ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ជិះ​ម៉ូតូ​បុកគូទ​រថយន្ត​ចត​លើ​ចិញ្ចើម​ផ្លូវ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ បុរសម្នាក់​ក្នុង​ស្ថាន​ភាព​​ស្រវឹង​ស្រាជោកជាំ​បានជិះ​ម៉ូតូ​ម៉ាក​អាយខន​​ពណ៌​ផ្កាឈូក​លាយ​ស​តាមបណ្តោយ​មហាវិថី​ព្រះ​មុនីវង្ស​ ពីជើងទៅត្បូង​ រេពេញ​ផ្លូវ​ បាន​ទៅបុក​គូទ​រថយន្តហាយ​ឡែន​ឌ័រ​ ពណ៌​ស្ករ​ ដែល​កំពុង​ចត​លើចិញ្ចើម​ផ្លូវ​បណ្តាល​ឱ្យបែក​ស្តុបក្រោ​យ​ផ្នែក​ខាង​​ឆ្វេង​និងរលាត់​ថ្នាំ​ ឯ​មូ៉ូតូ​បានបែក​ចង្កៀង​មុខ​កាល​ពីវេលាម៉ោង​១និង​២៥​នាទី​ឈាន​

រាជធានីភ្នំពេញ​ ៖ បុរសម្នាក់​ក្នុង​ស្ថាន​ភាព​​ស្រវឹង​ស្រាជោកជាំ​បានជិះ​ម៉ូតូ​ម៉ាក​អាយខន​​ពណ៌​ផ្កាឈូក​លាយ​ស​តាមបណ្តោយ​មហាវិថី​ព្រះ​មុនីវង្ស​ ពីជើងទៅត្បូង​ រេពេញ​ផ្លូវ​ បាន​ទៅបុក​គូទ​រថយន្តហាយ​ឡែន​ឌ័រ​ ពណ៌​ស្ករ​ ដែល​កំពុង​ចត​លើចិញ្ចើម​ផ្លូវ​បណ្តាល​ឱ្យបែក​ស្តុបក្រោ​យ​ផ្នែក​ខាង​​ឆ្វេង​និងរលាត់​ថ្នាំ​ ឯ​មូ៉ូតូ​បានបែក​ចង្កៀង​មុខ​កាល​ពីវេលាម៉ោង​១និង​២៥​នាទី​ឈាន​ចូលថ្ងៃទី​១៦ កក្កដា​ នៅខាង​ត្បូងស្តុប​ពេទ្យ​ចិន​ ក្នុង​សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការ​មន​ ។

ប្រភពព័ត៌​មាន​នៅកន្លែងកើត​ហេតុ​បាន​ឱ្យដឹងថា​ បុរស​ខាងលើ​បានជិះ​ម៉ូតូ​ម៉ាក​អាយខន​ ពណ៌​ផ្កា​ឈូក​លាយ​ស​ តាមបណ្តោយ​មហាវិថី​ព្រះ​មុនីវង្ស​ ពីជើងទៅ​ត្បូង​ ក្នុងសភាព​ស្រវឹង​ជោក​ជាំ​ ហើយបាន​បើក​​ម៉ូតូ​រេ​ពេញ​ផ្លូវ​ ​ក៏ជ្រុល​ទៅ​បុកគូទ​រថយន្ត​ហាយ​ឡែន​​ឌ័រ​ ពណ៌ស្ករ​ មួយ​គ្រឿង​ដែលចត​ចោល​នៅលើចិញ្ចើម​ផ្លូវ បណ្តាល​​ឱ្យ​រថយន្ត​បែកស្តុប​ក្រោយ​​ផ្នែក​ខាង​ឆ្វេង​ ។

ចំណែក​អ្នក​បើក​ម៉ូតូ​គ្រាន់​តែរបួស​ស្រាល​​ រី​ឯ​ម៉ូតូ​បានបែក​ចង្កៀង​ខាងមុខ​ ។ ​ក្រោយ​ពេល​កើតហេតុ​ ប៉ូលិស​ចរាចរ​បាន​ចុះ​ទៅ​វាស់​វែង​ តែ​​ខាងភាគី​ម៉ូតូ​​បាន​យល់​ព្រម​ចេញ​ថ្លៃ​ជួស​ជុល​រថយន្ត​ ៕