ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាមរី​ឆ្លាម​​បត់​ឆ្វេង ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​​បើក​កៀរ​ម៉ូតូ​វ៉េវ​​អាល់​ហ្វា​ដួល​​បោក​លើ​រថយន្ត​រយះ​កាង​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្ត​កាមរី​​ឆ្លាម​​ ពណ៌ស្ករ ​បត់​ឆ្វេង​ ស្រាប់តែ​​មាន​ម៉ូតូ​​ពីរ​គ្រឿង​ជិះ​តាម​ក្រោយ​ក្នុង​នោះ​ម៉ូតូ​​មួយ​គ្រឿង​មិន​ចាំ​​ម៉ាក​បានបើក​កៀរ​ម៉ូតូ​​វ៉េវ​អាល់​ហ្វា បណ្តាល​ឱ្យ​ដួល​​បោក​លើ​រថយន្ត​​​កាមរី​ឆ្លាម​​រយះ​កាង ហើយ​​ម៉ូតូ​​បង្ក​នោះ​បើក​រត់គេចខ្លួន​​បាត់​ស្រមោល ​​កាល​ពី​​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១៦ កក្កដា តាម​មហា​វិថី​ព្រះ​មុនីវង្ស ស្ថិត​ក្នុង​សង្កាត់​បឹង​ត្របែក ​ខណ្ឌ​ចំការ​មន ។

ប្រភព​ព័ត៌​មាន​​​បាន​ឱ្យ​ដឹង​ថា រថយន្ត​​កាមរី​ឆ្លាម​​ ពណ៌ស្ករ ​ជិះគ្នា​​២នាក់ ស្រី​ម្នាក់ ​​ប្រុស​ម្នាក់ តាម​បណ្តោយ​មហា​វិថី​​ព្រះ​មុនី​វង្ស​ ពីជើង​ទៅ​ត្បូង​ក្នុង​ទិស​ដៅ​ស្រប​គ្នា​​​ជា​មួយ​ម៉ូតូ​​ពីរ​គ្រឿង​បើក​តាម​​ក្រោយនោះដែរ។ ខណៈ​ពេល​រថយន្ត​​ជាន់​ហ្វ្រាំង​បត់​ឆ្វេង​ ស្រាប់តែ​​ម៉ូតូ​ពីរ​គ្រឿង​នោះ​​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​បាន​បើក​​កៀរ​ម៉ូតូ​​វ៉េវ​អាល់​ហ្វា ពណ៌​​ខ្មៅ បើក​បរ​ដោយ​បុរស​ម្នាក់​​ បណ្តាល​ឱ្យ​​ម៉ូតូ​ដួល​បោក​លើ​រថយន្ត​រយះ​កាង​ក្រោយ​ខាង​ស្តាំ ។ ​ចំណែក​​អ្នក​បើក​បរ​រង​របួស​រលាត់​ដៃ​​ជើង​តិច​តួច ។

ក្រោយ​ពេល​​កើតហេតុ​ប៉ូលិស​ជំនាញ​ខណ្ឌ​​ចំការ​មន បាន​ចុះ​​ទៅ​​វាស់​វែង និង​ជួយ​អន្តរា​គមន៍​​​ជិតពីរ​ម៉ោង ទើបភាគី​រថយន្ត​​កាមរី​ឆ្លាម​​យល់​ព្រម​​​​ទទួល​សំណង​៨០​ដុល្លារពីភាគី​ម៉ូតូវ៉េវ៕