ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ខ្សាច់​​កំពុង​បើក​​ឆេះ​កង់​ផ្សែង​ហុយ​ទ្រលោម​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្តម៉ាកហ៊ីណូ ពណ៌​ឈាម​ជ្រូក ដឹកខ្សាច់មួយ​គ្រឿង​ ខណៈពេល​កំពុង​បើក ស្រាប់តែ​ឆេះ​កង់​ផ្សែងហុយ​ទ្រលោម និង​មាន​អណ្តាត​ភ្លើង ហើយត្រូវបាន​ប្រជាពល​រដ្ឋ និងអ្នកបើកបរ​នាំគ្នាជួយ​ពន្លត់ទាន់​ពេល​កុំអី​រថយន្តទាំងមូលត្រូវភ្លើងឆាប់ឆេះម៉ត់។ តែ​សំណាង​ល្អ​ពុំ​បណ្តាល​ឱ្យ​​នរណា​ម្នាក់​រង​របួស​នោះ​ទេ ។

ហេតុការណ៍នេះបង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ កាលពីវេលាម៉ោង៦និង​២៧នាទី​ល្ងាច​ថ្ងៃទី១៧ កក្កដា ២០១២ នៅតាម​បណ្តោយ​មហា​វិថីព្រះ​មុនី​រ៉េត ខាង​កើតស្ពានស្ទឹងមានជ័យ មុខហាងលក់​ហ្គាស​ទាន់សម័យសាខាទី៤ ក្នុង​សង្កាត់ទំនប់ទឹក ខណ្ឌ​ចំការមន ។

បើតាមអ្នកបើកបរប្រាប់ឱ្យដឹងថា គាត់​បាន​បើក​រថយន្ត​ដឹកខ្សាច់ពីស្រុកកណ្តាល​ស្ទឹង ទៅ​ដាក់​​នៅសង្កាត់អូឡាំពិក។ នៅពេលធ្វើដំណើរ​មក​ដល់កន្លែង​កើត​ហេតុរថយន្តជាប់ ហ្រ្វាំងក្តៅ​ឆេះតែម្តង ។ សំណាងបាន​ប្រជាពល​រដ្ឋបាន​នាំ​គ្នាជួយ លុះពន្លត់ទាន់កុំអីរថយន្តនោះត្រូវភ្លើង​ឆេះ​​អស់។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕