ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

បង្ក្រាប​ហាងកាហ្វេ​បញ្ចាំង​រឿង​អាសអាភាស​ ម្ចាស់​​ហាងភ័យលោត​ពីលើផ្ទះ​បាក់​​ចង្កេះ

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃព្រហស្បត្ត៏ ទី៩ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ០៩:៤៨

ទីតាំង​បញ្ចាំង​រឿង​អាសអាភាស បានត្រូវ​កំលាំង​នគរបាលធ្វើ​ការ​បង្រ្កាប បន្ទះ​វី​ស៊ី​ឌី​ដែល​រឹបអូស​បាន

ចាន់ថេត

ទីតាំង​បញ្ចាំង​រឿង​អាសអាភាស

សន្ដិសុខ​សង្គម ជា​ច្រើន​ទៀត

ខេត្តកំពង់ចាម ៖ ហាងកាហ្វេមួយកន្លែង​ដែលលួចបញ្ចាំងរឿងអាសអាភាស បានត្រូវ​កំលាំង​នគរបាលការិយាល័យប្រឆាំងការជួញដូរ​មនុស្ស​និងការពារអនីតិជន នៃស្នងការដ្ឋានខេត្ត​សហ​ការ​ជាមួយនគរបាលស្រុកចំការលើធ្វើ​ការ​បង្រ្កាប កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៦​កញ្ញា ​២០១០​ទៅតាមដីកាឆែកឆេរលេខ​១៣៤៦ របស់លោក​ជុំ សែនសទ្ធា ព្រះរាជអាជ្ញារងអម​សាលាដំបូង​ខេត្ត ។ ក្នុងការ​បង្ក្រាប​នេះ​សមត្ថកិច្ច​​ បានឃាត់​ខ្លួន​អ្នក​ផឹក​កាហ្វេចំនួន​១៣នាក់ ចំណែកបុរស​ជា​ថៅកែ​ហាង​ភ័យស្លន់ស្លោស្ទុះរត់​ឡើងទៅជាន់​ខាងលើ កំពស់៤ម៉ែត្រ រួចលោតចុះ​មកដីផុង​ដំបូលសង្កសីបាក់​ចង្កេះ និងបាក់ដៃស្តាំ​៣​​កំណាត់ ព្រមទាំង​បាក់ឆ្អឹងផាល ហើយភ្លាមៗនោះត្រូវ​បានសាច់ញាតិនាំ​មកសង្រ្គោះជា​បន្ទាន់​នៅមន្ទីរ​ពេទ្យខេត្តនិងនាំបន្ត​ទៅសង្រ្គោះនៅ​ប្រទេសវៀត​ណាមទៀត​ ។

លោកវរសេនីយ៏ត្រីថុល ម៉េង ប្រធានស្តីទី​ការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការ​ពារអនីតិជនបានឧ្យដឹងថា​ ក្រោមការណែនាំ​របស់លោកឧត្តមសេនីយ៏ត្រី នួន សាមិន ស្នង​ការ​នគរ​បាលខេត្ត និងលោក​វរសេនីយ៍ឯក ជឹម សេងហុង ស្នងការរងនគរ​បាលខេត្តទទួលផែន​កណ្តាលយុត្តិធម៌ បាន​ឱ្យ​កំលាំងមូលដ្ឋានចុះ​ទៅឃ្លាំមើលហាងកាហ្វេមួយ​កន្លែងស្ថិតនៅភូមិ​ថ្នល់បែកលិច ឃុំស្វាយទៀប ​ស្រុកចំការលើ​ ដែលលួចបញ្ចាំងវីដេអូអាស​​អាភាសនៅ​ពេល​ព្រឹកៗ ។ បន្ទាប់ពីបានស៊ើបដឹងច្បាស់លាស់ថា​ ពិតជា​មាន​លួចបញ្ចាំងរឿងអាសអាភាសមែន​ក៏បាន​សុំដី​កាពីសាលាដំបូងខេត្ត ហើយរូប​លោក​​បានដឹកនាំ​កំលាំងក្រោមឱវាទសហការជាមួយនគរបាលស្រុកចំការលើ ឡោមព័ទ្ធហាង​កាហ្វេរបស់ឈ្មោះ​សាយ ចន្ថា ហៅម៉ាប់ ភេទ​ប្រុស​ ​អាយុ៣៦ឆ្នាំ នាវេលា​ម៉ោង៦ព្រឹកថ្ងៃទី​៦​កញ្ញា ។

ក្នុង​ប្រតិបត្តិការ​នេះ សមត្ថ​កិច្ច​បាន​ឃាត់​ខ្លួនអ្នកមកអង្គុយផឹកកាហ្វេបានចំនួន១៣នាក់ ​ដកហូត​ម៉ូតូ១៤គ្រឿង កង់៥គ្រឿង ទូរទស្សន៍​៧គ្រឿង ក្នុងនោះ​ប្រភេទ​LCDពីរគ្រឿង  ម៉ាក ប៉ាណាសូនិក​១គ្រឿង ម៉ាកJVCទំហំ២១អ៊ីញបី គ្រឿង ​និង​ទំហំ​១៤អ៊ីញ១គ្រឿង ក្បាលវីស៊ីឌី ៣គ្រឿង វីស៊ីឌី​ចំនួន៨បន្ទះ អាំព្លី១គ្រឿង និង​ធុង​បាស់៣ ។​ សំភារដែលដកហូត​ត្រូវបាននាំមក កាន់អធិការ​ដ្ឋាននគរ​បាលស្រុកចំការលើ​ ចំណែកអ្នកផឹក​កាហ្វេត្រូវបាន​ធ្វើការ​អប់រំនិង ឲ្យត្រឡប់ទៅផ្ទះ​វិញ ។ ក្នុងពេលដែល​កំលាំង សមត្ថកិច្ចចុះ​បង្រ្កាប​នេះ​ស្ត្រីឈ្មោះទី វណ្ណី ​អាយុ ៣២ឆ្នាំ ត្រូវជាប្រពន្ធ​ថៅកែហាងបាន​រត់​គេចខ្លួនតាមទ្វារ​ក្រោយ​បាត់ស្រមោល ។ តាមការកត់សំគាល់​ ហាងកាហ្វេ​របស់​ឈ្មោះម៉ាប់នេះ បានលួចបញ្ចាំងរឿងអាសអាភាស​រយៈ​ពេលជា​យូរមកហើយរហូតដល់ដុះស្នឹមហើយ​កាលពីមុន​មិនដែលឃើញសមត្ថកិច្ច​ខាង​ណា​ធ្វើការ​បង្រ្កាប​ឡើយ ។

លោកវរសេនីយ៏ឯក ជឹម សេងហុង ស្នង​ការរងនគរបាលខេត្តមានប្រសាសន៏​ថា ដោយ​សារ​តែយុវជនឈាមរាវមកមើលរឿង​អាស​អា​ភាសនៅ​ហាងកាហ្វេនេះទើបបណ្តាលឱ្យ​ភ្លើត​ភ្លើន​អាចហ៊ានប្រព្រឹត្តបទល្មើសចាប់រំលោភ​ស្រ្តីភេទ​ទន់ខ្សោយ ហើយ​នាពេលកន្លងទៅ គេ​សង្កេ​ត​ឃើញមានបទល្មើសរំលោភសេពសន្ថវៈ​កើត​ឡើងជាបន្តបន្ទាប់​នៅស្រុកចំការលើ ។ ​​ចណែក​ហាង​កាហ្វេ​នៅចំណុច​ថ្នល់បែកលិចនេះ​ត្រូវបានសមត្ថកិច្ចស្រុកមើលរំលង មិនមាន​ចំណាត់ការ​បង្រ្កាបទេ​ ហេតុដូច្នេះហើយទើបរូប​លោក​​បញ្ជា​​ឱ្យកំលាំងពីខេត្តចុះទៅឃ្លាំមើល  ព្រោះ​មាន​ប្រជាពលរដ្ឋរាយការណ៍មកជា​ហូរ ហែ ។ ចំពោះសំភារៈដែលដកហូតត្រូវបាន​នាំមក​កាន់ស្នងការដ្ឋានខេត្តទៀត ដើម្បី​បំពេញបែបបទ​បញ្ជូន​ទៅសាលាដំបូងចាត់ការតាមនីតិវិធី​ច្បាប់ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd