ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ប៉ុស្តិ៍​​នគរ​បាល​ផ្សារ​ថ្មី១ ត្រូវ​រថយន្ត​​វីហ្គោ​បុក​អូស​ជាង​១០០​ម៉ែត្រ​​របួស​ធ្ងន់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មេ​ប៉ុស្តិ៍​​នគរបាល​​ផ្សារ​ថ្មី​១ ត្រូវ​រថយន្ត​​វីហ្គោ​គ្មាន​ស្លាក​លេខ​បើក​ដេញ​បំបុក​​ពី​កែង​ផ្លូវ​លេខ​៥៣​និង​១៣៦​ ហើយ​អូស​ម៉ូតូ និង​មនុស្ស​រហូត​ដល់​មុខ​ច្រក​ទ្វារ​ចូល​ខាង​កើត​ផ្សារ​ធំ​ថ្មី​ជាង​១០០ម៉ែត្រ​ ស្ថិត​ក្នុង​សង្កាត់​​​​ផ្សារ​ថ្មី១ ខណ្ឌ​ដូនពេញ ​កាល​ពី​វេលា​ម៉ោង​៨​និង​​៣៥​នាទី​យប់​ថ្ងៃទី​​១៧ កក្កដា ២០១២ ​បណ្តាល​ឱ្យ​របួស​យ៉ាងធ្ងន់​ធ្ងរ​​បច្ចុ​ប្បន្ន​​កំពុង​ត្រូវ​បាន​សង្គ្រោះ​​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​​កាល់​ម៉ែត ។

​យោង​តាម​ប្រភពព័ត៌​​មាន​​នៅ​កន្លែង​កើត​ហេតុ​​បាន​ឱ្យ​​សមត្ថ​កិច្ច​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​​គេ​ឃើញ​​លោក​មេ​ប៉ុស្តិ៍​​នគរបាល​ផ្សារ​ថ្មី​១-ឈ្មោះ​នូ ពន្ធុល ​ជិះ​ម៉ូតូ​ម៉ាក​វីវ៉ា​ពណ៌​ខ្មៅ ​​ពាក់់​ស្លាក​លេខ​នគរបាល​ម្នាក់​ឯង​ល្បាត​​តាម​ផ្លូវ​លេខ​១៣៦ (ខាង​​ត្បូង​ផ្សារ​ធំ​ថ្មី) ឆ្ពោះ​ទៅ​​ទិស​ខាង​កើត លុះ​មក​ដល់​​កែង​ផ្លូវ​​លេខ​៥៣ ស្រាប់តែ​​មាន​រថយន្ត​ម៉ាក​វីហ្គោ​​​​ពណ៌​​គ្មាន​ស្លាក​លេខ​បើក​លើ​កំណាត់​​ផ្លូវ​លេខ​៥៣ ទៅ​​ទិស​ខាង​ជើង​​ក្នុង​ល្បឿង​យឺតៗ ។ ខណៈ​​ពេល​ឃើញ​មេ​ប៉ុស្តិ៍​​នគរ​បាល​ផ្សារ​ថ្មី​១​ជិះ​ម៉ូតូ​​មក​ដល់​ក៏​​បើក​រថយន្ត​បំបុក​ពី​ក្រោយ ហើយ​ម៉ូតូ​​ និង​មនុស្ស​ជាប់​កាង​មុខ​រួច​បន្ថែម​​ល្បឿន​​អូស​រហូត​ជាង​១០០​ម៉ែត្រ លុះ​​ដល់​មុខ​ច្រក​ទ្វារ​ខាង​កើត​ចូល​ផ្សារ​ធំ​ថ្មី​រថយន្ត​នោះ​ដាក់​លេខ​​ថយ​ក្រោយ​​ទើប​​របូត​ម៉ូតូ និង​មេ​ប៉ុស្តិ៍​ ។ ​រថយន្ត​បង្ក​​មិន​បាន​​ឈប់​ឡើយ បែរ​ជា​បន្ថែម​ល្បឿន​បើក​គេច​តាម​ផ្លូវ​លេខ​​​៥៣ ឆ្ពោះ​ទៅ​ទិស​​ខាង​ជើង​បាត់​ស្រមោល​​ ចំណែក​​មេ​ប៉ុស្តិ៍​នគរ​បាល​​ផ្សារ​ថ្មី១ ត្រូវ​បាន​កូន​ចៅ​ដឹក​ទៅ​មន្ទីរ​ពេទ្យ​​​កាល់​​ម៉ែត ដើម្បី​សង្គ្រោះ​ជីវិត ៕