ថ្ងៃ ២ រោច ខែវិសាខ ព.ស.២៥៥៧ ឆ្នាំម្សាញ់ បញ្ចស័ក

ជឹម សារ៉ាត់ ជួបជាមួយ ធិន សុវណ្ណ ចំណែកឯសួង សុវណ្ណ​ថា ជួបជាមួយ សូយ ភិរម្យ នៅ​លើ​សង្វៀន​ទូរទស្សន៍ប៉ុស្តិ៍5ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​នេះ​

  • Text Size

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១២ ម៉ោង ១៦:៤៤

កីឡាករ​ជឹម សារ៉ាត់  (ឆ្វេង) និងកីឡាករធិន សុវណ្ណ សួង សុវណ្ណថា (ឆ្វេង) និងកីឡាករសួយ ភិរម្យ

កោះសន្តិភាព

កីឡាករ​ជឹម សារ៉ាត់  (ឆ្វេង) និងកីឡាករធិន សុវណ្ណ

រាជធានី​ភ្នំពេញ ៖​​ ​ជឹម សារ៉ាត់ មក​ពី​សមា​គម​កីឡា​ប្រដាល់​​ក្រសួង​មហា​ផ្ទៃ​ ត្រូវ​បាន​ផ្គូ​ផ្គង​ឱ្យ​ជួប​ប្រកួត​ជា​មួយ​ធិន សុវណ្ណ មក​ពី​ក្លិប​​កង​ពល​តូច​លេខ​៧០ នៅ​លើ​សង្វៀន​ស្ថាន​ីយ​ទូរ​ទស្សន៍​ប៉ុស្តិ៍​លេខ​៥ នា​ថ្ងៃ​អាទិត្យ​​ទី​២២ កក្កដា សា​ជា​ថ្មី​ម្តង​ទៀត ខណៈ​សួង សុវណ្ណថា​ មក​ពី​សមា​គម​កីឡា​ប្រដាល់​​ក្រសួង​ការ​ពារ​ជាតិ ណាត់​ជួប​ប្រកួត​ជា​មួយ​សូយ ភិរម្យ មក​ពី​ក្លឹប​អូ​ដឹម​កីឡា ​។

សារ៉ាត់ និង​សុវណ្ណ ធ្លាប់​​បាន​ប៉ះ​គ្នា​ច្រើន​លើក​ច្រើន​សារួច​មក​ហើយ​ក្នុង​នោះ​ភាគ​ច្រើន​​​គេ​តែង​ជួប​សំណាង​​ច្រើន​ជាង​ ។ សារ៉ាត់ មាន​ដៃ​ខ្លី​ជើង​ក៏​ខ្លី ហើយ​ចូល​ចិត្ត​ប្រើ​កម្លាំង​ច្រើន​ជាង​ល្បិច​ រី​ឯ​ចិត្ត​របស់​គេ​វិញ​ គឺ​សឿង​ខ្លាំង​ណាស់​​​វាយ​ត្រូវ​កាន់​តែ​​ខ្លាំង​កាន់​តែ​ដើរ​ចូល​ ។ ចំណេក​ឯ​សុវណ្ណ​វិញ ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​​ល្អ​ជាង​សារ៉ាត់ ប៉ុន្តែ​​មាន​ពេល​ខ្លះ​​ចង់​យ៉ាប់​ម្តងៗ​ដែរ​នៅ​ពេល​គូ​ប្រកួត​វាយ​សម្រុក​​ខ្លាំង​ពេក​​ ។ សុវណ្ណ​មិន​ត្រឹម​តែ​ពូ​កែ​​ស្នៀត​ជើង​ និង​ស្នៀត​កណ្តាប់​ដៃ​ប៉ុណ្ណោះ​ទេ ឯ​ស្នៀត​​កែង និងជង្គង់​​ក៏​មិន​អន់​ប៉ុន្មាន​​ដែរ ប៉ុន្តែ​​កម្លាំង​របស់​គេ​មិន​សូវ​ជា​ខ្លាំង​ដូច​សារា៉ាត់​ឡើយ។ រាល់​ពេល​ជួប​គ្នា​ម្តង​ៗ​ត្រូវ​សារ៉ាត់​​វាយ​សង្គ្រប់​ឱ្យ​ដក​ថយ​​អែប​ខ្សែ​រេញ​រហូត ។

សួង សុវណ្ណ​ថា និង​សូយ​ ភិរម្យ​ វិញ ​មិន​សូវ​ដែល​បាន​ជួប​​គ្នា​នោះ​ទេ​​ ប៉ុន្តែ​ល្បិច​​ប្រយុទ្ធ​​នៅ​លើ​សង្វៀន​រវាង​ពួក​គេ​ទាំង​២​មិន​អន់​ជាង​គ្នា​ប៉ុន្មាន​​ឡើយ ។ សុវណ្ណ​ថា មាន​ល្បិច​​ប្រយុទ្ធ​នៅ​សង្វៀន​ខ្ពស​​់គ្រាន់​បើ​​ទាំង​វិធី​សាស្ត្រ​​វាយ​លុក​ និងការ​ពារ​ គឺ​ល្អ​​ដូច​គ្នា​​ រី​ឯ​ចរិត​របស់​គេ​វិញ​ក៏​មិន​សូវ​ចេះ​ឆេវ​ឆាវ​ថែម​ទៀត​ ស្នៀត​​កែង​របស់​គេ​​ពេល​ខ្លះ​​បាន​ធ្វើ​ឱ្យ​គូ​ប្រកួត​​ញាក់​សាច់​មិន​តិច​នោះទេ ។ ទោះ​បី​បែប​ណា លើក​នេះ​មិន​ទាន់​ដឹង​ថា យ៉ាង​ណា​នោះ​ទេ នៅ​ពេល​មក​ប៉ះ​ភិរម្យ ដែល​ជា​ជើង​ខ្លាំង​នៅ​លើ​សង្វៀន​​ម្នាក់​ដែរ​នោះ​ ។ ភិរម្យ មាន​ល្បិច​ប្រយុទ្ធ​​នៅ​លើ​សង្វៀន​​មិន​ចាញ់​​ជើង​ចាស់​ប៉ុន្មាន​​ឡើយ ប៉ុន្តែ​​ចិត្ត​របស់​គេ​​រាង​តូច​បន្តិច​ ទោះ​បី​ចរិត​​របស់គេ​ពូកែ​អត់​ធ្មត់​ក្តី ។ គូ​នេះ​ពិបាក​ធ្វើ​ការ​វាយ​តម្លៃ​ខ្លាំង​ណាស់​ចាំ​មើល​អ្នក​ណា​គ្រាន់​បើ​ជាង​អ្នក​ណា ។

ធា រិទ្ធី មក​ពី​ក្លិប​អេ​ភូថង​កីឡា ​ជួប​ប្រកួត​ជា​​មួយ​ចាន់​ រតនៈ មក​ពី​ក្លិប​​កង​ពល​ធំ​អន្ត​រា​គមន៍​​លេខ​៣​ព្រះ​វិហារ ។ ធី តុង​ហ៊ី ​មក​ពី​ក្លិប​​សាលវ័ន្ត​កីឡា​ ជួប​ប្រកួត​​ជា​មួយ​ផល សុភាព ​​មក​ពី​ក្លិប​​ឃ្លាំង​មឿង​កីឡា និង​ប៊ី យីម មក​ពី​ក្លិប​​ឥន្ទ្រី​កីឡា​ជួប​ប្រកួត​ជា​មួយ​​ខៀវ វណ្ណី មក​ពី​មជ្ឈ​មណ្ឌល​កីឡា​កង​យោធ​ពល​ខេម​រ​ភូមិន្ទ ៕  

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ


អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 23-05-2013 ម៉ោង 07:30 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0904,097
បាត ថៃឡង់ (1USD)29.7729.85
ដុង វៀតណាម (1USD)21,23021,330
យ៉េន ជប៉ុន (10.000JPY)9898.5
ដុល្លារ សិង្ហបូរី (100SGD)79.379.8
ដុល្លារ ហុងកុង (100HKD)12.8412.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.532.7
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)128128.5
ផោន អង់គ្លេស (100GBP)150150.7
ដុល្លារ អូស្ត្រាលី (100AUD)9696.5
ដុល្លារ កាណាដា (100CAD)9696.5
ហ្វ្រង់ ស្វ៊ីស (100CHF)102.5103
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,6801,690