ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ជិះ​​ម៉ូតូ​រថយន្ត​បុក​ពី​ក្រោយ​រុញ​៩៣​ម៉ែត្រ​ស្លា.ប់​​នៅ​នឹង​កន្លែង​

11 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់ ៖ ​បុរស​វ័យចំណាស់​​ម្នាក់​បាន​ស្លា.ប់​ភ្លាមៗ​​នៅ​នឹង​កន្លែង​​ ដោយ​សារ​រថយន្ត​បុក​ពី​ក្រោយ​រុញ​ទៅ​មុខ​ចម្ងាយ​ប្រមាណ​​៩៣​ម៉ែត្រ ​ខណៈ​​ពេល​កំពុង​​ជិះ​ម៉ូតូ​​ស្រប​ទិស​គ្នា​ កាល​ពីវេលា​ម៉ោង​​៩​ព្រឹក​ថ្ងៃ​ទី​​១៧ កក្កដា ២០១២ ​លើ​ដង​ផ្លូវ​ជាតិលេខ​​៥ ​ត្រង់​ចំណុច​ខាង​មុខ​អង្គ​ភាព​សាខា​ពន្ធដា​​ខេត្ត

ខេត្ត​ពោធិ៍​សាត់ ៖ ​បុរស​វ័យចំណាស់​​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​​នៅ​នឹង​កន្លែង​​ ដោយ​សារ​រថយន្ត​បុក​ពី​ក្រោយ​រុញ​ទៅ​មុខ​ចម្ងាយ​ប្រមាណ​​៩៣​ម៉ែត្រ ​ខណៈ​​ពេល​កំពុង​​ជិះ​ម៉ូតូ​​ស្រប​ទិស​គ្នា​ កាល​ពីវេលា​ម៉ោង​​៩​ព្រឹក​ថ្ងៃ​ទី​​១៧ កក្កដា ២០១២ ​លើ​ដង​ផ្លូវ​ជាតិលេខ​​៥ ​ត្រង់​ចំណុច​ខាង​មុខ​អង្គ​ភាព​សាខា​ពន្ធដា​​ខេត្ត ស្ថិត​ក្នុង​ភូមិ​ថ្នល់​បំបែក​លាច សង្កាត់​រលាប​​ ក្រុងពោធិ៍​សាត់ ។

មន្ត្រី​នគរបាល​​ចរា​ចរ​ឱ្យ​​ដឹង​ថា ជន​រងគ្រោះ​​ដែល​បាន​ស្លាប់​ក្នុង​ឧប្បត្តិ​ហេតុ​​ខាងលើ​នេះឈ្មោះ​​អិុត ហាប់ ភេទប្រុស អាយុ​៦០​ឆ្នាំ ​រស់​នៅភូមិ​រលាប សង្កាត់​​រលាប ក្រុងពោធិ៍​សាត់ ជិះ​ម៉ូតូ​ម៉ាក WAVE ពណ៌​ខ្មៅ ​។ រីឯ​រថយន្ត​បង្ក​គ្រោះ​ថ្នាក់​ម៉ាក MITSUBISHI TRITON ពណ៌​ខ្មៅ ​របស់​ក្រុម​ហ៊ុន​ចិន​អគ្គិ​សនី​​ខេត្ត​បាត់​ដំបង ។ ​រថយន្ត​បែក​​កង់​មុខ​ខាងឆ្វេង និងខូច​ពី​មុខ​បន្តិច​​បន្តួច​​ប៉ុណ្ណោះ​ ឯ​ម៉ូតូ​ខ្ទេច​មួយ​​កំណាត់​​ក្រោយ​ស្ទើរ​​ទាំង​ស្រុង ខណៈ​ម្ចាស់​ដេក​ស្លាប់​យ៉ាង​​អាណោច​អាធ័ម​​នោះ ។

រថយន្ត​បង្ក​​ និង​ម៉ូតូ​​ត្រូវ​បាន​​​នគរ​បាល​​ចរា​ចរ​ផ្លូវ​គោក​យក​ទៅរក្សា​ទុក​នៅ​​ស្នងការ​ដ្ឋាន​នគរ​បាល​​ខេត្ត​ដើម្បី​ដោះស្រាយ​​ទៅ​តាម​ច្បាប់ ឯ​សាក​សព​​ប្រគល់​ជូន​ក្រុម​គ្រួសារ​ជន​រងគ្រោះ​​យក​​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕