ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្តី​កំណាច​​ស្រវឹង​​វាយ​ទាត់​ធាក់​ប្រពន្ធ​​ដូច​បាវ​សាក់​រហូត​សន្លប់​ត្រូវ​សមត្ថ​កិច្ច​ចាប់​ញាត់​គុក​

11 ឆ្នាំ មុន

ខេត្ត​ស្វាយរៀង​ ៖ ​បុរស​ម្នាក់​​ត្រូវ​សមត្ថ​កិច្ច​ចាប់​ឃាត់​ខ្លួន​បញ្ជូន​​ទៅ​កាន់​​សាលា​ដំបូង​ខេត្ត​ កាល​ពី​វេលា​ម៉ោង​១១​​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា ២០១២ ​នៅ​ផ្ទះ​ស្ថិត​ក្នុងភូមិ​​ព្រែក​ចារ ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោទិ៍ ​​ដោយ​​ចោទ​​ប្រកាន់​ពី​​បទ​​ហិ.ង្សា​លើ​សហ​ព័ទ្ធ​​ បន្ទាប់​ពី​ជន​នេះ​ផឹក​​ស្រវឹង​​វាយ​​​ទាត់​ធាក់​​ប្រពន្ធ​​ដូច​បាវ​សាក់ រហូត​សន្លប់​ធំ​​ កាល​ពី​ថ្ងៃ​ទី​១០ កក្កដា ​២០១២ ។

ខេត្ត​ស្វាយរៀង​ ៖ ​បុរស​ម្នាក់​​ត្រូវ​សមត្ថ​កិច្ច​ចាប់​ឃាត់​ខ្លួន​បញ្ជូន​​ទៅ​កាន់​​សាលា​ដំបូង​ខេត្ត​ កាល​ពី​វេលា​ម៉ោង​១១​​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា ២០១២ ​នៅ​ផ្ទះ​ស្ថិត​ក្នុងភូមិ​​ព្រែក​ចារ ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោទិ៍ ​​ដោយ​​ចោទ​​ប្រកាន់​ពី​​បទ​​ហិង្សា​លើ​សហ​ព័ទ្ធ​​ បន្ទាប់​ពី​ជន​នេះ​ផឹក​​ស្រវឹង​​វាយ​​​ទាត់​ធាក់​​ប្រពន្ធ​​ដូច​បាវ​សាក់ រហូត​សន្លប់​ធំ​​ កាល​ពី​ថ្ងៃ​ទី​១០ កក្កដា ​២០១២ ។

ទាក់​ទិន​​ករណី​ខាង​លើ​​លោក​វរ​សេនីយ៍​​ត្រី សួស សារិន ​នាយ​ការិយា​ល័យ​​ព្រហ្ម​ទណ្ឌ​​កម្រិត​ស្រាលនៃ​​ស្នង​ការ​ដ្ឋាន​​នគរបាល​​​​ខេត្ត​​​ប្រាប់​កោះ​សន្តិ​​ភាព​ឱ្យ​ដឹង​​ថា ជនសង្ស័យ​​​ឈ្មោះ​ណុច វណ្ណី ​អាយុ​៣០​ឆ្នាំ ​រស់​នៅ​ភូមិ​​កើត​ហេតុ​ខាងលើ ។ ការ​ចាប់​​ឃាត់​ខ្លួន​នេះ​គឺ​តាម​ប​ញ្ជា​របស់​លោក​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​​ខេត្ត ក្រោម​ការ​ចោទ​ពី​បទ​ប្រព្រឹត្ត​​អំពើ​ហិង្សា​​លើ​សហ​ព័ទ្ធ​ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕