ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ក្រឡុក​​ស៊ី​ម៉ង់ត៍​​បើក​បុក​បុរស​វិកល​ចរិត​​ស្លា.ប់ ហើយ​​ព្យា​យាម​​បើក​រត់​​ជាប់​អន្ទាក់​​ប៉ូលិស​

11 ឆ្នាំ មុន

​រាជធានីភ្នំពេញ ៖ ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​​ពណ៌ស ​មួយ​គ្រឿង​​បើក​​បរ​ដោយ​បុរស​ម្នាក់​ជ្រុល​ទៅ​បុក​បុរស​វិកល​​ចរិត​ម្នាក់​ស្លា.ប់​​ភ្លាមៗ​​នៅ​នឹង​កន្លែង​ ហើយ​ព្យា​យាម​​បើក​រត់​គេច​ខ្លួន​ តែ​ត្រូវ​ប៉ូលិស​ចរា​ចរ​ដែល​​ឈរ​ប្រចាំ​ការ​នៅ​ក្បែរនោះ​ឃើញ​ក៏​ដេញ​តាម​ចាប់​បាន​ទាំង​អ្នក​បើក​​​បរ និង​រថយន្ត​​កាល​ពីវេលា​ម៉ោង​៥​និង​៣៥​នាទី​​ល្ងាច​ថ្ងៃទី​១៨ កក្កដា ២០១២ ​តាម​បណ្តោយ​​ផ្លូវ​លេខ​២០០៤ ​ស្ថិត​ក្នុង​ភូមិ​​ត្រពាំង​ឈូក សង្កាត់ ​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ។

​រាជធានីភ្នំពេញ ៖ ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​​ពណ៌ស ​មួយ​គ្រឿង​​បើក​​បរ​ដោយ​បុរស​ម្នាក់​ជ្រុល​ទៅ​បុក​បុរស​វិកល​​ចរិត​ម្នាក់​ស្លាប់​​ភ្លាមៗ​​នៅ​នឹង​កន្លែង​ ហើយ​ព្យា​យាម​​បើក​រត់​គេច​ខ្លួន​ តែ​ត្រូវ​ប៉ូលិស​ចរា​ចរ​ដែល​​ឈរ​ប្រចាំ​ការ​នៅ​ក្បែរនោះ​ឃើញ​ក៏​ដេញ​តាម​ចាប់​បាន​ទាំង​អ្នក​បើក​​​បរ និង​រថយន្ត​​កាល​ពីវេលា​ម៉ោង​៥​និង​៣៥​នាទី​​ល្ងាច​ថ្ងៃទី​១៨ កក្កដា ២០១២ ​តាម​បណ្តោយ​​ផ្លូវ​លេខ​២០០៤ ​ស្ថិត​ក្នុង​ភូមិ​​ត្រពាំង​ឈូក សង្កាត់ ​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ។

​បុរស​ដែល​ត្រូវ​រថយន្ត​​ក្រឡុក​ស៊ី​ម៉ង់ត៍​​បុក​ស្លាប់​​នោះ​គឺ​ជា​មនុស្ស​អនាថា​ និង​វិកល​ចរិត​ ហើយ​ត្រូវ​បានគេ​​ស្គាល់​ថា ​ឈ្មោះ​ចិត្រ ​អាយុ​ប្រហែល​​២៨​ឆ្នាំ ​មាន​ស្រុក​កំណើត​​នៅ​ស្រុក​ក្រូច​ឆ្មា​​ ខេត្ត​កំពង់​ចាម ។ ​ចំណែក​​​អ្នក​បើក​​រថយន្ត​ក្រឡុក​​ស៊ីម៉ង់ត៍​​ឈ្មោះ​ឌី ​សានឿន អាយុ​៣២​ឆ្នាំ មាន​ស្រុក​កំណើត​​នៅ​ភូមិ​ដី​ចំការ ឃុំ​ស្វាយ​ជ្រំ ស្រុក​មេ​សាង ខេត្ត​​ព្រៃវែង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕