ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​​ឆ្លង​ស្ពាន​​ភ្លោះ​កោះ​ពេជ្រ​​​ទៅ​បុក​រថយន្ត​តាក់ស៊ី​ម៉ែត្រ​ ពណ៌​ស ដួល​រង​របួស​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​យុវជន​ម្នាក់​រង​របួស​បែក​ក្បាល និង​បែក​ច្រមុះ​ ខណៈ​​ពេល​ជិះ​​ម៉ូតូ​ប​ម្រុង​ឆ្លង​ស្ពាន​ភ្លោះ​កោះ​ពេជ្រ​​ក៏ទៅ​បុក​រថយន្ត​​តាក់ស៊ី​ម៉ែត្រ ពណ៌ស ​ឆ្លងកាត់​ផ្លូវ បណ្តាល​​​ឱ្យ​ដួល​បោកទៅ​​នឹង​រថយន្ត​កាល​ពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៧ កក្កដា ចំណុច​ផ្លូវ​ភ្លោះ​កោះពេជ្រ ​ខាង​ជើង​សណ្ឋា​គារ​ណាហ្គា​វើរ ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​​ចំការ​មន ។

ជន​រងគ្រោះ​ជា​អ្នក​បើកបរ​ម៉ូតូ​​មាន​ឈ្មោះ​​ឆេង ហួត ភេទប្រុស អាយុ​១៨​ឆ្នាំ ​ស្នាក់​នៅ​ស​ង្កាត់​ចាក់​​អង្រែ​លើ ខណ្ឌ​មាន​ជ័យ របួស​បែក​ក្បាល និង​បែក​ច្រមុះ​​ត្រូវ​​មិត្ត​ភក្តិ​​ដឹក​តាម​ម៉ូតូ​​យក​ទៅ​ព្យា​បាល​​នៅ​គ្លី​និក​​ឯក​ជន ។ ចំណែក​អ្នក​បើក​បរ​​រថយន្ត​មាន​ឈ្មោះ​​ប្រាក់ ថុណា ភេទប្រុស អាយុ៣២​ឆ្នាំ ស្នាក់​​នៅ​ជិត​សួន​វឌ្ឍនៈ តាម​​ផ្លូវ​វេង​ស្រេង ខណ្ឌ​មាន​ជ័យ ។

​ក្រោយ​ពេល​កើតហេតុ​​ខាង​រថយន្ត​តាក់​ស៊ី​ម៉ែត្រ​​បាន​ទាមទារ​ឱ្យ​​ម្ចាស់​​ម៉ូតូ​​សង​ការ​ខូច​ខាត​រថយន្ត​របស់​គេ​ដែល​ក្រពឹត​​មួយចំហៀង​​ខាង​ឆ្វេង​ ចំណែក​ម៉ូតូ​​ខូច​ខាត​ផ្នែក​ខាង​មុខ ។ ​ដោយ​សារ​​ម្ចាស់​ម៉ូតូ​​រង​របួស​ដឹកយក​​ទៅ​ព្យា​បាល​​នៅ​គ្លី​និក​​ឯក​ជន​មិន​អាច​ធ្វើ​ការ​ចរចា​គ្នា​បាន​​រថយន្ត និង​​ម៉ូតូ​​ត្រូវ​សមត្ថ​កិច្ច​​ធ្វើ​ការ​វាស់​វែង​យក​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​​​ចំការ​មន​រង់​ចាំ​​ធ្វើ​ការ​ដោះ​ស្រាយ​​តាម​នីតិ​វិធី​​ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕