អ្នកគ្រូអាមេរិករំលោភផ្លូវភេទសិស្ស7នាក់
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១២ ម៉ោង ០៩:៥០
គេហទំព័របរទេស
អ្នកគ្រូអាមេរិករំលោភផ្លូវភេទសិស្ស7នាក់
Update Required
To play the media you will need to either update your browser to a recent version or update your
Flash plugin.
សារព័ត៌មានបរទេសផ្សាយថា តុលាការអាមេរិកបានសម្រេចដាក់ពន្ធនាគារអ្នកស្រីស៊ីនឌី គ្លីបតុន ជាគ្រូបង្រៀនអាយុ៤២ឆ្នាំ រយៈពេល៣ឆ្នាំពីបទរួមភេទជាមួយសិស្សចំនួន៧នាក់ និងត្រូវស្ថិតក្នុងការឃ្លាំមើលរយៈពេល៨ឆ្នាំក្រោយពេលដោះលែង ។
ចៅក្រមបញ្ជាក់ថាអ្នកស្រីស៊ីនឌី បានរំលោភផ្លូវភេទសិស្សចំនួន៧នាក់ មានអាយុពី១៤ទៅ១៧ឆ្នាំ ក្នុងអំឡុងពីខែមេសាដល់ខែកក្កដា ។ អ្នកស្រីល្បួងសិស្សទាំងនោះឱ្យផឹកស្រានិងរួមរ័កនៅលំនៅឋានរបស់ខ្លួន ។ សិស្សភាគច្រើនគឺជាមិត្តភក្តិកូនស្រីរបស់គាត់ ។
ស្វាមីរបស់អ្នកស្រីស៊ីនឌី គ្លីបតុន បញ្ជាក់ថា រឿងនេះលោកបានប្រាប់កូនស្រីថាម្តាយរបស់នាងជាប់ពន្ធនាគារហើយ ។
ចំណែកបងប្អូនរបស់សិស្សរងការរំលោភបំពានផ្លូវភេទ និយាយថា«អ្នកស្រីស៊ីនឌី គ្លីបតុន បង្ករឿងគួរឱ្យភ្ញាក់ផ្អើលនិងគួរឱ្យស្អប់ខ្ពើម» ៕