ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ប្រមឹក​យក​កាំ​បិត​ចិត​ត្នោត​អារ.​ក​កូន​ស្រី​ត្រូវ​នគរ​បាល​ឃាត់​ខ្លួន​បាន​ហើយ

11 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ ៖​​ ​ក្រោម​ការ​តាម​ប្រមាញ់​របស់​សមត្ថ​កិច្ច​នគរ​បាល​ព្រហ្ម​ទណ្ឌ​​ស្រុក​ស្ទោង ​ឪពុក​ប្រមឹក​សាហា.វ​ចាប់​អារ.​កកូន​ស្រី​​នឹង​កាំ​បិត​ចិតត្នោត​ ត្រូវ​នគរ​បាល​​ឃាត់​ខ្លួន​​​​បានកាល​ពី​វេលា​ម៉ោង​៣ និង​៣០​​នាទី​រសៀល​ថ្ងៃទី​១៧ កក្កដា បន្ទាប់​ពី​រត់​គេច​ខ្លួន​បាន​១​យប់​ ក្រោយ​ពី​អារ.ក​​សម្លា.ប់​កូន​ស្រី​ខ្លួន​ឯង ​កាល​ពី​​ថ្ងៃទី​១៦ កក្កដា នៅ​​​ភូមិ​ជីមាគ​ ឃុំ​ម្សាក្រង ស្រុក​ស្ទោង ។

ខេត្ត​កំពង់​ធំ ៖​​ ​ក្រោម​ការ​តាម​ប្រមាញ់​របស់​សមត្ថ​កិច្ច​នគរ​បាល​ព្រហ្ម​ទណ្ឌ​​ស្រុក​ស្ទោង​ឪពុក​ប្រមឹក​សាហាវ​ចាប់​អារ.​កកូន​ស្រី​​នឹង​កាំ​បិត​ចិតត្នោត​ ត្រូវ​នគរ​បាល​​ឃាត់​ខ្លួន​​​​បានកាល​ពី​វេលា​ម៉ោង​៣ និង​៣០​​នាទី​រសៀល​ថ្ងៃទី​១៧ កក្កដា បន្ទាប់​ពី​រត់​គេច​ខ្លួន​បាន​១​យប់​ ក្រោយ​ពី​អារ.ក​​សម្លាប់​កូន​ស្រី​ខ្លួន​ឯង ​កាល​ពី​​ថ្ងៃទី​១៦ កក្កដា នៅ​​​ភូមិ​ជីមាគ​ ឃុំ​ម្សាក្រង ស្រុក​ស្ទោង ។

លោក​វរ​សេនីយ៍​ត្រី យ៉ង់ សំ អធិ​ការ​នគរ​បាល​ស្រុក​ស្ទោង ​​ឱ្យ​ដឹ​ង​ថា ដោយ​មាន​បញ្ជា​ពី​លោក​ឧត្តម​សេនី​យ៍​ត្រី ផាន់ សុផេង ស្នង​ការ​នគរ​បាល​ខេត្ត​​​ ក្នុង​ករណី​ជាក់​ស្តែង​​ជន​សង្ស័យ​ឈ្មោះ​ប៉េង ពឿន ​អាយុ​៥០​ឆ្នាំ ត្រូវ​​​បាន​ឃាត់​ខ្លួន​កាល​ពី​រសៀល​​ថ្ងៃ​ទី​១៧ កក្កដា ​បន្ទាប់​ពី​ជ​ន​សង្ស័យ​ខាង​លើ​​បាន​​អារ.ក​កូន​ស្រី​​បង្កើត​​ឈ្មោះ​ពឿន ចរិយា ​អាយុ​២៦​ឆ្នាំ​នឹង​កាំ​បិត​ចិត​ត្នោតឱ្យ​ស្លាប់​រួច​មក ។ ក្រោយពី​ត្រូវ​​​ឃាត់​ខ្លួន​​ជន​ដៃ​ដល់​ជា​ឪពុក​រូប​នេះ​បាន​សារ​ភាព​ថា ខ្លួន​គ្មាន​​ចេតនា​អារ.​ក​សម្លាប់​កូន​ទេ គឺ​គ្រាន់​តែ​យក​កាំបិត​ជន្ល​​ប៉ុណ្ណោះ​ ប៉ុន្តែ​ក៏​ជ្រុល​ដៃ​តែ​ម្តង​ទៅ ។ បន្ទាប់​ពី​កសាង​សំណុំ​រឿង​​រួច​ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា ​ឪពុក​ចិត្ត​ឃោរ​ឃៅរ​​​នេះ​ត្រូវ​បាន​​នគរ​បាល​បញ្ជូន​ខ្លួន​មក​សាលា​ដំបូង​ខេត្ត​​ ។

សូម​រំឭក​​ថា កាល​ពី​វេលា​ម៉ោង​៧ និង​១៥​នាទី​យប់​ថ្ងៃទី​១៦ កក្កដា ឆ្នាំ​២០១២ នៅ​​ភូមិ​ជីមាគ ឃុំ​ម្សាក្រង ស្រុក​ស្ទោង ​មាន​ករណី​ឃាត​កម្ម​​មួយ​បាន​កើត​ឡើង​ដែល​បង្ក​ដោយ​ជន​ដៃ​ដល់​ជា​ឪពុក​ឈ្មោះ​ប៉េង ពឿន អាយុ​៥០​ឆ្នាំ បាន​យក​កាំ​បិត​​ចិត​ត្នោត​​អារ.​ក​​កូន​ស្រី​បង្កើត​​ឈ្មោះ​ពឿន ចរិយា​ ​អាយុ​២៦​ឆ្នាំ បណ្តាល​​ឱ្យ​ស្លាប់​ភ្លាម​ៗ​ ​ក្រោយ​ពេល​មាន​ជម្លោះ​ដោយ​សារ​តែ​ស្រវឹង​ស្រា​ខឹង​កូន​មិន​ដាំ​បាយ​ ហើយ​កូន​​ស្រី​តមាត់​ ៕