ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ឃទីបេ​​វ័យ​ក្មេង​​ម្នាក់​​ដុត​​ខ្លួន​នៅ​ចិន​

11 ឆ្នាំ មុន

រដ្ឋា​ភិបាល​​ទីបេនិរទេស​​​រាយ​ការណ៍​​ថា សង្ឃ​វ័យ​ក្មេង​ទីបេ​មួយ​អង្គ​បាន​​ដុត​ខ្លួន​កាលពី​ថ្ងៃទី១៧កក្កដា​នៅភាគ​ និរតី​​ប្រទេស​ចិន​​ដែល​​នោះ​ជាការដុតខ្លួន​ចុង​​​ក្រោយ​ដើម្បី​តវ៉ា​​ ប្រឆាំង​នឹងរបប​​ចិន ។ ​ក្នុង​សេចក្តី​​ប្រកាស​មួយ​រដ្ឋាភិបាល​ទីបេ​និរទេស​​​មាន​មូល​ដ្ឋាន​​​ ក្នុង​​​ប្រទេស​​​ឥណ្ឌា​​​​គូសបញ្ជាក់​ថា ​សង្ឃ​​​​អង្គ​នេះ​វ័យ​១៨​​​​​ឆ្នាំមាន​ឈ្មោះ​​​ចា​ ឡុប​សាង ឡូហ្ស៊ីន បាន​​ដុត​ខ្លួន​​នៅ​បារខាម​​ខេត្ត​

រដ្ឋា​ភិបាល​​ទីបេនិរទេស​​​រាយ​ការណ៍​​ថា  សង្ឃ​វ័យ​ក្មេង​ទីបេ​មួយ​អង្គ​បាន​​ដុត​ខ្លួន​កាលពី​ថ្ងៃទី១៧កក្កដា​នៅភាគ​និរតី​​ប្រទេស​ចិន​​ដែល​​នោះ​ជាការដុតខ្លួន​ចុង​​​ក្រោយ​ដើម្បី​តវ៉ា​​ប្រឆាំង​នឹងរបប​​ចិន ។ ​ក្នុង​សេចក្តី​​ប្រកាស​មួយ​រដ្ឋាភិបាល​ទីបេ​និរទេស​​​មាន​មូល​ដ្ឋាន​​​ក្នុង​​​ប្រទេស​​​ឥណ្ឌា​​​​គូសបញ្ជាក់​ថា ​សង្ឃ​​​​អង្គ​នេះ​វ័យ​១៨​​​​​ឆ្នាំមាន​ឈ្មោះ​​​ចា​  ឡុប​សាង ឡូហ្ស៊ីន បាន​​ដុត​ខ្លួន​​នៅ​បារខាម​​ខេត្ត​ស៊ីឈួន​​ខណៈពេល​​ធ្វើ​ដំណើរ​មក​កាន់​​​​​ការិយាល័យ​​​រដ្ឋ​បាល​​ចិនមួយ ។ ​សង្ឃ​​​អង្គ​នេះ​​បាន​ស្លាប់​​នៅ​​នឹង​កន្លែង។

មនុស្សយ៉ាង​តិច​៤២​នាក់​បាន​ដុត​ខ្លួន​ក្នុង​តំបន់​​​នានា​របស់​ចិន​​​​ដែល​មាន​ពួក​ទីបេ​​​រស់​នៅ​​​​​​រយៈ​ពេល​​ប៉ុន្មាន​​​​ខែ​ចុង​​ក្រោយ​នេះ ។​​
ក្រោយ​​ឧប្បត្តិ​ហេតុ​​ដុតខ្លួន​ថ្មី​នេះ​​ប៉ូលិស​​​​ប្រដាប់​​​អាវុធ​ត្រូវ​បាន​​បញ្ជូន​​មក​កាន់​​ក្រុង​បារខាម​​ ។ ពួក​​ទីបេនៅ​​ទីនោះ​បាន​​រាំង​ខ្ទប់​​​ផ្លូវ​​ត្រង់​​​ស្ពាន​​មួយ​​រារាំង​​​កុំ​ឱ្យ​ប៉ូលិស​ចូល​​ដែល​​ញ៉ាំងឱ្យ​​មានការ​​បារម្ភ​​ចំពោះ​​ការ​​​ប៉ះ​​ទង្គិច​គ្នា​​​រវាង​​​ក្រុម​ទាំង២ ៕