ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ឯកោ​ដេក​ស្លា.ប់​ក្នុង​ខ្ទម​ចាំ​ចម្ការ​បាន​​ព្រះ​សង្ឃជួយ​ធ្វើ​បុណ្យ​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង ៖​​ ​បុរស​ម្នាក់បាន​​ដេក​ស្លា.ប់​នៅ​ក្នុង​ខ្ទម​ចាំ​ចម្ការ​​មួយ​ កាល​ពី​យប់​ថ្ងៃ​ទី​១៥ កក្កដា ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ចាន់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូណ៌ ខណៈគាត់​​​បាន​សុំ​ខ្ទម​ចាំ​ចម្ការ​ដេក​មួយ​យប់ ។មន្ត្រី​ប៉ូលិស​​ស្រុក​បរិបូណ៌ ​​និយាយ​ថា បុរស​រូប​នេះ​​​ឈ្មោះ​គង់ សុភី អាយុ​៤៧​ឆ្នាំ មាន​ទី​លំ​នៅ​​​ក្នុងឃុំ​ផាត់​សណ្តាយ ខេត្ត​កំពង់​ធំ តែ​​មក​មាន​ប្រពន្ធ​នៅ​ភូមិ​ត្រពាំង​ចាន់ លុះ​ក្រោយ​

ខេត្ត​កំពង់​ឆ្នាំង ៖​​ ​បុរស​ម្នាក់បាន​​ដេក​ស្លាប់​នៅ​ក្នុង​ខ្ទម​ចាំ​ចម្ការ​​មួយ​ កាល​ពី​យប់​ថ្ងៃ​ទី​១៥ កក្កដា ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ចាន់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូណ៌ ខណៈគាត់​​​បាន​សុំ​ខ្ទម​ចាំ​ចម្ការ​ដេក​មួយ​យប់ ។មន្ត្រី​ប៉ូលិស​​ស្រុក​បរិបូណ៌ ​​និយាយ​ថា បុរស​រូប​នេះ​​​ឈ្មោះ​គង់ សុភី អាយុ​៤៧​ឆ្នាំ មាន​ទី​លំ​នៅ​​​ក្នុងឃុំ​ផាត់​សណ្តាយ ខេត្ត​កំពង់​ធំ តែ​​មក​មាន​ប្រពន្ធ​នៅ​ភូមិ​ត្រពាំង​ចាន់ លុះ​ក្រោយ​មក​បាន​លែង​លះ​ជា​មួយ​ប្រពន្ធ​​ ហើយ​ដើរ​ឯកោ​រក​ស៊ី​ចិញ្ចឹម​តែ​ខ្លួន​ឯង​ម្នាក់ ។

បុរស​ឈ្មោះ​យុគ សារិទ្ធ អាយុ​៥២​ឆ្នាំ ដែល​ជា​អ្នក​ចាំ​ចម្ការ​ឱ្យ​គេ​ និង​ជា​អ្នក​​ឱ្យ​ខ្ទម​ទៅបុរស​​ឈ្មោះ​គង់​ សុភី ស្នាក់​នៅ​​​និយាយ​​ថា នៅ​យប់​ថ្ងៃ​ទី​១៥ កក្កដា នោះ​ បុរស​ឈ្មោះ​គង់​ សុភី បាន​​មក​សុំ​គាត់​ដេក​មួយ​យប់​ លុះ​ដល់​ម៉ោង​ប្រហែល​១០​យប់​​ ស្រាប់​តែ​ចុក​ពោះ គាត់​ក៏​​​យក​ប្រេង​កូឡា​រឺត​ពោះ​ឱ្យ ហើយ​បន្តិច​ក្រោយម​ក​ស្រាប់​តែ​បុរស​រូប​នេះ​​រងា​ជា​ខ្លាំង គាត់​ក៏​បាន​ដុត​ភ្លើង​​ពី​ក្រោម​ខ្ទម​​ឱ្យ​គាត់​កម្តៅ​ខ្លួន​បន្ថយ​ការ​រងា​ រួច​គាត់​ក៏​ដេក​លង់​លក់​ទល់​ភ្លឺ​​ ស្រាប់​តែព្រឹក​ឡើង​​​ឃើញ​បុរស​នេះ​​ស្លាប់​បាត់ទៅ​ហើយ ។

លោក​ទិត សារួន អធិការ​រងនគរ​បាល​​ស្រុក​បរិបូណ៌​ថ្លែង​ថា ក្រោយ​ពី​ពិនិត្យ​សពឃើញ​​ថា ជន​រង​គ្រោះ​​ស្លាប់​ដោយ​សារ​ខ្យល់​គរ។ សព​ជន​រង​គ្រោះ​​ត្រូវ​បាន​ព្រះ​សង្ឃ​វត្ត​ត្រពាំង​ចាន់ យក​ទៅ​ធ្វើ​បុណ្យឱ្យ​​នៅ​ឯវត្ត​​​​​ទៅ​តាម​ប្រពៃ​ណី​ ៕