ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​កីឡា​ហែល​ទឹក​ដណ្តើ​ម​ពាន​រង្វាន់​ធនា​គារ​វឌ្ឍនៈ​ឆ្នាំ​2012

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​​ ​ការ​ប្រកួត​កីឡា​ហែល​ទឹក​ដណ្តើម​​ពាន​រង្វាន់​ធនា​គារ​វឌ្ឍ​នៈ​លើក​ទី​១ នា​ឆ្នាំ​២០១២ ដែល​ធ្វើ​ឡើង​​នៅ​អាង​ហែល​ទឹក​ក្នុង​ពហុកីឡដ្ឋាន​​ជាតិ​អូឡាំ​ពិក រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី​១៧ កក្កដា កន្លង​ទៅ​នេះ​​ ​​បាន​បញ្ចប់​២​វិញ្ញា​សា​ហើយ ។
វិញ្ញា​សា​ទី​១ ផ្នែក​នា​រី​ អាយុ​១៦ ឆ្នាំ​ឡើង​ (ហែល​១០០​ម៉ែត្រ​របៀប​​សេរី) លេខ​១ បាន​ទៅ​លើ​កីឡា​ការិនី​ ហែម ថុន​វិទិនី មក​ពី​ក្លិប​​គមនា​គមន៍​, លេខ​២​ បាន​ទៅ​លើ​កីឡា​ការិនី​ សេង សម្ផស្ស មក​ពី​ក្លិប​​វិទ្យា​ល័យ​ជម្ពូវ័ន និង​លេខ​៣ បាន​ទៅ​លើ​កីឡា​ការិនី សុវណ្ណ បុទុម​ពរ​​មក​ពី​ក្លិប​​មជ្ឈ​មណ្ឌល​ជាតិ​ហ្វឹក​ហ្វឺន​​កីឡា​ ។

វិញ្ញា​ទី​២ ​ផ្នែក​បុរស​ អាយុ​ក្រោម​១៦​​ឆ្នាំ (ហែល​១០០​ម៉ែត្រ​របៀប​ផ្ងារ​) លេខ​១ ​បាន​ទៅ​លើ​កីឡា​ករ​ មាស រិទ្ធី មក​ពី​ក្លិប​វិទ្យា​ល័យ​ជម្ពូ​វ័ន​លេខ​២ ​បាន​ទៅ​លើ​កីឡា​ករ​ ឆោម ចាន់​ថន មក​ពី​ក្លិប​​គមនា​គមន៍​​ និង​លេខ​៣ បាន​ទៅ​លើ​កីឡា​ករ ម៉េត ភក្ត្រា មក​ពី​ក្លិប​មជ្ឈ​មណ្ឌល​​ហ្វឹក​ហ្វឺន​​កីឡា ។

សូម​បញ្ជាក់​ថា តាម​គម្រោង​របស់​គណៈ​កម្ម​ការ​រៀប​ចំ​ការ​ប្រកួត​គឺ​ការ​ប្រកួត​នា​ថ្ងៃ​នោះ​ត្រូវ​ធ្វើ​ឡើង​ចំនួន​៧​វិញ្ញា​សា តែ​ដោ​យ​សារ​មេឃ​មិន​អំណោយ​ផល​​មាន​ភ្លៀង​​ធ្លាក់​ខ្លាំង​ពេកមិន​អាច​​ដំណើរ​ការ​កម្ម​វិធី​​បន្ត​ទៀត​បាន ទើប​​គណៈ​កម្ម​ការ​​​សម្រេច​ផ្អាក​​ការ​ប្រកួត​ត្រឹម​​២​វិញ្ញា​សា​​សិន នៅ​៥​វិញ្ញា​សា​​ទៀត​ត្រូវ​ប្រកួត​​បន្ត​នៅ​ថ្ងៃ​ស្អែក​ (១៨ កក្កដា) ៕