ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិចស៊ីស​៤៧០ ចេញ​ពី​ខារ៉ាអូខេ​ថយ​​ប៉ះ​រថយន្ត​​បាឡែន​​ក្រពឹត​​ឈ្លោះ​​ប្រកែក​គ្នា​​ផ្អើល​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​រថយន្តឡិចស៊ីស​​៤៧០​ ពណ៌​ខ្មៅ ​​បាន​ថយ​ប៉ះ​រថយន្ត​បាឡែន​​ ពណ៌​ស្ករ ​បណ្តាល​ឱ្យ​​ក្រពឹត​​មួយ​ចំហៀង​​ខាង​ស្តាំ ហើយ​ភាគី​ទាំង​ពីរ​​មិនរក​ដំណោះ​ស្រាយ​ បែរ​ជា​ឈ្លោះ​ប្រកែក​គ្នា​​ផ្អើល​​ពេញ​ខារ៉ា​អូ​ខេ​សូល វិថី​សុធារស ​មាន​ទីតាំង​​​ក្នុងសង្កាត់​​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន កាល​ពី​វេលា​ម៉ោង​៨​និង​៥០​នាទី​យប់​ថ្ងៃទី​១៨ កក្កដា ។

បន្ទាប់​ពី​​ម្ចាស់​រថយន្ត​​បាឡែន​ចេញ​ទៅ​មើល​​ឃើញ​រថយន្ត​ក្រពឹត​ខូច​ខាត​ច្រើន​បាន​ទៅ​និយាយ​​ជា​មួយ​ម្ចាស់​រថយន្ត​​ឡិចស៊ីស​​ឱ្យ​សង​ការ​ខូចខាត​រថយន្ត​​របស់​គាត់ ។ ​ចំណែក​​ម្ចាស់​​រថយន្ត​ឡិចស៊ីស​​បាន​ប្រាប់ថា ​គេ​នឹង​សង​តើ​ទាម​ទារ​​ប៉ុន្មាន​ ម្ចាស់​រថយន​្ត​បាឡែន​​បាន​ទាមទារ​១៥០​ដុល្លារ តែ​ខាង​រថយន្ត​ឡិចស៊ីស​​សុំ​សង​១០០​ដុល្លារ ហើយ​ម្ចាស់​​រថយន្ត​បានឡែន​ព្រម​ទទួល​យក​សំណង​១០០​ដុល្លា​រ​នោះ ។ ប៉ុន្តែ​​អ្វី​ដែល​​ធ្វើ​ឱ្យ​​ឈាន​ទៅ​​ដល់​​ទំនាស់​កើត​​ឡើង​ដោយ​សារ​តែ​មិត្តភក្តិ​​រួម​ដំណើរ​​ខាង​រថយន្ត​ឡិចស៊ីស​បាន​ប្រើ​​ពាក្យ​​សម្តី​មិន​​សម​រម្យ​ថា ឱ្យ​រថយន្ត​បាឡែន​ក៏​បង្ក​​ទៅ​ជា​ឈ្លោះ​ប្រកែក​​គ្នា​ផ្អើល​ពេញ​ខារ៉ាអូខេ​សូល ហើយ​​ម្ចាស់រថយន្ត​​បាឡែន​មិន​ព្រម​ទទួល​យក​សំណង​១០០​ដុល្លារ​​នោះ​វិញ ​ដោយ​តម្រូវ​​ឱ្យ​​សមត្ថ​កិច្ច​ចុះ​ទៅ​វាស់​វែង​​យក​រថយន្ត​​ទាំង​ពីរ​គ្រឿង​ទៅ​ធ្វើការ​ដោះ​ស្រាយ​នៅ​ខណ្ឌ​ចំការ​មន ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕