី​២០​ថ្ងៃ​ទៅ​១​ខែ​ផុត​ហើយ​ពេល​ទឹក​ឡើ់ង​ធំ ។

លោក​កែវ ថាយ នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ដែល​ដឹក​នាំ​ការ​បង្ក្រាប​បទ​ល្មើស​នេសាទ​​មាន​របាំង​ព្រួល និង​លប​នោះ​បាន​និយាយ​ឱ្យ​​ដឹង​ថា នេះ​ជា​បទ​ល្មើស​នេសាទ​ក្នុង​រដូវ​ហាម​ឃាត់ ដោយ​ពួក​គាត់​បាន​ប្រើ​ព្រួល​តឿ​ក្រឡា​ញឹក​ដាក់​កាត់​ការ​ចរា​ចរណ៍​​ត្រី​ឡើង​រក​ជម្រក​ពង​កូន​ដែល​ខុស​​នឹង​ច្បាប់​ជល​ផល​ហាម​ឃាត់ ។ លោក​បញ្ជាក់​​ថា មួយ​ម្ចាស់​មាន​លប​​ពី​១០​ទៅ​១៥​ និង​ដាក់​ព្រួល​​កាក់​ពី​៣០​ទៅ​៤០​ម៉ែត្រ ឯ​ម្ចាស់​ម្នាក់​ទៀត​មាន​ប្រហាក់​ប្រហែល​គ្នា ​លុះ​ពេល​​ដាក់​ត​គ្នា​ទៅ​​វា​ឡើង​ប្រវែង​រាប់​ពាន់​ម៉ែត្រ ។ ​នេះ​ជា​បទ​ល្មើស​ធ្ងន់​ធ្ងរ​បង្គួរ​ដែរ​ ខណៈ​ពេល​ដែល​ត្រី​ឡើង​ពង​កូន​ក្នុង​រដូវ​ហាម​ឃាត់ ។ លោក​​កែវ ថាយ បញ្ជាក់​ថា លទ្ធ​ផល​ដែល​បាន​បង្ក្រាប​កាល​ពី​រសៀល​ថ្ងៃ​ទី​៧ កញ្ញា នៅ​ចំណុច​ព្រែក​ត្រពាំង រហូត​ដល់​ចំណុច​​ដើម​ត្នោត​១​ដើម ក្នុង​ភូមិ​សាស្ត្រ​ភូម​ិសំរោង ភូមិ​កំពង់​អូស ភូមិ​កណ្តាល និង​ភូមិ​ស្រែ​ព្រីង ទឹក​ដី​ក្រុង​កំពង់​ឆ្នាំង ​ដោយ​កាប់​បំផ្លាញ​ចោល​នៅ​នឹង​កន្លែង​នូវ​របាំង​ព្រួល​ប្រវែង​១.០៥០​ម៉ែត្រ ដែល​មាន​១៧​កន្លែង​ លប​ចំនួន​២១០​ និង​បង្គោល​២៥០​ដើម ។ ការ​បង្ក្រាប​នោះ​មាន​ការ​ចូល​រួម​ពី​កំលាំង​​ប៉ូលិស ​ប៉េអឹម​ និង​មន្ត្រី​សាលា​ក្រុង​ផង​ដែរ ។ ចំណែក​មន្ត្រី​ជំនាញ​មាន​ខណ្ឌ​ ផ្នែក​ និង​សង្កាត់​​រដ្ឋ​បាល​ជល​ផល ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 07-02-2012 ម៉ោង 08:17 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0404,050
បាត ថៃឡង់ (1USD)30.9531.03
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)129.7130.3
ដុល្លារ សិង្ហបូរី (100SGD)8080.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.5107.3
ដុល្លារ កាណាដា (100CAD)99.7100.5
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0752,085
 

qbmore - Cambodia Advance Communication Ltd