ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ SL ជិះ​​បុក​ម៉ូតូ​​គុប​ជ្រុង​ បណ្តាល​ឱ្យ​​ស្ត្រី​ជា​​ម្តាយ​ដួល​បែក​ក្បាល​​ពី​ក្រោយ​​នាំ​គ្នា​​រត់​ចោល​ម៉ូតូ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដួល​បែក​ក្បាល​ពី​ក្រោយ​​ និង​កូន​ស្រី​​ជាអ្នក​ឌុប​​​រង​របួស​រលាត់​ដៃ​ជើង​​តិច​តួច ដោយ​សារ​ម៉ូតូ SL មួយ​គ្រឿង​ជិះ​​ទៅ​បុក​ម៉ូតូ​គុប​ បណ្តាល​ឱ្យ​​ដួល​រង​របួស​ហើយ​នាំ​គ្នា​​រត់​ចោល​ម៉ូតូ​​បាត់​អស់​ កាល​ពី​វេលា​ម៉ោង​​៩​និង​១០​នាទី​យប់​ថ្ងៃទី​​១៧ កក្កដា ២០១២ ​តាម​​បណ្តោយ​មហា​វិថី​

រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដួល​បែក​ក្បាល​ពី​ក្រោយ​​ និង​កូន​ស្រី​​ជាអ្នក​ឌុប​​​រង​របួស​រលាត់​ដៃ​ជើង​​តិច​តួច ដោយ​សារ​ម៉ូតូ SL មួយ​គ្រឿង​ជិះ​​ទៅ​បុក​ម៉ូតូ​គុប​ បណ្តាល​ឱ្យ​​ដួល​រង​របួស​ហើយ​នាំ​គ្នា​​រត់​ចោល​ម៉ូតូ​​បាត់​អស់​ កាល​ពី​វេលា​ម៉ោង​​៩​និង​១០​នាទី​យប់​ថ្ងៃទី​​១៧ កក្កដា ២០១២ ​តាម​​បណ្តោយ​មហា​វិថី​ព្រះ​មុនីវង្ស​កែង​ផ្លូវ​លេខ​​២៧១ ​​ត្រង់​ចំណុច​ស្តុប​សណ្ឋា​គារ​សួគ៌​អតីត​​សណ្ឋា​គារ​.ស ស្ថិត​ក្នុង​សង្កាត់​​ផ្សារ​ថ្មី​ទី​២ ខណ្ឌ​ដូន​ពេញ ។

​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​​ដឹកយក​​ទៅ​ព្យា​បាល​​នៅ​គ្លី​និក​​ឯក​ជន​​មួយ ចំណែក​​យុវជន​ទាំង​៣​នាក់​​ជិះ​ម៉ូតូ SL ​ពេល​ឃើញ​​ស្ត្រី​នោះ​​ដួល​រង​របួស​ហើយ​ដោយ​សា​រ​ខ្លាច​អ្នក​ឃើញ​​ហេតុ​ការណ៍​​នាំ​គ្នា​​ព្រួត​វាយ​ក៏​នាំ​គ្នា​​ស្ទុះ​​រត់​ចោល​ម៉ូតូ​​​​នៅ​កន្លែង​កើត​ហេតុ។ ក្រោយ​​ពេល​កើត​ហេតុ​សមត្ថ​កិច្ច​បាន​យក​​ម៉ូតូ​ទាំង​២​​គ្រឿង​នេះទៅ​រក្សា​ទុក​នៅ​ខណ្ឌ​ដូន​ពេញ ​រង់ចាំ​ធ្វើ​ការ​ដោះ​ស្រាយ​តាម​នីតិ​វិធី ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕