ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ម៉ូតូ​​បាន​យក​ទៅ​លក់​​ហើយ​ដោះ​ស្លាក​លេខ​ម៉ូតូ​នោះ​លក់​កន្លែង​​ផ្សេង​ត្រូវ​​អស់​លក្ខណ៍

11 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់ ៖ ​មុខ​សញ្ញា​ចោរ​លួច​ម៉ូតូ​​ម្នាក់​ត្រូវ​បាន​នគរបាល​​ប៉ុស្តិ៍​​​ផ្ទះ​ព្រៃ​​ធ្វើ​ការ​ឃាត់​​ខ្លួន​កាល​​​ពីព្រឹកថ្ងៃទី​១៨ កក្កដា ២០១២ ​នៅ​កន្លែង​លក់​ម៉ូតូ​ម្តុំ​​ផ្លូវ​លេខ​៣ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​​ពោធិ៍​សាត់ ខណៈ​ពេល​កំពុង​​ដើរ​លក់​ស្លាក​លេខ​​ម៉ូតូ​​ចំលេខ​ម៉ូតូ​ដែល​​​សមត្ថ​កិច្ច​កំពុង​​ស្វែង​រក ។ ជន​សង្ស័យ​​ដែល​​​ត្រូវ​ឃាត់​ខ្លួន​​​នេះ​​ឈ្មោះ​ឃិន ​ផន ភេទ​ប្រុស អាយុ​​១៩​ឆ្នាំ ​រស់​នៅ​ឃុំ​ស្រែ​ស្តុក ស្រុក​កណ្តៀង ។

​លោក​អនុ​សេនីយ៍​​ទោ ប៉ិច ​ស៊ី​ផាន់ ​នាយ​ប៉ុស្តិ៍​ផ្ទះព្រៃ​ឱ្យ​​ដឹង​ថា កាល​ពី​ល្ងាច​​ថ្ងៃទី​១៧ ​លោក​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​ប្រជា​ពល​រដ្ឋ​ឈ្មោះ​អ៊ុក ស្រីពៅ ភេទ​ស្រី អាយុ​៤៩​ឆ្នាំ​​ ​មាន​ទី​លំនៅ​ភូមិ​ពាល​ញែក២ ​បាន​បាត់​ម៉ូតូ​ធុន​វ៉េវ​១​គ្រឿង កាល​ពី​វេលា​ម៉ោង​ប្រហែល​៦​ល្ងាច ខណៈ​ពេល​​ដាក់​នៅ​ខាង​មុខ​តូប​លក់​អីវ៉ាន់ ។ បន្ទាប់​ពី​​ទទួល​ពាក្យ​​បណ្តឹង​​នេះ​ភ្លាម​លោក​វរ​សេនីយ៍​​ត្រី ​ឡែន សុង អធិ​ការ​នគរ​បាល​ក្រុង​ពោធិ៍​សាត់ ​​បាន​ចាត់​វិធាន​ការ​ជា​បន្ទាន់​ដល់​កម្លាំង​គ្រប់​ប៉ុស្តិ៍​ ដើម្បី​ស្រាវជ្រាវ ។ លុះ​ស្អែក​ឡើង​​ថ្ងៃទី​១៨ វេលា​​ម៉ោង​ប្រហែល​៩​ព្រឹក​ ស្រាប់​តែ​​ភ្នាក់​​ងារ​រាយ​ការណ៍​ថា ​មាន​ជន​ម្នាក់​កំពុង​យក​ស្លាក​លេខ​ម៉ូតូ​ដើរ​លក់​នៅ​កន្លែង​​លក់​ម៉ូតូ​​ផ្លូវ​លេខ​៣ ។ ពេល​សួរ​ទៅ​ចំ​លេខ​​ម៉ូតូ​ដែល​បាត់​នោះ​លោក​ក៏​ចាប់​ឃាត់ខ្លួន​ភ្លាមៗ​តែ​ម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕