ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំទៅ​មើល​គ្រូខ្មែរ​​កំរោល​ចូល​កា.ប់​ម្តាយ​ស្លា.ប់ និង​ប្រពន្ធ​រង​របួស​ធ្ងន់​ ប៉ង​ធ្វើ​អត្ត​ឃាត​អារ.ក​ខ្លួន​ឯង

11 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ ស្ត្រី​​ជា​ម្តាយ​បាន​ស្លា.ប់​នៅ នឹង​កន្លែង រីឯ​ប្រពន្ធ​​រង​របួស​ធ្ងន់ ខណៈ​ពេល​ដែល​​បុរស​ជា​ប្តី​វិកល​ចរិត​​បាន​ធ្វើ​​សកម្ម​ភាព​​វាយ​កា.ប់​សម្លា.ប់​យ៉ាង​សាហា.វ​ រួច​​ព្យា​យាម​​ធ្វើ​អត្ត​ឃាត​ខ្លួន​ឯង​​ដោយ​យក​កូន​កាំបិក​​អារ​បំពង់.ក​ និង​ចាក់​លើ​ខ្លួន បណ្តាល​ឱ្យធ្លាយ​ពោះ​វៀន តែ​មិន​ស្លា.ប់​​រង​របួស​ធ្ងន់ ។

តាម​​ការ​អះអាង​របស់​សាច់​ញាតិ​​ឱ្យ​ដឹង​ថា ​បុរស​ដៃ​ដល់​ឈ្មោះ​​គឹម ផែង អាយុ​​៤៣​ឆ្នាំ ជា​ជន​វិកល​ចរិត​រស់​នៅ​ភូមិ​ត្រាច​ខោល ​ឃុំ​ត្រពាំង​ខ្លុង ​ស្រុក​ពញា​ក្រែក

ខេត្ត​ក្រចេះ ៖ ស្ត្រី​​ជា​ម្តាយ​បាន​ស្លាប់​នៅ នឹង​កន្លែង រីឯ​ប្រពន្ធ​​រង​របួស​ធ្ងន់ ខណៈ​ពេល​ដែល​​បុរស​ជា​ប្តី​វិកល​ចរិត​​បាន​ធ្វើ​​សកម្ម​ភាព​​វាយ​កាប់​សម្លាប់​យ៉ាង​សាហាវ​ រួច​​ព្យា​យាម​​ធ្វើ​អត្ត​ឃាត​ខ្លួន​ឯង​​ដោយ​យក​កូន​កាំបិក​​អារ​បំពង់.ក​ និង​ចាក់​លើ​ខ្លួន បណ្តាល​ឱ្យធ្លាយ​ពោះ​វៀន តែ​មិន​ស្លាប់​​រង​របួស​ធ្ងន់ ។

តាម​​ការ​អះអាង​របស់​សាច់​ញាតិ​​ឱ្យ​ដឹង​ថា ​បុរស​ដៃ​ដល់​ឈ្មោះ​​គឹម ផែង អាយុ​​៤៣​ឆ្នាំ ជា​ជន​វិកល​ចរិត​រស់​នៅ​ភូមិ​ត្រាច​ខោល ​ឃុំ​ត្រពាំង​ខ្លុង ​ស្រុក​ពញា​ក្រែក ខេត្ត​​កំពង់​ចាម និង​​បាន​មក​​សម្រាក​ព្យា​បាល​ជំងឺ​​សរសៃ​ប្រសាទ​នៅ​ផ្ទះ​​គ្រូ​ខ្មែរ​​នៅ​ខេត្ត​ក្រចេះ ។ ចំណែក​​ស្ត្រីជា​ម្តាយ​បង្កើត​​ដែល​ជន​នេះ​វាយ​កាប់​​សម្លាប់​មិន​ញញើត​ដៃ​ បណ្តាល​ឱ្យ​ស្លាប់​បាត់​បង់​ជីវិត​នេះ ឈ្មោះ​ឃុត ថាក់ អាយុ​៦៦​ឆ្នាំ ​និង​ស្ត្រីជាប្រពន្ធ​​រង​របួស​ធ្ងន់​​ឈ្មោះ​​ ស ភា អាយុ​​៣៧​ឆ្នាំ ។

លោក​វរសេនីយ៍​ត្រី ចាន់​ សុខគីម អធិការ​នគរបាល​ស្រុក​ស្នួល ​បាន​ឱ្យ​​ដឹង​ថា អំពើ​កាប់​សម្លាប់​ដ៏សាហាវដែល​បង្ក​ឡើង​​ដោយ​ជន​វិកល​ចរិត​​មួយ​នេះ​បាន​កើតឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ កក្កដា ​នៅ​នឹង​ផ្ទះ​គ្រូខ្មែរ​ ស្ថិត​ក្នុង​ភូមិ​តា​សោម ​ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខណៈ​ពេល​ដែល​ក្រុម​គ្រួសារ​នាំ​​បុរសដៃ​ដល់​រូប​នេះ មក​ព្យា​បាល​​ជំងឺ​សរសៃ​ប្រាសាទ​​បាន​ចំនួន​ពីរ​ថ្ងៃ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕