ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹក​ស៊ី​ស្រវឹង​​ខ្ចី​ម៉ូតូ​​មិត្ត​ភក្តិ​​ជិះ​​ទៅ​​ទិញ​សាច់​​ក្លែម​​ប៉ង​ស៊ី​ដាច់​​តាម​ចាប់​​ដល់​ប៉ៃ​លិន​​

11 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​​ ៖ ជន​ម្នាក់​​រួម​ជាមួយ​​​អ្នក​សម​គំនិត​​ម្នាក់​ផង​ ត្រូវ​​សមត្ថ​កិច្ច​​ស្រុក​សង្កែ​​តាម​ចាប់​ខ្លួន​​ដល់​​​ខេត្ត​ប៉ៃ​លិន​ ក្រោយ​ពី​មាន​​បណ្តឹង​​ចោទ​ប្រកាន់​​ថា ជន​នេះ​​បាន​ខ្ចី​ម៉ូតូ​ជិះ​ទៅ​ទិញ​សាច់​​ក្លែម​​ រួច​ជិះ​​គេ​ច​​ខ្លួន​​ក្នុង​គោល​បំណង​​ស៊ី​ដាច់​ ដែល​កើត​ឡើង​​កាលពី​ល្ងាច​​​ថ្ងៃ​ទី​​១៤ ​កក្កដា ​នៅ​ភូមិ​​​ន​រា​​​២ ឃុំ​​នរា ស្រុក​សង្កែ ។

ខេត្ត​បាត់​ដំបង​​ ៖ ជន​ម្នាក់​​រួម​ជាមួយ​​​អ្នក​សម​គំនិត​​ម្នាក់​ផង​ ត្រូវ​​សមត្ថ​កិច្ច​​ស្រុក​សង្កែ​​តាម​ចាប់​ខ្លួន​​ដល់​​​ខេត្ត​ប៉ៃ​លិន​ ក្រោយ​ពី​មាន​​បណ្តឹង​​ចោទ​ប្រកាន់​​ថា ជន​នេះ​​បាន​ខ្ចី​ម៉ូតូ​ជិះ​ទៅ​ទិញ​សាច់​​ក្លែម​​ រួច​ជិះ​​គេ​ច​​ខ្លួន​​ក្នុង​គោល​បំណង​​ស៊ី​ដាច់​ ដែល​កើត​ឡើង​​កាលពី​ល្ងាច​​​ថ្ងៃ​ទី​​១៤ ​កក្កដា ​នៅ​ភូមិ​​​ន​រា​​​២ ឃុំ​​នរា ស្រុក​សង្កែ ។

មន្ត្រី​នគរ​បាល​​ស្រុក​សង្កែ​​​និយាយ​​ថា ជន​សង្ស័យ​​ឈ្មោះ​​​ម៉ាណ ​ហាំ​ម៉ាត់ ​អាយុ​​២៤​ឆ្នាំ ​ជា​ខ្មែរ​អ៊ិ​ស្លាម នៅ​ភូមិ​នរា​២ ឃុំ​នរា ​ជន​នេះ​​ជា​អ្នក​​ដៃ​ដល់​​ រី​​ឯ​​​ម្នាក់​​​ទៀត​ឈ្មោះ​​សាន ក្លឹ ​អាយុ​​១៩​ឆ្នាំ ​នៅ​ភូមិ​​​អូរ​តា​ពុក ​សង្កាត់​ប៉ៃ​លិន ​ក្រុ​ង​ប៉ៃ​លិន ជា​អ្នក​សម​គំនិត​​ដោះ​​គ្រឿង​​ម៉ូតូ​​គេ​យក​ទៅ​​លក់​ ។ ​ដោយ​ឡែក​​ម្ចាស់​ម៉ូតូ​ឈ្មោះ​​ហេង សុចិត្រា​ ភេទ​ប្រុស​ អាយុ​​១៩​ឆ្នាំ ​នៅ​ភូម​ិ​នរា​​២ ឃុំ​នរា​ ស្រុក​សង្កែ ​ឯ​ម៉ូតូ​នោះ​​ម៉ាក​វី​វ៉ា​ ពណ៌​ខ្មៅ ​សេ៊រី​​២០០៩​ ​។ សមត្ថ​កិច្ច​​បញ្ជាក់​ថា ​ជន​នេះ​​បាន​ជិះ​គេច​​ទៅ​ខេត្ត​ប៉ៃ​លិន​ ហើយ​​​ត្រូវ​​បាន​​តាម​ចាប់​​ខ្លួន​​ដល់​ទី​នោះ​​ តែ​ម៉ូតូ​​ត្រូវ​​ពួក​គេ​​ដោះ​កាង​​ និង​កុង​ទ័រ​​លក់​អស់​ហើយ ។​

ជន​សង្ស័យ​​ឈ្មោះ​​ម៉ាណ ​ហាំ​ម៉ាត់​ ​បាន​សារភាព​ថា ​ខ្លួន​ពិត​​ជា​មាន​​​បំណង​​ចង់​ស៊ី​ដាច់​​ម៉ូតូ​នោះ​​​មែន ។ ជន​នេះ​​និយាយ​ថា ដំបូង​ខ្លួន​​និង​ម្ចាស់​ម៉ូតូ​នៅផឹក​ស៊ី​​ជុំ​គ្នា ​តែ​ពេល​​អស់​ស្រា ​និង​គ្រឿង​ក្លែម​​ខ្លួន​​ក៏​ខ្ចី​ម៉ូតូ​​ឈ្មោះ​ត្រា ​ជិះ​ទៅ​​​ផ្ទះ​សុំ​ប្រាក់​​​ម៉ែ​ តែ​​ពេល​ទៅ​​ដល់​ត្រូវ​ម៉ែ​​ស្តី​បន្ទោសធ្វើ​​ឱ្យ​​​ក្តៅ​ក្រហាយ​​ក៏​ជិះ​ម៉ូតូ​​​ឈ្មោះ​ត្រាទៅ​ខេត្ត​​ប៉ៃ​លិន​​ទាំង​យប់​ ក្នុង​គោល​បំណង​​យក​ទៅ​លក់ ។ ជន​នេះ​​ថា ខ្លួន​​បាន​ដោះ​កាង​​ក្រោយ​ដូរ​សាំង​​បាន​​៣​លីត្រ​ ចាក់​ជិះ​​​ទៅ​ប៉ៃ​លិន​ លុះ​ដល់​​ប៉ៃ​លិន​​​ខ្លួន​បាន​ដោះ​កុង​ទ័រ​​ឱ្យ​ឈ្មោះ​​ក្លឹ យក​ទៅ​លក់​​យក​ប្រាក់​ចាយ​​អស់​ទៀត​ ស្អែក​ឡើង​​ក៏​ត្រូវ​​សមត្ថ​កិច្ច​​ចាប់​ខ្លួន​​ ។​ ​ជន​​ឈ្មោះ​ហាំ​ម៉ាត់ ​ប្រាប់​ថា ​ខ្លួន​​ធ្លាប់​ជាប់​គុក​​ម្ត​ង​ហើយ​ពី​​បទ​ស៊ី​ដាច់​​ម៉ូតូ​គេ​នេះ ​ឥឡូវ​​​ត្រូវ​ចូល​គុក​​វិញ​ពី​បទ​​ដដែល​ទៀត ។

​ម្ចាស់​ម៉ូតូ​​ឈ្មោះ​ហេង ​សុចិត្រា ​បាន​រាយ​ការណ៍​​ប្រាប់​សមត្ថ​កិច្ច​ថា ពេល​ផឹក​​ស៊ី​ឈ្មោះ​​ម៉ាត់ ​បាន​ខ្ចី​ម៉ូតូ​​ខ្លួន​​ថា​ទៅ​ទិញ​​សាច់​ក្លែម​ លុះ​ពេល​​ជិះ​ចេញ​ទៅ​​​មិន​ឃើញ​​ត្រឡប់​មក​វិញ ។ ជន​រង​គ្រោះ​​បញ្ជាក់​ថា ​ដោយ​បាត់​​​រាប់​ម៉ោង​​មិន​ឃើញ​មក​​ ទើប​ខ្លួន​​​មាន​ការ​​សង្ស័យ​​ក៏​សួរ​ទៅ​ទើប​​ដឹង​ថាជន​នេះ​​បាន​ជិះ​​ម៉ូតូ​ខ្លួន​​គេ​ចក្នុង​​​បំណង​​ស៊ី​ដាច់​​ ខ្លួន​ក៏​​ទៅ​ប្តឹង​​សមត្ថ​កិច្ច​​តែ​ម្ត​ង​ទៅ ។​ជន​សង្ស័យ​​​ទាំង​​២​នាក់​​ត្រូវ​បាន​បញ្ជូន​​មក​កាន់​​ស្នង​ការ​ដ្ឋាន​​ខេត្ត​​​ ហើយមន្ត្រី​នគរបាល​​ព្រហ្ម​ទណ្ឌ​កម្រិត​​​ស្រាល​បាន​​ប្រាប់​​ថា ​គេ​បាន​បញ្ជូន​​ខ្លួន​ជន​​​ត្រូ​វចោទ​​ទាំង​​២​នាក់​នេះ​​​ទៅ​​កាន់​តុលា​ការ​​ហើយ​ ៕