ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នគរបាល​​​ខណ្ឌ​ដូនពេញ ឃាត់​ខ្លួន​​ជន​សង្ស័យ​ជួញដូរគ្រឿង​ញៀន​ពីរនាក់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នគរ​បាល​ផ្នែក​ព្រហ្ម​ទណ្ឌ​នៃ​អធិការ​ដ្ឋាន​នគរ​បាល​ខណ្ឌដូន​ពេញ បាន​ចុះ​បង្រ្កាប និង​ឃាត់​ខ្លួន​ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​បានពីរ​នាក់នៅ​​ត្រង់​ចំណុច​កែង​ផ្លូវ​លេខ​៦៣ និង១៤២ ស្ថិតក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌ​ដូន​ពេញ កាលពី​វេលា​មោ៉ង៧​យប់​ថ្ងៃទី១៧ កក្កដា ២០១២។

យោង​តាម​របាយ​ការណ៍របស់នគរ​បាល​បាន​ឲ្យ​ដឹងថា ជន​សង្ស័យជួញ​ដូរ​គ្រឿង​ញៀន​ដែល​ឃាត់ខ្លួន ១-ឈ្មោះសុីន ពីឡុត ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅ​ផ្ទះលេខ​១៩ ផ្លូវ​លេខ​១៣៦ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូន​ពេញ និង២-ឈ្មោះ​យុត ស៊ីពៅ ភេទស្រី អាយុ២៩ឆ្នាំ ស្នាក់​នៅ​ផ្ទះ​ជួល​ ផ្លូវរទេះភ្លើង សង្កាត់ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ។

បច្ចុ​ប្បន្ន​ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​ទាំង​ពីរ​ខាង​លើ​ត្រូវ​បាន​ឃាត់​ខ្លួន​បណ្តោះ​អាសន្ន​នៅ​អធិ​ការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​ដូន​ពេញ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕