ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តែង​​សិល្បៈ​​លក់​សំបុត្រ​​យក​ប្រាក់​​ជួយ​កុមារ​​កំព្រា​ក្រី​ក្រ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាល​ពី​​រាត្រី​ថ្ងៃទី​​១៤ កក្កដា ឆ្នាំ​២០១២ នៅ​ទីវាល​មួយ​​​ក្នុង​ភូមិ​​ត្រពាំង​​​ថ្លឹង​ សង្កាត់​ចោម​ចៅ ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ មាន​ការ​សម្តែង​​សិល្បៈ​មួយ​ដោយ​បិទ​តង់​ព័ទ្ធ​ជុំ​វិញ​​ជិត​ដើម្បី​​​លក់​សំបុត្រ​​ជូន​ប្រជាពល​រដ្ឋ​ ជាពិសេស​​កម្មករ​ កម្មការិនី​រោង​ចក្រ​​បន្ទាប់​ពី​ធ្វើ​ការ​​នឿយហត់​​​ឱ្យ​ចូល​ទស្សនា​​កម្សាន្ត​សប្បាយ ។ ការ​​លក់​សំបុត្រ​​នេះ​គឺ​​​ដើម្បី​យក​ប្រាក់​​​ជួយ​ដល់​កុមារ​​​កំព្រា

រាជធានីភ្នំពេញ ៖ កាល​ពី​​រាត្រី​ថ្ងៃទី​​១៤ កក្កដា ឆ្នាំ​២០១២ នៅ​ទីវាល​មួយ​​​ក្នុង​ភូមិ​​ត្រពាំង​​​ថ្លឹង​ សង្កាត់​ចោម​ចៅ ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ មាន​ការ​សម្តែង​​សិល្បៈ​មួយ​ដោយ​បិទ​តង់​ព័ទ្ធ​ជុំ​វិញ​​ជិត​ដើម្បី​​​លក់​សំបុត្រ​​ជូន​ប្រជាពល​រដ្ឋ​ ជាពិសេស​​កម្មករ​ កម្មការិនី​រោង​ចក្រ​​បន្ទាប់​ពី​ធ្វើ​ការ​​នឿយហត់​​​ឱ្យ​ចូល​ទស្សនា​​កម្សាន្ត​សប្បាយ ។ ការ​​លក់​សំបុត្រ​​នេះ​គឺ​​​ដើម្បី​យក​ប្រាក់​​​ជួយ​ដល់​កុមារ​​​កំព្រា និង​កុមារ​ក្រី​ក្រ​​ដែ​ល​ឪ​ពុក​ម្តាយ​របស់​​ពួក​គេ​​ពុំ​មាន​លទ្ធភាព​ចិញ្ចឹមបី​បាច់​ ។

លោក​សំរិទ្ធ​ ស័ក្ត​សិទ្ធ​ ជា​ប្រធាន​ក្រុម​សិល្ប​ៈ​​វប្បធម៌​អង្គរ​អច្ឆរិយ​រៀប​រាប់​ថា ក្រុម​របស់​លោក​បាន​បង្កើត​​ឡើង​នៅ​អំឡុង​ឆ្នាំ២០០៦ មក​ទល់​ពេល​នេះ​មាន​រយៈ​ពេល​ជាង​​៦​ឆ្នាំ​ហើយ ។ សព្វថ្ងៃ​នេះ​ក្រុម​​របស់​លោក​​មាន​សមាជិក​​សរុប​​ទាំង​អស់​ចំនួន​​៤៥​នាក់​មាន​​តាំង​ពី​ក្មេង​ៗ និង​ភេទ​ទី​បី​ ។ ក្មេង​ៗ​​ទាំងអស់​នោះ​បាន​ប្រមូល​​​មក​ពី​បណ្តា​ខេត្ត​​នានា ហើយ​ភាគ​ច្រើន​​នៃ​ពួក​គេ​ជា​កុមារ​កំព្រា​​ និង​កុមារ​ក្រី​ក្រ​ដែល​ឪ​ពុក​ម្តាយ​​​ប្រគល់​ជូន​​លោក​ដើម្បី​​ជួយ​អប់​រំ​ បង្ហាត់​បង្រៀន​ខាង​ផ្នែក​សិល្បៈ ។ ក្មេង​ៗ​​ដែល​ស្ម័គ្រចិត្ត​​​​ក្នុង​ក្រុម​សិល្បៈ​របស់​លោក​ត្រូវ​​គោរព​តាម​​លក្ខន្តិកៈ​ក្នុង​ក្រុម​​ដូច​ជា មិន​ជក​់​បារី បើ​ចេះ​ជក់​ពី​មុន​ត្រូវ​ផ្តាច់​​ចោល​ ហាម​ផឹក​ស្រា​ មិន​ត្រូវ​លេង​ល្បែង​ស៊ី​សង​ ហាម​​ដាច់​ខាត​​ការ​ឈ្លោះ​ទាស់​ទែង​គ្នា ។

លោក​​​ប្រធាន​ក្រុម​សិល្បៈ​​បន្ថែម​ថា ក្រុម​របស់​លោក​​មាន​គ្រូ​មាន​ជំនាញ​ច្បាស់​លាស់​​បង្ហាត​់​ផ្ទាល់​ដូចជា របាំ​ប្រពៃណី​ របាំ​ជូន​ពរ​ របាំ​បាចផ្កា ចម្រៀង​ រាំ​​​ និង​កំប្លែង​ ជាដើម។ សមាជិក​ក្នុងក្រុម​របស់​លោក​​មក​ទល់​ពេល​នេះ​​​ មាន​អ្នក​ខ្លះ​​បាន​ក្លាយ​ជា​តារា​លេចធ្លោផងដែរ ។ពេល​​រៀប​ចំ​ការ​សម្តែង​​​នៅ​ទី​កន្លែង​​ផ្សេងៗ​ ក្រុម​នេះ​តែង​តែ​​ជួល​ដី​គេ​​ដើម្បី​​រៀប​ចំ​​​ឆាក​ តែ​ចំពោះ​នៅ​ភ្នំពេញ​មិន​ជួល​​ទេ ព្រោះ​មាន​​លោក​​ឧកញ៉ាម្នាក់​ផ្តល់​ទី​កន្លែង​មិន​យក​ប្រាក់​​។ តាម​​ការ​អះ​អាង​​របស់​លោក​ស័ក្តសិទ្ធិ ក្រុម​របស់​លោក​​​បាន​ចេញ​ទៅ​សម្តែង​គ្រប់​ខេត្ត​-រាជ​ធានី​​ទាំង​អស់​​ តែ​ពេល​ខ្លះ​​លោក​ស្ទើរ​តែ​ដាច់​បាយ​​ ពិសេស​​​នៅ​រដូវ​ភ្លៀង​ ព្រោះ​មិន​បាន​សម្តែង ។ ​ទោះ​ជា​​យ៉ាង​​ណា​ក្តី​លោក​ខ្ចី​បុល​គេ​សម្រាប់​ទិញ​អាហារ​ហូប​​ លុះ​ពេល​​សម្តែង​បាន​​ទើប​យក​ទៅ​សង​គេ​វិញ ។

លោក​ស័ក្តសិទ្ធ​​ឱ្យដឹងថា ​នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​លោក​​​មក​សម្តែង​​នៅ​ភ្នំពេញ ​​​ហើយ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​កន្លែង​ផ្សេងៗដោយសារ​​​មាន​ការ​ចូល​រួម​​ពីក្រុម​កំប្លែង​​ល្បី​​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ស៊ី ធី​ អិន គឺ​ក្រុម​​កំប្លែង​​របស់​លោក​​ពែរ​​​មី ។ លោក​ពែរ​មី​​ មិន​បាន​​គិត​​តម្លៃ​ខ្លួន​ទេ ព្រោះ​​​​​​​លោក​មាន​ចិត្ត​​ចង់​ជួយ​ដល់​កុមារ​ក្រី​ក្រ​ នៅ​ប្រទេ​ស​កម្ពុជា​យើង ។ ប្រាក់​ដែល​បាន​​មក​ពី​ការ​លក់​សំបុត្រ​​​ក្នុងការ​​សម្តែង​លោកស័ក្តសិទ្ធ​​ប្រាប់​ថា ទុក​សម្រាប់​ផ្គត់​ផ្គង់​ដល់​សមាជិក​ក្នុង​ក្រុម​ និង​ដល់​កុមារ​ដែល​កំពុង​ហាត់​រៀន​រាល់​ថ្ងៃ​ ដូចជា​សម្លៀក​បំពាក់ អាហារ​ហូប​ចុក​ប្រចាំ​ថ្ងៃ និង​ថ្នាំ​​​ពេល​ឈឺ​ថ្កាត់​ជា​ដើម ។

​លោក​សំរិទ្ធ ស័ក្ត​សិទ្ធ​​បាន​អំពាវ​នាវ​ដល់​សប្បុរស​ជន​​​ អង្គការ​ សមាគមផ្សេងៗឱ្យ​ជួយ​ដល់​ក្រុម​សិល្បៈ​​វប្បធម៌​​អង្គរ​អច្ឆរិយរបស់​លោក​ ព្រោះ​ក៏​ដូច​ជា​ជួយ​ដល់​កុមារ​កំព្រា​ និង​កុមារ​ក្រី​ក្រ​​នៅ​កម្ពុជា​​ដែរ ៕