ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កូរ៉ូឡា​​បើក​បុក​បង្កាន់ដៃ​ស្ពាន​៧​មករា ខ្ទាត​ទៅ​​កៀរ​ម៉ូតូ​ស្មាស់​​ដួល​​បោក​​ក្បាល​រង​របួស​ធ្ងន់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​រថយន្ត​ម៉ាក​កូរ៉ូឡា​ ពណ៌​ខ្មៅ ​​មួយ​គ្រឿង​បាន​​​បើក​​បោះ​ពួយ​​បុក​បង្កាន់​ដៃ​​ស្ពាន​៧មករា ត្រង់​ចំណុច​ផ្លូវ​បំបែកចុះ​​ទៅវិថី​​កម្ពុជា​ក្រោម​ក្នុង​សង្កាត់​​ទឹក​ល្អក់​ទី​១ ​ខណ្ឌ​​ទួល​គោក ​ហើយ​​ខ្ទាត​​ទៅ​កៀរ​​ម៉ូតូ​​ស្មាស់​ ពណ៌​ខ្មៅ​មួយ​គ្រឿង បណ្តាល​ឱ្យ​​អ្នក​បើក​​​ម៉ូតូ​​ដួល​បោក​ក្បាល​រង​របួស​ធ្ងន់​ រីឯ​រថយន្ត​​​របើក​គម្រប​​ម៉ាស៊ីន​​ និង​ស្រុញ​​ផ្នែក​ខាងមុខ ។

គ្រោះថ្នាក់​ចរា​ចរណ៍​ដ៏​រន្ធត់​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១០​និង​​៥៥​នាទី​យ​ប់​ថ្ងៃ​ទី​១៧ កក្កដា ២០១២ ​។ អ្នក​រង​របួស​ឈ្មោះ​សួន ​បញ្ញា ភេទ​ប្រុស អាយុ​​២៦​ឆ្នាំ ​ជា​មន្ត្រី​​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ​​មាន​លំនៅ​ស្នាក់​នៅ​សំណង់​១២​ សង្កាត់​​​ទឹក​ល្អក់​ទី​៣ ​ខណ្ឌ​ទួល​គោក និង​​មាន​ស្រុក​​កំណើត​​ភូមិ​សំរោង ​ឃុំ​ជុំ​គ្រៀល ​​ស្រុក​កំពត ​​ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕