ថ្ងៃ ១០ កើត ខែជេស្ឋ ព.ស.២៥៥៧ ឆ្នាំម្សាញ់ បញ្ចស័ក

លោក​​ប៊ុន សុខ ​អញ្ជើញ​​ជា​​អធិប​​​តី​​ក្នុង​ពិធី​​​ប្រកាស​​​​​បើក​​ការ​​ប្រកួត​​​កីឡា​​​​ប្រដាល់​​​​ជ្រើស​​​រើស​​​​ជើង​​ឯក​​​​ទូទាំង​​​ប្រទេស​ប្រចាំ​​​​ឆ្នាំ​​2012

  • Text Size

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១២ ម៉ោង ១៦:៤៩

លោក ប៊ុ​ន សុខ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ជា​អធិបតី​ក្នុង​ពិធី លោក ប៊ុ​ន សុខ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ជា​អធិបតី​ក្នុង​ពិធី

កោះសន្តិភាព

លោក ប៊ុ​ន សុខ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ជា​អធិបតី​ក្នុង​ពិធី

រាជ​​ធានី​ភ្នំពេញ ៖ ​ការ​​ប្រកួត​​​​កីឡា​​ប្រដាល់​​​ជ្រើ​ស​​រើស​​ជើង​ឯក​​​​ទូទាំង​ប្រទេស​​​ប្រចាំ​​ឆ្នាំ ​​២០១២ សម្រាប់​​​ថ្ងៃ​​ទី​១៦ កក្កដា ​​មាន​ទាំង​អស់​​៥៤​​គូ ក្នុង​នោះ​​​ប្រដាល់​​​ក្បាច់​​បុរាណ​ខ្មែរ​មាន​៣២​គូ ចែក​ចេញ​​ជា​ក្រ​ប​ខណ្ឌ​​​ ក-១ មាន​​២០គូ​ គឺ​​ទម្ងន់​​៤៥​គីឡូ​ក្រាម​​៤គូ, ៥៧​គីឡូក្រាម​៤គូ, ៦០គីឡូ​ក្រាម​​​៨គូ និង​​​៦៧​គីឡូក្រាម​​​៤គូ ​និង​​​ក្រប​ខណ្ឌ​​​ក-២ មាន​​១២​​គូ​ គឺ​​​ទម្ងន់​​៦០​គីឡូក្រាម​​​៨​គូ និង​​ទម្ងន់​​៦៧​គីឡូ​ក្រាម​​​​៤គូ ។​ ​ចំណែក​ការ​ប្រកួត​​​ប្រដាល់​​​សាកល​វិញ​​មាន​​២២​គូ​​ ប្រកួត​ក្នុង​​​ក្រប​ខណ្ឌ​​​ ក-១​ ទាំង​អស់​​​ដែល​​មាន​​​៥ប្រភេទ​​ទម្ងន់​ គឺ​​ទម្ងន់​​៤៩​​គីឡូក្រាម​​​​២គូ, ទម្ងន់​​​៥២គីឡូ​ក្រាម​​​៤គូ, ទម្ងន់​​​​៥៦​គីឡូ​ក្រាម​​​៤គូ, ទម្ងន់​​​៦០​​គីឡូ​ក្រាម​​​៨គូ និង​ទម្ងន់​​៧៥​គីឡូក្រាម​​​៤គូ។

​លោក​​ឧ​ត្តម​សេនីយ៍​​​ តែម ម៉ឺន​ ​ប្រធាន​​​សហ​ព័ន្ធ​​​កីឡា​​​ប្រដាល់​​​​កម្ពុជា​បាន​ឱ្យ​ដឹង​ថា ​ការ​ប្រកួត​​​​​ប្រដាល់​​​ជ្រើស​រើស​​​ជើង​​ឯក​​​ទូ​ទាំង​ប្រទេ​ស​​ប្រចាំ​ឆ្នា​​​​ំ២០១២​នេះ​​មាន​ទាំង​អស់​​​៤៥១​ប្រកួត​ ក្នុង​នោះ​​ប្រដាល់​ក្បាច់​​​គុន​​បុរាណ​​ខ្មែ​រ​មាន​ចំនួន​​​២៦៨​ប្រកួត​​ និង​ប្រដាល់​​​​សាកល​មាន​ចំនួន​​១៨៣​​ប្រកួត​ ។​លោក​ប៊ុន សុខ រដ្ឋ​លេខា​ធិការ​​​ក្រសួង​​អប់​​រំ យុវ​ជន​ និង​កីឡា​ បាន​សំណូម​ពរ​​​ឱ្យ​​​សហ​ព័ន្ធ​កីឡា​ប្រដាល់កម្ពុជា​​​​​ត្រូវ​ប្រមូល​​​​កីឡាករ​​​​តាម​រាជ​ធានី​-ខេត្ត​, ក្រសួង​-ស្ថាប័ន​ ធ្វើ​ការ​​​ប្រកួត​​​ជ្រើស​​រើស​​​កីឡា​ករ​​​​ឆ្នើម​​​មុន​​នឹង​​​ចូល​រួម​​​ប្រកួត​​​ថ្នាក់​ជាតិ​​​ ហើយ​​​កីឡាករ​​​​​ទាំង​អស់​​​​ត្រូវ​បញ្ចេញ​​​ទេព​កោសល្យ​ និង​​​គោរព​​​​បទ​​បញ្ជា​​​​បច្ចេក​ទេស​​​ឱ្យ​បាន​ល្អ​​ ដើម្បី​​​ទទួល​​បាន​ជ័យ​ជម្នះ។

លោក​រដ្ឋ​​លេខា​​ធិការ​​​​មាន​ប្រ​សាសន៍​បែប​នេះ​​​​ក្នុង​​ឱកាស​​​លោក​អញ្ជើញ​​​ជា​អធិប​តី​​​​ក្នុង​ការ​​ប្រកាស​បើក​​​ជា​ផ្លូវ​ការ​​​​នូវ​ការ​ប្រកួត​​​​ប្រដាល់​​​​ជ្រើស​​រើស​​​​​ជើង​ឯក​​​​ទូទាំង​ប្រទេស​​​ប្រចាំ​ឆ្នាំ​២០១២​​​ នៅ​​សាល​​ដំបូល​ទូក​​ ស្ថិត​​​ក្នុង​ពហុ​កីឡ​ដ្ឋាន​​​ជាតិ​​​អូ​ឡាំ​ពិក​ កាល​ពី​ថ្ងៃ​ទី​​​១៥​ កក្កដា ​ឆ្នាំ​២០១២ ។ គួរ​បញ្ជាក់​ថា ​​ការ​ប្រកួត​​​កីឡា​​​ប្រដាល់​​​ជ្រើស​រើស​​​ជើង​ឯក​​​ទូទាំង​​ប្រទេស​​​ប្រចាំ​​ឆ្នាំ​​​២០១២​​ បាន​ចាប់​​​ផ្តើម​​​​ដំណើ​រការ​ប្រកួត​​​ជា​ផ្លូវ​ការ​​​​កាល​ពី​ថ្ងៃទី​​​១១ កក្កដា ​និង​បញ្ចប់​​នៅ​ថ្ងៃទី​​២៤​ កក្កដា ​ខាង​មុខ​ ៕ 

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ


អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 14-06-2013 ម៉ោង 07:30 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ